ការតមរយៈពេល ២១ ថ្ងៃគំរូ
តើចិត្ដនិងរូបកាយរបស់អ្នក មានអារម្មណ៍ថា ខ្សោយចង់សន្លប់ ឬទេ? ក្នុងខណៈពេលដែលអ្នកជិតដល់ទីបញ្ចប់នៃការតមរបស់អ្នកនេះ ចូរគិតដល់អំណរដ៏សប្បាយក្រៃលែង ដោយអ្នកអាចចំណាយពេលមួយ នៅថ្ងៃនេះ នៅក្នុងព្រះដំណាក់របស់ព្រះ។ ចូរសរសើរតម្កើងព្រះអង្គសម្រាប់របៀបដែលអ្នកអាចរីកចម្រើនលូតលាស់ និងអាចស្វែងរកព្រះអង្គបានបន្ថែមទៀត។ មិនថាអ្នកស្ថិតនៅទីកន្លែងណានោះទេ ចូរអាននូវទំនុកតម្កើងនេះឲ្យបានឮៗ ដូចជាការដែលអ្នកអធិស្ឋានទៅកាន់ព្រះជាម្ចាស់ អញ្ចឹងដែរ។ ចូរអធិស្ឋាន ហើយអាន និងបន្ថែមពាក្យ ស្របតាមចិត្ដនៃការស្រែកអង្វរ និងស្មឹងស្មាធិ៍របស់អ្នកទៅកាន់ទ្រង់។ ចូរច្រៀងឲ្យឮៗ ឬគ្រាន់តែខ្សឹបៗក៏បាន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.