២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ
![21 Days to Overflow](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F32077%2F1280x720.jpg&w=3840&q=75)
ភាពអាត្មានិយម
ថ្ងៃនេះ យើងផ្ដោតទៅលើការកម្ចាត់ចោលខ្លួនយើងពីអ្វីមួយ ដែលមានសណ្ឋានកើនឡើង ទៅជាបែបធម្មតានៅក្នុងពិភពលោកយើងនាពេលសព្វថ្ងៃនេះ៖ នោះគឺ ភាពអាត្មានិយម។
អ្វីដែលយើងធ្វើ មិនគ្រាន់តែនៅឯក្រុមជំនុំ ប៉ុន្តែនៅខាងក្រៅក្រុមជំនុំដែរ។ រឿងនេះ វាពុំអាចសម្រេចបាន ដោយធ្វើរួមជាមួយនឹងវិញ្ញាណនៃមហិច្ឆតាបែបអាត្មានិយម ឬក្នុងភាពពេញដោយអំនួត នោះទេ។ មិនថាយើងនៅឯកន្លែងធ្វើការ នៅឯសាលា នៅជាមួយមិត្តភក្ដិ នៅជាមួយក្រុមគ្រួសារ នៅឯផ្សារ ឬកំពុងបម្រើនៅកន្លែងដែលខ្លួន ធ្វើជាអ្នកដឹកនាំនោះទេ អ្វីៗដែលជំរុញឱ្យយើងចង់ធ្វើអ្វីមួយ នោះពិតជាសំខាន់ណាស់។
សំណួរដែលយើងគួរតែសួរខ្លួនឯង នោះមិនមែនត្រឹមតែ៖ «តើការអ្វីខ្លះ ដែលខ្ញុំធ្វើ នឹងផ្ដល់ផលល្អបំផុតសម្រាប់ខ្ញុំ?» នោះទេ តែជួសវិញ យើងគួរតែសួរខ្លួនឯង៖ «តើការអ្វីខ្លះដែលល្អបំផុតសម្រាប់ព្រះរាជ្យនៃព្រះ?» នោះវិញ។ មហិច្ឆតារបស់យើង គួរតែកើតមាននៅក្នុងការស្វែងរកមើលពីផ្លូវដែលល្អបំផុត ដើម្បីធ្វើកិច្ចការនៃបំណងហឫទ័យដ៏ល្អឥតខ្ចោះរបស់ព្រះ។
នៅក្នុង ភីលីព ២៖៣-៤ ព្រះបន្ទូលចែងថា កុំឱ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍។ ពាក្យថា កុំធ្វើអ្វី នោះមានន័យថា មិនគួរធ្វើអ្វីទាំងអស់។ នៅពេលយើងធ្វើរាល់គ្រប់អ្វីៗ ដើម្បីបានជាការល្អដល់ព្រះរាជ្យនៃព្រះ ជំនួសឱ្យខ្លួនឯង នោះតើនឹងមានរឿងអ្វីផ្សេង កើតឡើង ហើយតើការទាំងអស់នោះ នឹងមានរូបលក្ខណៈបែបយ៉ាងណាទៅវិញ?
១ កូរិនថូស ១០៖២៤ ឆ្លុះបញ្ចាំងពីគោលការណ៍នេះ ដោយចែងថា មិនគួរតែមាននរណាទៅស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ប៉ុន្តែគួរតែទៅស្វែងរក និងប្រព្រឹត្តការល្អសម្រាប់បានដល់អ្នកដទៃវិញ។ តើក្រុមជំនុំនឹងមានរូបលក្ខណៈបែបផ្សេងយ៉ាងណាវិញ ប្រសិនបើមនុស្សគ្រប់រូប គេប្រតិបត្តិជាមួយគំនិតដែលគិតតែពីការល្អសម្រាប់ដល់អ្នកដទៃនោះ? តើពិភពលោកនឹងមានរូបរាងបែបណាទៅវិញ ប្រសិនបើពិភពលោកគេប្រតិបត្តិតែអ្វីៗ ស្របតាមមហិច្ឆតាអាត្មានិយមរបស់ខ្លួន ដោយពុំមានគំនិតណាល្អ សម្រាប់បានដល់អ្នកដទៃនោះ?
នៅលើកក្រោយៗ នៅពេលណាដែលអ្នកប្រឹងព្យាយាមធ្វើអ្វីក៏ដោយ សម្រាប់អ្នកដទៃ ឬសម្រាប់ថ្វាយដល់ព្រះ នោះចូរទូលសូមព្រះអង្គ ឱ្យបង្ហាញដល់អ្នក ថាចេតនាជំរុញឱ្យធ្វើរបស់អ្នក នោះជាការបានមកពីភាពអាត្មានិយម ឬបានមកពីណាវិញ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![21 Days to Overflow](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F32077%2F1280x720.jpg&w=3840&q=75)
នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!
More