ការតមរយៈពេល ២១ ថ្ងៃគំរូ
នេះជាពេលដ៏អស្ចារ្យ ដើម្បីធ្វើការរុករកស្វែងយល់ ថាតើអ្នកអាចថ្វាយរូបកាយរបស់អ្នកជាយញ្ញដ៏រស់សម្រាប់ព្រះជាម្ចា់ស់ បានដោយរបៀបណា។ អត្ថបទគម្ពីរនេះ ផ្ដើមដោយមានការប្រឡងប្រជែង និងផ្ដល់ឱ្យអ្នកនូវរបៀបមួយចំនួន ក្នុងការបញ្ចេញពីការរស់នៅ ធ្វើជាយញ្ញដ៏រស់ សម្រាប់ថ្វាយព្រះជាម្ចាស់នោះដែរ។ តើនៅក្នុងរបៀបណាខ្លះ ដែលការតមរបស់អ្នក បានជួយឲ្យអ្នកទទួលបាននូវបទពិសោធន៍ និងជាកិច្ចថ្វាយបង្គំដ៏ពិត នៅក្នុងរបៀបមួយថ្មីនោះ? ចូរអធិស្ឋាននៅថ្ងៃនេះ និងទូលសូមព្រះជាម្ចាស់ ដើម្បីបន្តបង្ហាញព្រះហឫទ័យរបស់ទ្រង់ សម្រាប់រូបអ្នក នៅក្នុងអំឡុងពេលនៃការលះបង់និងការថ្វាយបង្គំនេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.