២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ

21 Days to Overflow

ថ្ងៃទី 10 ក្នុងចំណោម 21 ថ្ងៃ

លះចោលរបៀបរស់នៅខ្ជះខ្ជាយ

យើងទទួលបានការដាស់តឿនឱ្យរស់នៅក្នុងជីវិតចេះប្រុងប្រយ័ត្ន ហើយនិងមិនខ្ជះខ្ជាយ។ ជីវិតដែលរស់នៅខ្ជះខ្ជាយគឺជាជីវិតដែលរស់នៅសម្រាប់សិរីល្អខ្លួនឯង ដោយបំពេញតាមតែបំណងចិត្តខ្លួន ហើយនិងស្របតាមគម្រោងការជីវិតរបស់ខ្លួន ដោយមិននឹកគិតពីគោលបំណងរបស់ព្រះ។ ជីវិតដែលរស់នៅដោយចេះប្រុងប្រយ័ត្ន គឺជាជីវិតដែលរស់នៅថ្វាយសិរីល្អដល់ព្រះ រស់នៅតាមក្ដីប្រាថ្នានៃព្រះ គោរពធ្វើតាមបំណងព្រះហឫទ័យព្រះ ហើយនិងរស់នៅ ដើម្បីមើលឃើញ ថាគោលបំណងព្រះបានបំពេញនៅក្នុងជីវិតរបស់យើង។

នៅពេលយើងបានបំពេញដោយព្រះវិញ្ញាណ នោះជីវិតរបស់យើងបានក្លាយទៅជាមនុស្សមួយរូបបែបផ្សេង ដែលជាមនុស្សគេអាចមើលឃើញ ប្រសិនបើគេកត់សម្គាល់។ នៅពេលដែលយើងលែងប្រតិបត្តិតាមព្រំដែនប្រាជ្ញានៃមនុស្ស ហើយនិងរបៀបប្រព្រឹត្តដែលខ្ជះខ្ជាយរបស់មនុស្ស នោះកិច្ចការនិងសកម្មភាពដែលយើងប្រព្រឹត្ត នឹងមានរូបលក្ខណៈផ្សេងជាក់ណាស់ពីរបៀបដែលអ្នកដទៃគេប្រព្រឹត្តនិងរស់នៅ។

អេភេសូរ ៥៖៥-១៨ ផ្ដល់ឱ្យយើងនូវគំនិតនិងសេចក្ដីសម្រាប់គិតថ្លឹងថ្លែងយ៉ាងច្រើន។ ព្រះបន្ទូលថ្លែងយ៉ាងទាស់ទាល់អំពី "អំពើនៃភាពងងឹតដ៏ឥតប្រយោជន៍" ហើយដាស់តឿនយ៉ាងខ្លាំងក្លា ដោយឱ្យយើងជៀសពីការទាំងនោះ ហើយបែរទៅស្វែងរកធ្វើរាល់អ្វីៗ ដែលនាំឱ្យព្រះគាប់ព្រះទ័យ ហើយបន្តដេញតាមការអស់ទាំងនោះវិញ។ តើអ្នកគិតថាមានការអ្វីខ្លះ ដែលនាំឱ្យព្រះគាប់ព្រះទ័យនៅក្នុងជីវិតរបស់អ្នក? តើអ្នកកំពុងតែដេញតាមការអស់ទាំងនោះ ដោយអស់ពីដួងចិត្តរបស់អ្នកដែរឬទេ?

១ យ៉ូហាន ២៖១៦ បន្តថ្លែងថា ក្ដីប៉ងប្រាថ្នានៃលោកិយ នោះមិនមែនបានមកពីព្រះឡើយ។ ប្រសិនបើយើងសម្គាល់ឃើញពីការនេះ តើហេតុអ្វីបានជាយើងនៅតែបន្តដេញតាម និងប្រព្រឹត្តធ្វើវាយ៉ាងដូច្នេះ? តើហេតុអ្វីបានជាយើងបន្តដាក់វាជាអាទិភាព លើសជាងអ្វីៗ ដែលយើងដឹងថានាំឱ្យព្រះគាប់ព្រះទ័យយ៉ាងដូច្នេះ?

ដើម្បីចាប់ផ្ដើមលះចោលរបៀបរស់នៅខ្ជះខ្ជាយ យើងត្រូវតែទូលសូមព្រះ ដើម្បីឱ្យព្រះអង្គជួយដល់យើង ឱ្យយើងឈប់រស់នៅបែបយ៉ាងខ្ជះខ្ជាយ។ យើងត្រូវការព្រះអង្គដើម្បីបើកសម្ដែងដល់យើងពីរាល់អ្វីៗដែលជាការព្រះសព្វព្រះទ័យឱ្យធ្វើ។ គឺធ្វើដោយមិនមែនគ្រាន់តែការអស់ទាំងនោះជារឿងល្អធ្វើ តែប៉ុណ្ណោះទេ។ នេះគឺដោយសារតែការទាំងឡាយដែលយើងមើលទៅថាដូចជារឿងល្អនិងទង្វើគប្បី ទោះបើថាវាមិនមែនជារឿងបាបក្ដី ក៏ការទាំងនោះអាចជាទង្វើនៃការប្រព្រឹត្តបែបខ្ជះខ្ជាយ ដោយហេតុថា ការទាំងនោះពុំបានបំពេញនិងសម្រេចនូវគោលបំណងរបស់ព្រះ ដែលមាននៅក្នុងជីវិតរបស់យើងនោះឡើយ។

អត្ថបទគម្ពីរ

ថ្ងៃ 9ថ្ងៃ 11

អំពី​គម្រោងអាន​នេះ

21 Days to Overflow

នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ចផ្សព្វផ្សាយ ទន្លេទាំង ៤ (Four Rivers Media) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.theartofleadership.com/