២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ
ទទួលបទពិសោធន៍ពីព្រះវត្តមានបើកសម្ដែងនៃព្រះ
ក្នុងខណៈពេលយើងសរុបបញ្ចប់សប្ដាហ៍ទី ២ នៅក្នុងគម្រោងអាននេះ ចូរយើងផ្ដោតទៅលើការមកទទួលបាននូវបទពិសោធន៍ពីព្រះវត្តមានបើកសម្ដែងនៃព្រះ។
នៅពេលដែលយើងចង់បានព្រះវត្តមាននៃព្រះ លើសជាងអ្វីៗទាំងអស់ គឺលើសជាងបានផ្ទះថ្មី បានមុខតំណែងថ្មី បានកិត្តិយស ឬបានឡានថ្មី នោះព្រះអង្គនឹងបង្ហាញអង្គទ្រង់នៅត្រង់គ្រប់ទីកន្លែងទាំងឡាយដែលយើងស្វះស្វែងរកព្រះអង្គ។
យើងបានទទួលការត្រាស់ហៅពីព្រះ ឱ្យមកអនុវត្តទទួលបានពីព្រះវត្តមាននៃព្រះ។ ការអនុវត្តនេះបានក្លាយទៅជាការលត់ដំមួយ ដែលបាត់បង់នៅក្នុងក្រុមជំនុំនាពេលសព្វថ្ងៃនេះ។ មានមនុស្សជាច្រើនមិនដឹងថាត្រូវអនុវត្ត ចំពោះការស្ថិតនៅក្នុងព្រះវត្តមានបើកសម្ដែងនៃព្រះ យ៉ាងដូចម្ដេទេ។ នេះដោយសារតែពួកគាត់ពុំដឹងនិងមានគំនិត ថាការណ៍នេះអាចកើតមានឡើងនៅពេលណាផង។ នៅក្នុងពេលដែលយើងថ្វាយបង្គំជុំគ្នា យើងធ្លាប់តែមានការគ្រប់គ្រង ដោយមានពេលចេញនិងពេលចូលច្បាស់លាស់ ដោយមិនបានផ្ដល់ពេលនិងទីកន្លែងសម្រាប់ព្រះ ដើម្បីឱ្យព្រះអង្គអាចបើកសម្ដែងពីអង្គទ្រង់នៅកណ្ដាលចំណោមយើង។ ព្រះជាម្ចាស់ពុំយាងមកតាមការដាក់លក្ខខណ្ឌរបស់យើងនោះឡើយ។
តោះ! ចូរយើងមើលទៅ យ៉ូហាន ១៤៖២១។ នៅក្នុងខគម្ពីរនេះ ព្រះយេស៊ូវថ្លែងថា អស់អ្នកដែលស្រឡាញ់ព្រះអង្គ នោះគេនឹងទទួលបានក្ដីស្រឡាញ់ពីព្រះវរបិតា ហើយព្រះអង្គ (ព្រះយេស៊ូវ) នឹងបង្ហាញពីអង្គទ្រង់ទៅដល់រូបគេផងដែរ!
នៅក្នុង និក្ខមនំ ៣៣៖១-៣ និង ១២-១៦ ព្រះជាម្ចាស់ប្រទានសេចក្ដីណែនាំដល់ លោក ម៉ូសេ សម្រាប់ការដឹកនាំដល់ប្រជារាស្រ្តអ៊ីស្រាអែល។ នៅពេលដែល លោក ម៉ូសេ មានអារម្មណ៍ថាមិនមានកម្លាំងគ្រប់គ្រាន់ ហើយទូលសួរព្រះ នោះព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងចាត់បញ្ជូនព្រះវត្តមានរបស់ព្រះអង្គ ដើម្បីទៅដឹកនាំពួកគេ។ កាលនៅសម័យសម្ព័ន្ធមេត្រីចាស់ ព្រះវត្តមាននៃព្រះ បានបើកសម្ដែងបង្ហាញជា សសរពពកនៅពេលថ្ងៃ និងសសរភ្លើងនាពេលរាត្រី ប៉ុន្តែនៅពេលឥឡូវនេះ គឺព្រះអង្គបើកសម្ដែងពីអង្គទ្រង់ក្នុងរបៀបលក្ខណៈមួយផ្សេង។ តាមរយៈការលះបង់របស់ព្រះគ្រីស្ទ ហើយព្រះវិញ្ញាណបរិសុទ្ធយាងមករស់នៅក្នុងរូបយើង ឥឡូវនេះ ព្រះអង្គអាចបើកសម្ដែងពីអង្គទ្រង់តាមរយៈរូបយើងផ្ទាល់។
យើងពិតជាត្រូវការព្រះវត្តមានបើកសម្ដែងនៃព្រះយ៉ាងអន្ទះសា។ ប្រសិនបើយើងគ្រាន់តែមានព្រះបន្ទូលសន្យា នោះយើងបានបាត់បង់នូវអ្វីដ៏សំខាន់បំផុត។ យើងមិនគួររស់នៅស្កប់ចិត្តក្នុងមួយថ្ងៃ ដោយពុំបានទទួលព្រះវត្តមានបើកសម្ដែងនៃព្រះ នោះឡើយ។ យើងមិនគួរស្កប់ចិត្តនៅក្នុងវេនថ្វាយបង្គំនៅឯក្រុមជំនុំ ពេលជួបជុំអធិស្ឋាន ឬការបម្រើព័ន្ធកិច្ច ដោយគ្មានព្រះវត្តមានបើកសម្ដែងនៃព្រះ នោះដែរ។ ពីព្រោះដោយសារតែព្រះវត្តមានព្រះអង្គហើយ ដែលអាចនាំមកនូវការបំផ្លាស់បំប្រែ។ ព្រះយេស៊ូវមានបន្ទូលថា ប្រសិនបើយើងស្រឡាញ់ព្រះអង្គ ហើយកាន់តាមបទបញ្ញត្តិព្រះអង្គ នោះព្រះអង្គនឹងបើកសម្ដែងពីអង្គទ្រង់មកកាន់យើង។ យើងរាល់គ្នាបានបង្កើតមក សម្រាប់ការដ៏អស្ចារ្យនេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!
More