ការតមរយៈពេល ២១ ថ្ងៃគំរូ
មិនថាឡើយអ្នកកំពុងធ្លាក់ចុះទៅជ្រៅដល់កម្រិតណាឥឡូវ ឬភ្លុងកាត់ទឺកកាន់តែជ្រៅជាងនេះដដែលនោះទេ។ ចូរកុំបារម្ភ ថានឹងមានអ្វីត្រូវសើម។ ចូរកុំឈប់នៅត្រង់ចំណុចដែលអ្នកអាចនៅមើលឃើញមានទឹកនៅក្រោមជើងរបស់អ្នកអី។ ចូរឱ្យរលកបក់ផាត់អ្នកទៅ។ តើអ្នកកំពុងចាប់តោងអ្វីដែរ? តើអ្នកកំពុងរុញរា ចំពោះការរស់នៅ បែបជីវិត មានការដឹកនាំដោយព្រះវិញ្ញាណ ក្នុងសេចក្ដីជំនឿរបស់អ្នក ដែរឬយ៉ាងណា? តើមានដំណើរឆ្ពិនភ្នែក ឬដំណើរចង់មានការគ្រប់គ្រង គ្រាន់តែបានលួងចិត្ដខ្លួនណាមួយ ដែលអ្នកកំពុងតែស្រវ៉ាកាន់វាជាប់នោះ ដែរមែនទេ? លះឱ្យអស់ទៅ។ ហឹបហែល ខ្លួនទាំងមូលទៅ។ ចូរអធិស្ឋាននៅថ្ងៃនេះ សូមឱ្យការតមនេះ គ្រាន់តែជាដំណើរចាប់ផ្ដើមប៉ុណ្ណោះ នៃទំនាក់ទំនងដ៏ជ្រាលជ្រៅរបស់អ្នកជាមួយនឹងព្រះជាម្ចាស់។ ចូរអធិស្ឋាន សូមទ្រង់បន្តជំរុញធ្វើកាយវិការគាំទ្រដល់អ្នក ដើម្បីឱ្យអ្នកអាចជ្រមុជចូលទៅ ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់ ធ្វើជាម្ចាស់ការទាំងស្រុង នៅលើជីវិតរបស់អ្នកចុះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.