ការតមរយៈពេល ២១ ថ្ងៃគំរូ
នេះគឺជារឿងដ៏ជក់ចិត្ដព្រឺព្រួចមួយក្នុងចំណោមរឿងជាច្រើននៅក្នុងព្រះគម្ពីរ។ អ្នកប្រាកដជាអាចយល់នូវស្ថានការណ៍ដែលបុរសវ័យក្មេងទាំងបីនាក់នេះបានឆ្លងកាត់ហើយមើលទៅ--គឺជាពេលដែលគាត់ស្ថិតនៅក្នុងហេតុការណ៍ច្បាស់មួយ ហើយក៏ប្រឈមនឹងសេចក្ដីពិតដែរ។ ហេតុចម្បងដែលច្បាស់ទែង នោះគឺពួកគាត់បានប្រព្រឹត្ដខុសនឹងច្បាប់។ ហើយទណ្ឌកម្មនៃការប្រព្រឹត្ដនោះ គឺត្រូវប្រហារជីវិត។ អធិរាជនេប៊ូក្នេសា គឺជាមនុស្សម្នាក់ដ៏មានអំណាចខ្លាំងក្លាលើសលប់នៅក្នុងពិភពលោក នាសម័យកាលនោះ។ ភ្លើងក៏សន្ទុះឡើងយ៉ាងរោលរាលរហូតដល់អ្នកយាមនៅក្បែរនោះត្រូវរលាកស្លាប់។ ហើយក៏មាននូវពួកអ្នកយាមជាច្រើនទៀត ដែលអាចនឹងបន្តព្យាយាមរុញច្រានពួកគេឱ្យចោលទៅក្នុងឡភ្លើង ដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះដែរ។ ពួកគេមានជម្រើសក្នុងការលុតជង្គង់គោរពក្រាបចុះ ឬត្រូវឱ្យគេដុត។ ជម្រើសមានតែពីរហ្នឹង។ ប៉ុន្តែ សេចក្ដីពិតប្រឆាំងទាស់នឹងហេតុការណ៍ ឬច្បាប់វិន័យនេះ ហើយសេចក្ដីពិតនោះហើយ ដែលនាំឱ្យបុរសទាំងបីនាក់ នៅបន្តឈរយ៉ាងរឹងមាំ មិនរង្គើដែរ។ សេចក្ដីពិតដែលពួកគេជឿនោះគឺថា ព្រះជាម្ចាស់អាចនឹងរំដោះពួកគេ ឬក៏ពួកគេនឹងស្ម័គ្រចិត្ដស្លាប់នៅក្នុងកិច្ចបម្រើចំពោះព្រះអង្គ។ ហើយសេចក្ដីពិត បានស្ដែងបង្ហាញថា មានបុត្រមនុស្សបានដើរជាមួយនឹងពួកគេ ក្នុងគ្រាមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅដែរ។ តើមានច្បាប់ ហេតុការណ៍ ឬកត្តាណាមួយ ដែលកំពុងប្រឆាំងទាស់នឹងសេចក្ដីពិតរបស់ព្រះជាម្ចាស់ នៅក្នុងចិត្ដគំនិតរបស់អ្នក ដែរឬទេ? ចូរយករាល់ចំណេះដឹង រាល់ហេតុការណ៍ ច្បាប់ក្រឹត្យក្រមទាំងឡាយណា ដែលប្រឆាំងទាស់នឹងព្រះ យកទៅថ្វាយចំពោះព្រះអង្គ តាមរយៈសេចក្ដីអធិស្ឋាន ហើយចូរជឿទាំងក្លាហានអង់អាច ថាព្រះជាម្ចាស់នឹងគង់នៅជាមួយអ្នក ក្នុងគ្រានៃភ្លើងឆេះយ៉ាងសន្ធោសន្ធៅទាំងនោះចុះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.