ការតមរយៈពេល ២១ ថ្ងៃគំរូ

21 Day Fast

ថ្ងៃទី 18 ក្នុងចំណោម 21 ថ្ងៃ

ចូរហែកដួងចិត្ដរបស់អ្នក នោះវិញ។ អ្នកអាចបញ្ចប់ចំពោះកិច្ចការនេះ ក្នុងភាពរឹងមាំ ទាំងពិនិត្យឱ្យច្បាស់ថា អ្នកកំពុងតែយំសោក កំពុងតែកាន់ទុក្ខ និងកំពុងតែហែកដួងចិត្ដរបស់អ្នក ឲ្យនៅចំហ ដើម្បីអនុញ្ញាតឲ្យព្រះចេស្ដារបស់ព្រះ និងព្រះវត្ដមានរបស់ទ្រង់ អាចបក់បោក ទាំងបំពេញយ៉ាងហូរហៀរ ក្នុងគ្រប់ស្រទាប់នៃជីវិតរបស់អ្នក។ ចូរប្រាប់ទៅកាន់ព្រះជាម្ចាស់ថ្ងៃនេះថា៖ «ខ្ញុំកំពុងបើកដួងចិត្ដរបស់ខ្ញុំឱ្យនៅចំហ ទាំងគ្មានអ្វីមួយ បិទបាំង និងលាក់លៀមចំពោះព្រះអង្គឡើយ។ សូមឲ្យក្ដីមេត្តាករុណារបស់ព្រះអង្គ ព្រះហឬទ័យក្ដួលអាណិតរបស់ទ្រង់ និងសេចក្ដីស្រឡាញ់ដែលមិនចេះរីងស្ងួតរបស់ព្រះអង្គ បានគ្រប់ដណ្ដប់ និងប៉ះពាល់រូបខ្ញុំផង»។ ចូរទូលសូមទ្រង់ សូមព្រះអង្គប្រទាននូវសេចក្ដីក្លាហាន ឲ្យព្រះអង្គបានដាក់បញ្ចូលអ្នក ទៅក្នុងទ័ពដ៏មានជ័យរបស់ព្រះអង្គ។ ចូរទូលសូមទ្រង់ សូមព្រះអង្គបើកភ្នែករបស់អ្នកឲ្យបានឃើញនូវសុបិន និងនិមិត្ដដ៏អស្ចារ្យ។

អត្ថបទគម្ពីរ

ថ្ងៃ 17ថ្ងៃ 19

អំពី​គម្រោងអាន​នេះ

21 Day Fast

ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។​ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.

More

We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.