ការតមរយៈពេល ២១ ថ្ងៃគំរូ
ជំពូកនេះមាននូវកត្តាប្រឡងប្រជែងជាក់ស្ដែងយ៉ាងច្រើន--មានមួយនោះ គឺថា អ្នកត្រូវប្រកបសេចក្ដីជំនឿរបស់អ្នក ជាមួយនឹងកាយវិការសកម្មភាពដែរ។ មិនត្រូវគ្រាន់តែសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះនោះឡើយ--ត្រូវប្រព្រឹត្ដតាមអ្វីដែលព្រះបន្ទូលបានចែងផងដែរ។ អ្នកកំពុងតែចាប់ផ្ដើមមកដល់ពាក់កណ្ដាលទីនៃការតមរបស់អ្នកហើយ។ ចូររំឭកឡើងវិញ ថាតើការតមរបស់អ្នក ចង្អុលពីលក្ខណៈនៃការស្ដាប់ ឬការប្រព្រឹត្ដជាង។ ចូរទូលសូមព្រះជាម្ចាស់សម្រាប់ប្រាជ្ញា ថាតើព្រះអង្គសព្វព្រះទ័យ ចង់នាំអ្នកទៅកាន់ភាពមួយណាដែរ នៅក្នុងអំឡុងពេលពាក់កណ្ដាលនៃការតមបន្តទៀត របស់អ្នកនេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.