ការតមរយៈពេល ២១ ថ្ងៃគំរូ
ចំណងជើងក្នុងគម្រោងអានសម្រាប់ថ្ងៃនេះ បានដកស្រង់ចេញពី ទំនុកតម្កើងនៃការទុកចិត្ដព្រះជាម្ចាស់ ដោយមិនមានភាពភ័យខ្លាច។ ទំនុកតម្កើងនេះថ្លែងអំពី ការស្វែងរកនូវអ្វីមួយដ៏ជាក់លាក់។ នៅក្នុងគ្រានៃការស្វែងរុករកនេះ វាពិតជាងាយក្នុងការឱ្យយើងផ្ដោតទៅលើអ្វីដែលយើងគិតចង់បានពីព្រះជាម្ចាស់ ជាជាងការផ្ដោតទៅលើការស្វែងរកព្រះអង្គ នៅក្នុងការស្វែងរករបស់យើង--ដែលប្រៀបបានទៅនឹងការស្វែងរកព្រះហស្ដរបស់ទ្រង់ ជាជាងការស្វែងរកព្រះភ័ក្រ្ដរបស់ព្រះអង្គទៅវិញ។ ចូរឱ្យយើងគិតដូច្នេះ វាពិតជាមានលក្ខណៈខុសគ្នា រវាងការចូលទៅជិតព្រះមហាក្សត្រ ដើម្បីថើបព្រះហស្ដរបស់ទ្រង់ និងការចូលទៅកាន់ឪពុកជាទីស្រឡាញ់ ដើម្បីថើបនូវមុខរបស់គាត់នោះដែរ។ ព្រះជាម្ចាស់ ទ្រង់ពិតជាព្រះមហាក្សត្រ និងជាបិតារបស់យើងមែន។ ទ្រង់ពិតជាអាច ក្នុងការផ្គត់ផ្គង់រាល់តម្រូវការរបស់អ្នក និងអាចឆ្លើយតបនូវសេចក្ដីអធិស្ឋានទាំងឡាយរបស់អ្នក។ ប៉ុន្តែ ព្រះអង្គក៏ស្រឡាញ់អ្នកយ៉ាងជ្រាលជ្រៅ ជាងការយល់ដឹងរបស់អ្នកទៅទៀត។ នៅពេលណាដែលអ្នកស្វែងរកនូវព្រះភ័ក្រ្ដរបស់ព្រះអង្គ អ្នកពិតប្រាកដជាស្ថិតនៅក្នុងរូបសណ្ឋានមួយ ដែលនៅជិតស្និទ្ធនឹងទ្រង់មែនទែន។ ចូរអធិស្ឋាននៅថ្ងៃនេះ ថាអ្នកនឹងស្វែងរកព្រះភ័ក្រ្ដរបស់ព្រះអង្គ ហើយចូរទៅជិតព្រះអង្គឱ្យកាន់តែស្និទ្ធស្នាលជាងពេលណាៗទាំងអស់ នោះវិញ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.