ការតមរយៈពេល ២១ ថ្ងៃគំរូ

21 Day Fast

ថ្ងៃទី 20 ក្នុងចំណោម 21 ថ្ងៃ

តើអ្នកកំពុងតែសញ្ជឹងគិតចង់បន្តនូវការតមរបស់អ្នក ឬប្រហែលជាចាប់ផ្ដើមនូវទម្លាប់ថ្មី ចំពោះការតមជាប្រចាំ? នៅក្នុងជំពូកមួយនេះ ប្រជារាស្រ្ដ គេកំពុងតែឆ្ងល់ថាគេគួរតែបន្តនូវការតម ដែលគេបានប្រព្រឹត្ដតាមប្រតិទិន នោះឬក៏យ៉ាងណា ហើយនៅពេលនោះ ព្រះជាម្ចាស់ក៏ឆ្លើយតបទៅកាន់ពួកគេតាមរយៈ ព្យាការី សាការី។ ចាប់តាំងពីគ្រា លោក ម៉ូសេ បន្តបន្ទាប់មក ព្រះជាម្ចាស់បានដាក់ផ្ដើមនូវប្រតិទិនមួយ ដែលក្នុងនោះ មានទាំងគ្រា តម និងគ្រា ជប់លៀង ផង។ គ្រាទាំងពីរពេល គឺបានតាក់តែងឡើង នៅក្នុងគោលបំណងចង់ឱ្យប្រជារាស្រ្ដរបស់ព្រះអង្គ បន្តចូលទៅជិតចំពោះទ្រង់។ ប្រសិនបើការចូលទៅជិតស្និទ្ធជាមួយនឹងព្រះអង្គជារៀងរាល់ថ្ងៃ គឺជាគោលដៅរបស់អ្នក នោះការតម និងការជប់លៀង ក៏អាចជាគ្រាដ៏វិសុទ្ធ ទៅកាន់ព្រះអម្ចាស់នោះដែរ។ ចូរចំណាយពេល ក្នុងការអនុញ្ញាតឱ្យព្រះជាម្ចាស់ មានបន្ទូលទៅកាន់រូបអ្នក អំពីបទពិសោធន៍ ក្នុងគ្រាតមរបស់អ្នក។ ចូរទូលសូមព្រះជាម្ចាស់ ដើម្បីជួយដល់អ្នក ក្នុងការជញ្ជឹងគិត លើរបៀបដែលការតមរបស់អ្នក បានធ្វើឱ្យដួងចិត្ដរបស់អ្នកបានទន់ ហើយមានឥទ្ធិពលក្នុងការជំរុញឱ្យអ្នក ចេះប្រព្រឹត្ដចំពោះអ្នកដទៃ ខុសប្លែកជាងពេលមុនៗ។

អត្ថបទគម្ពីរ

ថ្ងៃ 19ថ្ងៃ 21

អំពី​គម្រោងអាន​នេះ

21 Day Fast

ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។​ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.

More

We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.