២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ

21 Days to Overflow

ថ្ងៃទី 9 ក្នុងចំណោម 21 ថ្ងៃ

សេចក្ដីស្រេកឃ្លានខាងឯវិញ្ញាណ

អ្នកអាចដឹងបានថា នៅពេលណា ដែលអ្នកមានចំណង់ចង់ទទួលទាន ហើយចំណង់អាហារនោះវាផ្លាស់ប្រែ។ នេះគឺដោយសារតែចំណង់នោះ វានឹងបង្កើតផលទីទៃផ្សេងពីគ្នា។ ប្រសិនបើចំណង់អាហាររបស់យើង ផ្លាស់ប្រែពីការចង់ធ្វើតាមរាល់អ្វីៗដែលជាបំណងហឫទ័យនៃព្រះ ទៅរកធ្វើរាល់អ្វីៗដែលជារបស់លោកិយ ការស្រេកឃ្លាននោះនឹងបង្កើតផលជារបស់លោកិយ។ ផ្ទុយទៅវិញ បើចំណង់ស្រេកឃ្លានរបស់យើងប្រែពី ចង់ធ្វើតាមអ្វីៗរបស់លោកិយ ប្រែទៅជាគោរពធ្វើតាមរាល់អ្វីៗដែលជាបំណងហឫទ័យនៃព្រះ នោះការស្រេកឃ្លាននេះ នឹងបង្កើតផលជាអ្វីៗដែលជាបំណងហឫទ័យនៃព្រះវិញ។

តើមានអ្វីខ្លះដែលកំពុងតែបង្កើតផលផ្លែចេញពីជីវិតរបស់អ្នកនាពេលសព្វថ្ងៃនេះ? តើមានអ្វីខ្លះ ដែលកំពុងតែកកើតមានឡើង ពីការរស់នៅ ពីពាក្យពេចន៍ ពីសកម្មភាព ពីកត្តាជំរុញទឹកចិត្ត និងពីចិត្តឆេះឆួលជាប្រចាំថ្ងៃ របស់អ្នក? ប្រសិនបើអ្វីៗដែលកំពុងបង្កើតផលចម្បង បានជាអ្វីៗរបស់លោកិយ នោះចំណង់ស្រេកឃ្លានរបស់អ្នក បានផ្លាស់ប្រែពីរាល់អ្វីៗដែលជារបស់ព្រះវិញ្ញាណ ទៅជាអ្វីៗដែលជារបស់លោកិយហើយ។ តែប្រសិនបើអ្វីៗដែលកំពុងតែបង្កើតផលចម្បង ចេញមកពីអ្វីៗដែលជារបស់ព្រះវិញ្ញាណ នោះចំណង់ស្រេកឃ្លានរបស់អ្នក បានផ្លាស់ប្រែពីអ្វីៗដែលជារបស់លោកិយ ប្រែទៅជាអ្វីៗរបស់ព្រះវិញ្ញាណ នោះវិញ។

ប្រសិនបើចំណង់អាហាររបស់ខ្ញុំមានសម្រាប់ការអានព្រះគម្ពីរ ការអធិស្ឋាន និងការថ្វាយបង្គំ ទាំងក្នុងជីវិតផ្ទាល់ខ្លួន និងការរួមប្រកបជាមួយអ្នកដទៃ នោះខ្ញុំប្រាកដជាមានសេចក្ដីស្រេកឃ្លានត្រឹមត្រូវមួយ។ តែយ៉ាងណាមិញ ប្រសិនបើខ្ញុំពុំមានចំណង់ស្រេកឃ្លានសម្រាប់ការអស់ទាំងនេះទេ នោះចំណង់ស្រេកឃ្លានរបស់ខ្ញុំ គឺនឹងមានសម្រាប់តែអ្វីៗដែលមិនត្រឹមត្រូវដែរហើយ។

តោះ ចូរមើលពីអ្វីៗ ដែលព្រះគម្ពីរបានថ្លែង អំពីសេចក្ដីស្រេកឃ្លាន។ នៅក្នុង យ៉ូហាន ៦៖២៥-៧០ ព្រះយេស៊ូវបានហៅអង្គទ្រង់ផ្ទាល់ថាជា "នំប៉័ងជីវិត"។ តើសេចក្ដីនេះមានន័យយ៉ាងណា? ពួកសាវ័កពេលនោះក៏មានការងឿងឆ្ងល់ដូចគ្នា។ ព្រះយេស៊ូវបានមានបន្ទូលថា ព្រះអង្គផ្ទាល់ គឺជាប្រភពនៃអាហារបំប៉នខាងឯវិញ្ញាណរបស់យើង។ ព្រះអង្គកំពុងតែប្រាប់ដល់យើង ថានៅពេលណាដែលយើងស្រេកឃ្លានខាងឯវិញ្ញាណ នោះយើងអាចទៅរកព្រះអង្គ ដើម្បីឱ្យយើងបានឆ្អែត។

នៅក្នុង អេសាយ ៥៥៖១-២ យើងមើលឃើញពីរូបភាពប្រៀបធៀបនេះ បានលើកឡើងសាជាថ្មីម្ដងទៀត។ អស់អ្នកដែលស្រេកទឹក ហើយស្រេកឃ្លាន ប៉ុន្តែគ្មានប្រាក់កាស ពួកគេបានទទួលការអញ្ជើញឱ្យទៅពិសាទឹកនិងទទួលទានអាហារ។ ប្រសិនបើពួកគេគ្មានថវិកា តើរឿងនេះ អាចកើតឡើងបានយ៉ាងដូចម្ដេចកើត? ការស្រេកឃ្លានទឹកនិងស្រេកឃ្លានអាហាររបស់ពួកគាត់ គឺជាការស្រេកឃ្លានខាងឯវិញ្ញាណ – ហើយនៅក្នុងព្រះរាជ្យនៃព្រះ ការផ្ដល់ឱ្យនោះ មិនត្រូវបង់ប្រាក់ឡើយ!

យើងត្រូវតែមកស្រេកឃ្លាននំប៉័ងខាងឯវិញ្ញាណរបស់យើងសាជាថ្មីឡើងវិញ។ យើងត្រូវតែមកមានចំណង់ស្រេកឃ្លានសម្រាប់អ្វីៗដែលជាបំណងហឫទ័យនៃព្រះវិញ។ យើងត្រូវតែបោះបង់ចោលរាល់អ្វីៗដែលឱ្យយើងស្កប់ចិត្តបានតែមួយភ្លែត ដោយព្រោះវាជារបស់លោកិយ នោះទៅ។ យើងត្រូវតែមកចង់បានអ្វីៗដែលជាអាហារបំប៉ន ដែលជាព្រះបន្ទូលនៃព្រះ ដែលជាពេលអធិស្ឋាន និងជាពេលថ្វាយបង្គំ នោះវិញ។ ក្រពះរបស់យើងត្រូវស្រែកថ្ងូរ ដោយព្រោះវាឃ្លាន ចង់បានយ៉ាងអន្ទះសានូវអាហារដែលជាព្រះវត្តមាននៃព្រះ។ នៅពេលណាដែលយើងបានធ្វើដូច្នេះ នោះព្រលឹងរបស់យើងនឹងបានស្កប់ចិត្ត ហើយជីវិតរបស់យើងនឹងបានផ្លាស់ប្រែ។

អត្ថបទគម្ពីរ

ថ្ងៃ 8ថ្ងៃ 10

អំពី​គម្រោងអាន​នេះ

21 Days to Overflow

នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ចផ្សព្វផ្សាយ ទន្លេទាំង ៤ (Four Rivers Media) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.theartofleadership.com/