ការតមរយៈពេល ២១ ថ្ងៃគំរូ
អត្ថបទនេះ គឺជាប្រភពគំនិតសម្រាប់ គម្រោងតម ក្នុងរយៈពេល ២១ ថ្ងៃ នេះ។ ក្នុងខណៈពេលដែលអ្នកញែកនូវ ៣ សប្ដាហ៍ ក្នុងការស្វែងរកព្រះជាម្ចាស់ ចូរដឹងថា ព្រះជាម្ចាស់ទ្រង់បានឮ នូវសេចក្ដីអធិស្ឋានរបស់អ្នករួចស្រេចទៅហើយ។ ទ្រង់កំពុងតែបំពេញធុរៈកិច្ច ដើម្បីបានជាប្រយោជន៍ដល់រូបអ្នក រួចទៅហើយដែរ។ តើមាននូវសេចក្ដីជាក់លាក់ច្បាស់លាស់ ណាផ្សេងទៀត ដែលអ្នកកំពុងស្វែងរកពីព្រះជាម្ចាស់ នៅក្នុងអំឡុងពេលនេះ ដែរឬទេ? ចូរកត់ត្រានូវសេចក្ដីអធិស្ឋានរបស់អ្នក ដើម្បីឱ្យអ្នកអាចរំឭកចំណុចទាំងនោះឡើងវិញ នៅវេលាចុងក្រោយ នៃទីបញ្ចប់របស់គម្រោងតម រយៈពេល ២១ ថ្ងៃ នេះ។ ចូរចំណាយពេលអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះអង្គអាចមានបន្ទូលមកកាន់រូបអ្នក និងផ្ដល់ឱ្យអ្នកនូវកម្លាំងដែរ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.