ការតមរយៈពេល ២១ ថ្ងៃគំរូ

21 Day Fast

ថ្ងៃទី 14 ក្នុងចំណោម 21 ថ្ងៃ

មានពរហើយអស់អ្នកដែលស្រេកឃ្លាន... ប្រសិនបើបងប្អូនអាចទទួលយល់ដឹងអារម្មណ៍នេះបាន ចូរចំណាយពេលស្មឹងស្មាធិ៍ ទៅលើអត្ថបទដែលមានចំណងជើងក្នុងព្រះគម្ពីរថា "សុភមង្គលពិត ឬពរដ៏ពិតប្រាកដ" នេះចុះ។ ចូរដាក់ចិត្ដ ឬដាក់ពេលណាមួយ ក្នុងការរៀបរាប់រាល់ព្រះពរ ដែលព្រះបានប្រទានដល់អ្នកដែរ។ អាចដាក់សៀវភៅកំណត់ត្រាទុកជាប់នឹងខ្លួន រួចកត់ត្រារាល់ព្រះពរណា ដែលអ្នកនឹកចាំ ពីអ្វីដែលព្រះបានប្រទាន ដល់អ្នកនៅក្នុងថ្ងៃនេះ។ ចូរអធិស្ឋានអរគុណព្រះអង្គ សម្រាប់រាល់ព្រះពរទាំងប៉ុន្មាននោះ ទោះជាព្រះពរខ្លះ ជាហេតុមកពីការទទួលរងទុក្ខ និងការល្បងលផ្សេងៗក៏ដោយចុះ។

អត្ថបទគម្ពីរ

ថ្ងៃ 13ថ្ងៃ 15

អំពី​គម្រោងអាន​នេះ

21 Day Fast

ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។​ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.

More

We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.