២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ

21 Days to Overflow

ថ្ងៃទី 1 ក្នុងចំណោម 21 ថ្ងៃ

ការស្រឡាញ់លោកិយ

យើងកំពុងចាប់ផ្ដើមដំណើរ ដោយការជម្រះចោលអ្វីៗដែលអាត្មាយើងមាន ដើម្បីឱ្យខ្លួនយើងបាននៅទទេ។ ព្រះគម្ពីរបានប្រាប់ដល់យើងថា នៅក្នុងនាមយើងជាអ្នកដើរតាមព្រះគ្រីស្ទ នោះយើងបានបង់ថ្លៃដោយព្រះលោហិតរបស់ព្រះយេស៊ូវ។ យើងក៏បានបំពេញដោយព្រះវិញ្ញាណ។ ហេតុដូច្នេះហើយ យើងមិនត្រូវទៅស្រឡាញ់រាល់អ្វីៗដែលជារបស់លោកិយនេះទៀតឡើយ។ ខ្ញុំដឹងថានេះជារឿងផ្ទុយគ្នាស្រឡះមួយ បើប្រៀបទៅនឹងអ្វីៗដែលកំពុងតែបានបង្រៀនយើងនាពេលសព្វថ្ងៃនេះ ប៉ុន្តែយើងត្រូវតែដឹងថា ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងត្រូវតែបដិសេធខ្លួនឯង ចាប់កាន់ឈើឆ្កាង ហើយដើរតាមអង្គព្រះយេស៊ូវ។

លោកសាវ័ក ប៉ុល ប្រាប់យើងនៅក្នុងគម្ពីរ រ៉ូម ១២ ថាយើងមិនត្រូវត្រាប់តាមគន្លងនៃលោកិយនេះឡើយ ប៉ុន្តែយើងត្រូវតែផ្លាស់ប្រែចិត្តគំនិតរបស់យើង ត្រូវកែជាថ្មី ដើម្បីឱ្យយើងបានជាភស្ដុតាង បង្ហាញថាយើងល្អត្រឹមត្រូវ គាប់ព្រះហឫទ័យ និងស្របតាមក្ដីបំណងដ៏ល្អឥតខ្ចោះនៃព្រះ។ ពាក្យថា ត្រូវកែជាថ្មី បានមកពីពាក្យក្នុងភាសាក្រិកថា អាណាខេនណូស៊ីស-anakainosis ដែលមានន័យថា ផ្លាស់ទម្រង់ក្នុងរបៀបមួយថ្មី។ នៅក្នុងបរិបទនេះ វាមានន័យថា យើងត្រូវតែកម្ចាត់ចោលរាល់ផ្លូវចាស់ខាងឯលោកិយទាំងឡាយរបស់យើង ដែលនោះមានដូចជា ការគិត ការប្រព្រឹត្ត និងការរស់នៅ ហើយត្រូវចាប់ផ្ដើមផ្លាស់ប្ដូររឿងអស់ទាំងនោះ ជំនួសដោយអ្វីៗដែលគាប់ព្រះទ័យដល់ព្រះវិញ។

នៅក្នុង ១ យ៉ូហាន ២៖១៥-២០ ព្រះបន្ទូលផ្ដល់ការព្រមានដល់យើងយ៉ាងតឹងរ៉ឹង អំពីអស់អ្នកដែលស្រឡាញ់លោកិយ គឺប្រាប់ថាការស្រឡាញ់នេះ នឹងបង្កឱ្យមានអ្វីកើតឡើង និងឱ្យដឹងថាការស្រឡាញ់នេះ វាមានន័យយ៉ាងដូចម្ដេច។ ព្រះបន្ទូលចែងថា ប្រសិនបើអស់អ្នកណាស្រឡាញ់លោកិយ នោះក្ដីស្រឡាញ់នៃព្រះវរបិតាពុំស្ថិតនៅក្នុងអ្នកនោះឡើយ។ ព្រះបន្ទូលក៏ចែងពីភាពមិនស្ថិតស្ថេរនៃលោកិយ ហើយនិងចិត្តប៉ងប្រាថ្នាខាងលោកិយទាំងនោះដែរ។ ប៉ុន្តែអស់អ្នកណាដែលនឹងប្រព្រឹត្តតាមព្រះ នោះគេនឹងរស់នៅជារៀងរហូត។

ក្នុងខណៈពេលយើងចាប់ផ្ដើម គម្រោងអានរយៈពេល ២១ ថ្ងៃនេះ យើងត្រូវតែប្រឹងប្រែងកម្ចាត់ចោលរាល់អ្វីដែលមានក្នុងខ្លួន ដែលនោះគឺជាក្ដីស្រឡាញ់យើងមានសម្រាប់លោកិយនេះ។ យើងមិនអាចបម្រើចៅហ្វាយពីរបានទេ – យើងត្រូវតែជ្រើសរើសព្រះ ឬជ្រើសរើសលោកិយនេះ។ នៅពេលណាដែលយើងជ្រើសរើសព្រះហើយ នោះយើងត្រូវតែកម្ចាត់ចោលរាល់អ្វីៗដែលជាក្ដីស្រឡាញ់មិនស្របតាមព្រះ ដែលវាកំពុងតែរស់នៅក្នុងដួងចិត្តរបស់យើងនោះ។

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

21 Days to Overflow

នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ចផ្សព្វផ្សាយ ទន្លេទាំង ៤ (Four Rivers Media) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.theartofleadership.com/