២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ
ភ្លើងព្រះវិញ្ញាណ
ដោយមិនគិតពីនិកាយណាមួយ ការជ្រមុជក្នុងព្រះវិញ្ញាណបរិសុទ្ធ នោះគឺមានសម្រាប់ដល់អស់អ្នកជឿទាំងអស់។
ហើយថែមលើសពីនេះ ការជ្រមុជក្នុងព្រះវិញ្ញាណបរិសុទ្ធ គឺមានសម្រាប់អ្នកឥឡូវនេះ។ ព្រះអង្គសព្វព្រះទ័យឱ្យអ្នកបានបំពេញដោយភ្លើងរបស់ព្រះអង្គ។ ព្រះអង្គសព្វព្រះទ័យបំពេញចេស្ដាដល់អ្នកដោយព្រះវត្តមានរបស់ព្រះអង្គ ដើម្បីធ្វើការក្នុងអ្នក និងតាមរយៈអ្នក។
តើអ្នកជឿថាព្រះអង្គសព្វព្រះទ័យចង់បំពេញអ្នក ជាមួយនឹងព្រះវិញ្ញាណរបស់ព្រះអង្គ ដែរឬទេ? តើអ្នកជឿថាព្រះអង្គសព្វព្រះទ័យចង់បំពេញអ្នក ដោយភ្លើងព្រះវិញ្ញាណ ដែរឬទេ?
នៅក្នុង កិច្ចការ ២៖១-៤ យើងឃើញថាព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងអង្គទ្រង់តាមរយៈរូបកាយក្រុមជំនុំ ក្នុងខណៈពេលដែលពួកគេចាប់ផ្ដើមនិយាយជាភាសាដទៃ។
នៅក្នុង កិច្ចការ ៤៖១-៨ យើងឃើញថា សាវ័ក ពេត្រុស ដោយរួមដំណើរជាមួយនឹង សាវ័ក យ៉ូហាន ត្រូវបានគេដាក់ពួកគាត់នៅក្នុងគុក អស់មួយយប់ រួចគេយកពួកគាត់ទៅសួរចម្លើយ នៅចំពោះមុខសម្ដេចសង្ឃ អាណ ហើយនិងក្រុមគ្រួសាររបស់គាត់។ នៅពេលប្រឈមនឹងស្ថានភាពតានតឹង ព្រះគម្ពីរបានថ្លែងថា សាវ័ក ពេត្រុស បានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ!
ចុះប្រសិនបើព្រះសព្វព្រះទ័យចង់បំពេញយើងជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធសម្រាប់បានជាសិរីល្អដល់ព្រះអង្គ នៅកណ្ដាលចំណោមទុក្ខលំបាករបស់យើង ប៉ុន្តែយើងមិនព្រមបើកចិត្ត នោះតើអ្នកគិតយ៉ាងណា? តើអ្នកត្រូវការផ្លាស់ប្រែអ្វីខ្លះ នៅក្នុងជីវិតនិងដួងចិត្តរបស់អ្នក ដើម្បីបើកទ្វារសម្រាប់ទទួលយកពីភ្លើងព្រះវិញ្ញាណនោះ?
នៅក្នុង ម៉ាថាយ ៣៖១១-១៧ មុនថ្លែងពីរឿងដែលព្រះយេស៊ូវទទួលពិធីជ្រមុជទឹក ដោយ លោក យ៉ូហានបាទីស្ត នោះ លោក យ៉ូហាន បានថ្លែងពីការជ្រមុជ ដែលមានព្រះចេស្ដាជាងពិធីជ្រមុជទឹកទៅទៀត។ គឺមិនមែនជ្រមុជដោយទឹក ប៉ុន្តែ ដោយភ្លើងវិញ។ មិនមែនដោយដៃរបស់មនុស្ស ប៉ុន្តែ ដោយព្រះវិញ្ញាណបរិសុទ្ធ។
នៅក្នុងជំនឿដដែល ដែលអ្នកធ្លាប់មាន ដើម្បីឱ្យអ្នកបានកើតជាថ្មី គឺនៅក្នុងជំនឿចាំបាច់នោះដូចគ្នា ដែលនឹងអាចឱ្យអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ព្រះអម្ចាស់សព្វព្រះទ័យចង់ជ្រមុជអ្នកដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយភ្លើង!
អំពីគម្រោងអាននេះ
នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!
More