ការតមរយៈពេល ២១ ថ្ងៃគំរូ

អ្នកកំពុងតែចាប់ផ្ដើមនូវសប្ដាហ៍ទីបី ក៏ជាសប្ដាហ៍ចុងក្រោយនៃការតមរបស់អ្នកដែរ។ ប្រសិនបើអ្នកកំពុងតម ក្នុងលក្ខណៈជាក្រុម ចូរចំណាយពេល ក្នុងការជញ្ជឹងគិតរួមជាមួយនឹងគ្នា ហើយអបអរលើអ្វីៗដែលព្រះជាម្ចាស់កំពុងបានចាប់ផ្ដើមក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកកំពុងតែតមតែឯង ចូរកុំភ្លេចកត់ត្រាទុកនូវបទពិសោធន៍នានាដែលអ្នកទទួលបានពីការតមនេះ។ ទោះបើមើលទៅអ្នកដូចជាស្ថិតនៅក្នុងចង្អូរ (ទីរងទុក្ខលំបាក) ឥឡូវនេះ តែមានសប្ដាហ៍ដទៃផ្សេងទៀត ដែលមានភាពពិបាកជាងសប្ដាហ៍កន្លង នោះដែរ។ ចូរទូលសូមព្រះជាម្ចាស់ សូមទ្រង់ឆែកឆេរអ្នក និងចាប់ផ្ដើមបញ្ចាំងពន្លឺលើរាល់គ្រប់ទាំងទីងងឹតនៅជ្រុងនានាក្នុងដួងចិត្ដរបស់អ្នក។ ចូរទូលសូមព្រះជាម្ចាស់ សូមព្រះអង្គបានប្រើសប្ដាហ៍ចុងក្រោយនេះ ក្នុងការដុសខាត់ និងសម្អាតរូបអ្នកចុះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.