២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ

21 Days to Overflow

ថ្ងៃទី 2 ក្នុងចំណោម 21 ថ្ងៃ

ការរំខានទាំងឡាយ

នៅថ្ងៃនេះ យើងនឹងផ្ដោតទៅលើការកម្ចាត់ចោលរាល់ការរំខានទាំងឡាយ ដែលលោកិយនេះ វាបាននាំមកក្នុងខ្លួនយើងយ៉ាងសន្ធឹកសន្ធាប់។ យើងមិនអាចដើរតាមព្រះ និងបំណងហឫទ័យព្រះឱ្យបានពេញលេញ និងមានជីវិតពេញដោយព្រះវិញ្ញាណបានទេ ប្រសិនបើជីវិតរបស់យើងនៅតែជួបរឿងរំខានជាញឹកញាប់នោះ។

នៅក្នុង ភីលីព ៤៖៨ សាវ័ក ប៉ុល បានផ្ដល់ការណែនាំទៅដល់អ្នកជឿនៅឯទីក្រុងភីលីព អំពីអ្វីដែលពួកគេគួរតែគិតពិចារណា។ ក្នុងខណៈថាអត្ថបទគម្ពីរនេះ គ្រាន់តែថ្លែងពីអ្វីដែល សាវ័ក ប៉ុល ចង់ឱ្យក្រុមជំនុំសញ្ជឹងគិតនិងរស់នៅតាម តែសេចក្ដីនោះ ក៏អាចសន្និដ្ឋានអំពីអ្វីដែលគាត់មិនបានរាប់បញ្ចូលទៅក្នុងបញ្ជីនោះផងដែរ។ ភាពតានតឹង ក្ដីថប់បារម្ភ ក្ដីភ័យខ្លាច និងចិត្តខ្វល់ព្រួយ នោះពុំមានរាយរាប់នៅក្នុងបញ្ជីរបស់ សាវ័ក ប៉ុល នោះទេ។ ជួសវិញ គាត់បានប្រាប់ពួកគេឱ្យផ្ដោតចិត្តទៅលើអ្វី ដែលពិតត្រង់ ស្អាតស្អំ គួរឱ្យស្រឡាញ់ គួរឱ្យកោតសរសើរ និងត្រឹមត្រូវនោះវិញ។ នៅពេលដែលយើងបោះជំហានទៅក្នុងសេចក្ដីទាំងនោះ នោះយើងនឹងបានបោះជំហានកាន់តែបានជិតបន្ថែមទៀត ទៅក្នុងរបៀបនៃការគិត ដែលព្រះសព្វព្រះទ័យ ហើយយើងអាចការពារខ្លួនឯងពីរឿងរំខានទាំងឡាយបានផងដែរ។

នៅក្នុង យ៉ូហាន ១៧៖១៧ យើងមើលឃើញព្រះយេស៊ូវកំពុងតែអធិស្ឋានសម្រាប់សាវ័ករបស់ព្រះអង្គ។ ព្រះអង្គបានទូលសូមព្រះឱ្យញែកពួកអ្នកជឿជាបរិសុទ្ធ ដោយសេចក្ដីពិតរបស់ព្រះ។ ហើយតើអ្វីទៅ ដែលព្រះអង្គបន្តថ្លែងថាជាសេចក្ដីពិតនៃព្រះ? នោះគឺជាព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះបន្ទូលនេះ ផ្ដល់ជាគំហើញគំនិតទៅក្នុងអ្វីដែល សាវ័ក ប៉ុល កំពុងតែថ្លែងចំពោះអ្វីដែលគាត់បានប្រាប់ទៅដល់ក្រុមជំនុំនៅឯទីក្រុង ភីលីព ដើម្បីឱ្យពួកគេស្ថិតនៅជាប់នឹងអ្វីៗដែលជាសេចក្ដីពិត។

យើងរាល់គ្នាបានទទួលការត្រាស់ហៅ ឱ្យមកស្នាក់នៅក្នុងសេចក្ដីពិត ដែលជាព្រះបន្ទូលនៃព្រះ។ នៅពេលយើងដាក់សេចក្ដីនេះជាអាទិភាពនៅក្នុងជីវិតរបស់យើង នោះយើងនឹងមិនងាយទទួលរងនូវភាពរំខាន ដោយសារតែរឿងទាំងឡាយនៃលោកិយនេះទេ។ នេះគឺជាជំហានពេញលេញមួយ ក្នុងការរស់នៅ នៅក្នុងជីវិតដែលមានព្រះវិញ្ញាណយ៉ាងពេញបរិបូរនិងហូរហៀរ។

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

21 Days to Overflow

នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ចផ្សព្វផ្សាយ ទន្លេទាំង ៤ (Four Rivers Media) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.theartofleadership.com/