២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ
ការមិនអត់ឱនទោស
ការមិនអត់ឱនទោសនោះគឺអាក្រក់ណាស់។ វាជាទង្វើដែលនាំឱ្យហិនវិនាសដល់ផ្នែកខាងវិញ្ញាណ ខាងអារម្មណ៍ និងខាងឯរូបកាយផង។ វាទាញយកហើយយកទៀត ហើយវាមិនព្រមប្រគល់ឱ្យអ្វីតែបន្តិចមកវិញសោះ។ លើសពីនេះ យើងមើលឃើញពីអត្ថបទគម្ពីរថាការអត់ឱនទោសដែលយើងទទួលបានពីព្រះ នោះអាស្រ័យទៅលើការដែលយើងចេះអត់ឱនទោសដល់អ្នកដទៃដែរ។ ភាពអស់កល្បជានិច្ច ទីស្ថានសួគ៌ជាក់ច្បាស់ និងទីស្ថាននរក នោះវាយោងទៅលើលំនឹងនៃការហ៊ានអត់ឱនទោសរបស់យើង។ ជោគវាសនានៃដួងព្រលឹងរបស់យើង នោះវាអាស្រ័យលើការសម្រេចចិត្តហ៊ានអត់ឱនទោស ឬមិនអត់ឱនទោស របស់យើង ចំពោះអ្នកដទៃ។
ម៉ាថាយ ៦៖១៤-១៥ ស្ដែងពីគោលការណ៍យ៉ាងជាក់ច្បាស់ណាស់។ នៅពេលណាដែលយើងបានអត់ទោសដល់បងប្អូនប្រុសស្រី ដែលបានប្រព្រឹត្តទាស់នឹងយើង នោះព្រះជាម្ចាស់នឹងអត់ឱនទោសដល់យើង។ ប៉ុន្តែនៅពេលណាដែលយើងមិនបង្ហាញពីការអត់ឱនទោសនោះ នោះព្រះនឹងមិនអត់ឱនទោសដល់យើងដូចគ្នា។
អេភេសូរ ៤៖៣២ បន្តថ្លែងយ៉ាងដូច្នេះថា យើងត្រូវបង្ហាញពីការអត់ឱនទោស ដូចព្រះគ្រីស្ទបានអត់ឱនទោសឱ្យយើងជាមុននោះដែរ។ យើងត្រូវបង្ហាញពីក្ដីមេត្តាករុណា ចំពោះបងប្អូនប្រុសស្រីរបស់យើង។ តើឱ្យយើងមិនអាចធ្វើយ៉ាងដូច្នេះ យ៉ាងដូចម្ដេចកើត? យើងជាមនុស្សដែលពុំសក្តិសមទទួលបានការអត់ឱនទោសពីព្រះ តែព្រះអង្គបានបង្ហាញការអត់ឱនទោសនោះ មកដល់យើង។ ដូច្នេះ តើយើងអាចនិយាយថាគ្មាននរណា គេមិនសមល្មមនឹងទទួលបានការអត់ឱនទោសពីយើងនោះយ៉ាងដូចម្ដេចកើត?
ចូរយល់ពីសេចក្ដីនេះ៖ យើងមិនមែនអត់ឱនទោសនរណាម្នាក់ដើម្បីពួកគេនោះទេ។ យើងអត់ឱនទោស គឺដើម្បីខ្លួនយើងហ្នឹងហើយ។ ការដែលយើងមិនព្រមអត់ឱនទោសឱ្យនរណាម្នាក់ នោះវាមិនទៅដាក់ច្រវាក់គេឱ្យជាប់ចំណងនោះទេ។ ការមិនអត់ឱនទោសនោះទៅវិញទេ ដែលនឹងនាំឱ្យយើងជាប់ច្រវាក់ទៅវិញ។ នៅពេលដែលយើងអត់ឱនទោស នោះយើងនឹងទទួលបានសេរីភាព។ ក្នុងខណៈពេលដែលយើងអធិស្ឋាននៅថ្ងៃនេះ ច្រវាក់ដែលនឹងត្រូវកាត់ផ្ដាច់ នោះវានឹងធ្លាក់ចេញពីយើង។ ទោះបើមនុស្សណាគេមិនព្រមអត់ឱនទោសដល់យើង នោះវាមិនមែនជារឿងសំខាន់នោះទេ។ យើងនឹងបានមានសេរីភាព។ យើងនឹងទទួលបានការជានា ហើយបានផ្សះផ្សាជាមួយព្រះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!
More