២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ
សុបិន្ដនិងនិម្មិត
តើយើងអាចថ្លឹងថ្លែងព្រះសូរសៀងនៃព្រះបានយ៉ាងដូចម្ដេច? ជាដំបូងនិងមុនគេបង្អស់ ព្រះមានបន្ទូលតាមរយៈព្រះបន្ទូលដែលមានចែងក្នុងព្រះគម្ពីរ។ នៅពេលដែលព្រះមានបន្ទូលតាមមធ្យោបាយណាផ្សេង ព្រះបន្ទូលនោះ ត្រូវតែដើរស្របជាមួយនឹងព្រះបន្ទូល ដែលមានចែងក្នុងព្រះគម្ពីរ។
ព្រះអង្គមានបន្ទូលមកកាន់យើង នៅពេលយើងអធិស្ឋាន។
ព្រះអង្គមានបន្ទូលមកកាន់យើង តាមរយៈអ្នកជឿដទៃផ្សេងទៀត។ ព្រះអង្គមានបន្ទូលតាមរយៈអ្នកដឹកនាំ និងព្យាការី។
ព្រះអង្គមានបន្ទូលតាមរយៈនិម្មិតនិងសុបិន្ត។
នៅក្នុង កណ្ឌគម្ពីរ យ៉ូអែល ២៖២៨-២៩ នៅចំត្រង់ពេលនៃការប្រកាសពីពាក្យទំនាយស្ដីពីថ្ងៃនៃព្រះជាអម្ចាស់ នោះគាត់បានសរសេរពីការចាក់បង្ហូរនៃព្រះវិញ្ញាណដ៏វិសុទ្ធនៅគ្រាចុងក្រោយ។ ពាក្យទំនាយនោះថ្លែងឡើងថា៖ «កូនប្រុសកូនស្រីរបស់អ្នកនឹងថ្លែងទំនាយ ពួកចាស់ៗរបស់អ្នកនឹងយល់សប្តិឃើញ ហើយកំលោះៗរបស់អ្នកនឹងឃើញនិមិត្ត»។
យើងប្រហែលជាអាចដឹងថានៅពេលណាជាគ្រានៃថ្ងៃចុងក្រោយ ប៉ុន្តែតាមរយៈពាក្យទំនាយនេះ នោះយើងគួរតែត្រៀមខ្លួន ដើម្បីទទួលយកបទពិសោធន៍នៃការបានយល់សប្តិឃើញ និងឃើញពីនិម្មិតនោះ – ហើយទាំងស្ដាប់នៅពេលដែលការអស់ទាំងនោះកើតឡើង។
នៅក្នុង កណ្ឌគម្ពីរ ជនគណនា ១២៖៦ យើងមើលឃើញថាព្រះអម្ចាស់បញ្ជាក់ពីសេចក្ដីពិតនៃការយល់សប្តិឃើញ និងការឃើញពីនិម្មិត ដែលកើតមានឡើង ដោយតាមរយៈព្យាការីដែលព្រះអង្គបានចាត់បញ្ជូនមក។
នៅពេលយើងយល់សប្តិឃើញ ឬមើលឃើញពីនិម្មិត សេចក្ដីដំបូងដែលយើងគួរសួរ នោះយើងត្រូវតែសួរទៅព្រះជាម្ចាស់៖ «តើសេចក្ដីនេះ បានមកពីព្រះអង្គមែនឬទេ?»។ នៅពេលយើងអាចកំណត់ថាការនោះបានមកដោយតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ ហើយនិងការបើកសម្ដែងពីព្រះវត្តមាននៃព្រះ នោះយើងត្រូវតែសួរសំណួរជាបន្ទាប់ទៀតថា៖ «តើខ្ញុំត្រូវធ្វើអ្វីខ្លះ ជាមួយនឹងសេចក្ដីអស់ទាំងនេះ?»។ ព្រះអង្គបានប្រទានសេចក្ដីទាំងនោះមកឱ្យយើង ដោយសារតែព្រះអង្គមានគោលបំណង ហេតុដូច្នេះហើយ យើងត្រូវតែស្វែងរកហេតុផល ថាហេតុអ្វីបានជាព្រះអង្គប្រទានសេចក្ដីនោះ មកឱ្យយើង។
ខ្ញុំជឿថាយើងរាល់គ្នាកំពុងតែរស់នៅក្នុងគ្រាចុងក្រោយ ហើយព្រះបានមានបន្ទូលសន្យាថាព្រះអង្គនឹងមានព្រះបន្ទូលមកកាន់យើង ឱ្យយើងយល់សប្តិឃើញ និងឃើញពីនិម្មិត នៅគ្រាចុងក្រោយនេះ។ យើងគួរតែរំពឹងថាព្រះនឹងមានបន្ទូលមកកាន់យើងតាមវិធីនេះ ហើយយើងគួរតែស្ដាប់ដោយយកចិត្តទុកដាក់នៅពេលដែលព្រះអង្គប្រទានសុបិន្ត ហើយនិងនិម្មិតនោះមក។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!
More