ការតមរយៈពេល ២១ ថ្ងៃគំរូ

21 Day Fast

ថ្ងៃទី 4 ក្នុងចំណោម 21 ថ្ងៃ

ជំពូកទំនុកតម្កើងដែលវែងជាងគេនៅក្នុងព្រះគម្ពីរមួយនេះ គឺនិយាយឱ្យខ្លីទៅ ចង់បង្ហាញអំពីភាពឆេះឆួលសម្រាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅរយៈពេល ២១ ថ្ងៃ ដែលអ្នកបានញែកទុកជាពេលសំខាន់នេះ នឹងមានន័យជ្រៅ និងបានជាប្រយោជន៍អស្ចារ្យ នៅពេលអ្នកបូកបញ្ចូល ការអានព្រះគម្ពីរ ជាមួយនឹងការតម និងការអធិស្ឋាន។ ប្រហែលជាអ្នកអាចរៀបផែនការនៅក្នុងការចាប់ផ្ដើមចំណាយពេលជាមួយនឹង គម្រោងអានណាមួយ ដែលនឹងនាំឲ្យអ្នកឆ្លងកាត់នូវព្រះគម្ពីរទាំងមូល។ តើអ្នកអាចបរិយាយអំពីភាពឆេះឆួលរបស់អ្នកចំពោះព្រះបន្ទូលរបស់ព្រះ ថាមានលក្ខណៈយ៉ាងណាដែរ នាខណៈពេលនេះ? ចូរអធិស្ឋាននៅថ្ងៃនេះ សូមដល់ព្រះជាម្ចាស់ សូមទ្រង់នឹងបង្កើននូវភ្លើងនៅក្នុងដួងចិត្ដរបស់អ្នក នៅក្នុងអំឡុងពេលនេះ។

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

21 Day Fast

ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។​ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.

More

We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.