ការតមរយៈពេល ២១ ថ្ងៃគំរូ
មិនទទួលទានអ្វីទាំងអស់ក្រៅពី បន្លែនិងទឹក។ ហើយមិនគ្រាន់តែសម្រាប់ ៣ សប្ដាហ៍តែប៉ុណ្ណោះនោះទេ ប៉ុន្តែគឺអស់មួយរយៈកាលពេញ នៅពេលដែលពួកគេត្រូវចំណាយពេលបង្វឹកបង្វឺននៅឯស្រុកបាប៊ីឡូននោះ! ការឆ្លើយតបរបស់បុរសវ័យក្មេងទាំង ៤ នាក់ មិនមែនថ្លែងដោយសារតែពួកគេភិតភ័យ ដោយខ្លាចមាននរណាគេចាប់គាត់ ពេលប្រព្រឹត្ដខុសក្រឹត្យវិន័យឡើយ។ ទង្វើរបស់ពួកគេ គឺធ្វើឡើងដោយសារតែពួកគេ មានចិត្ដផ្ដោតភ្ជាប់ទៅកាន់បទបញ្ជានៃព្រះជាម្ចាស់ ដែលបានមានមូលដ្ឋានគ្រឹះដ៏មាំនៅក្នុងពួកគេ មុនពេលដែលពួកគេ បានត្រូវខ្មាំងចាប់និរទេស ចេញពីស្រុកកំណើតរបស់ពួកគេ ទៅទៀត។ នៅក្នុងអំឡុងពេលតមនេះ អ្នកនឹងទទួលនូវឱកាស (ការល្បួង) ឱ្យអ្នកចាកចេញឆ្ងាយពីការប្ដេជ្ញាចិត្ដរបស់អ្នក--ជាពិសេស ប្រសិនបើអ្នកធ្វើការតមដោយឯកឯង ឬប្រសិនបើមិនមាននរណាម្នាក់រកឃើញពីការគ្រោងរបស់អ្នកនោះទេ។ ចូរអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីសូមឱ្យទ្រង់អាចផ្ដល់ឱ្យអ្នកនូវដំណោះស្រាយ និងក្ដីក្លាហាននៅក្នុងការបន្តនៅជាប់ និងឈរមាំលើស្តង់ដារ ដែលអ្នកបានត្រៀមប្ដេជ្ញា ហើយលើកដំកើងព្រះនាមរបស់ព្រះជាម្ចាស់ ទោះបើអ្នកត្រូវឆ្លងកាត់អ្វីក៏ដោយចុះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.