ការតមរយៈពេល ២១ ថ្ងៃគំរូ
អស់ ៤០ ថ្ងៃ ទាំងមិនបានប្រយោជន៍អី? ទេ មិនដូច្នោះឡើយ។ ទោះបើព្រះយេស៊ូវទ្រង់បានតមអស់រយៈពេល ៤០ ថ្ងៃ ទ្រង់បានត្រឡប់មកវិញទាំងពេញដោយព្រះចេស្ដា ទោះបន្ទាប់ពីឆ្លងកាត់រាល់ហេតុការណ៍ល្បងល ទាំងអស់នោះហើយក្ដី។ តើការតមរបស់អ្នកបានជួយបង្កើនកម្លាំងដល់រូបអ្នក ដោយរបៀបណាដែរ? តើមានអារម្មណ៍ថាខ្លួនដូចជាដើរយ៉ាងរដិបរដុបពិបាកក្រៃ? ឬប្រហែលជាអ្នកមិនបានទទួលបទពិសោធន៍ ដូចជាអ្វីដែលអ្នកបានរំពឹងទុកទេ។ ចូរទូលសូមព្រះជាម្ចាស់ឱ្យដឹកនាំអ្នកទៅកាន់គ្រានៃការត្រៀមខ្លួន បានពេញដោយចេស្ដា និងមានគោលបំណង ដូចដែលព្រះយេស៊ូវបានទទួល បន្ទាប់ពីពេលទ្រង់បានធ្វើការតម រួចនោះហើយដែរ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.