២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ

21 Days to Overflow

ថ្ងៃទី 8 ក្នុងចំណោម 21 ថ្ងៃ

ភាពស្រែកទឹកខាងឯវិញ្ញាណ

អ្នកធ្វើបានមែន! អ្នកបានស៊ូទ្រាំឆ្លងកាត់កិច្ចការយ៉ាងឈឺចាប់និងលំបាក ដើម្បីចម្រាញ់ខ្លួនឯងឱ្យបាននៅទទេពីរាល់អ្វីទាំងឡាយ ដែលរារាំងអ្នកមិនឱ្យទទួលបានពីរាល់អ្វីៗដែលព្រះសព្វព្រះទ័យចង់ផ្ដល់ឱ្យអ្នក។ អស់រយៈពេល ៧ ថ្ងៃកន្លងទៅ អ្នកបានបន្ទាបខ្លួនអ្នកផ្ទាល់ បានត្រួតពិនិត្យមើលខ្លួនឯង ហើយបានកំចាត់រាល់អ្វីៗដែលគ្រាន់តែបំពេញឱ្យសាច់ឈាមរបស់អ្នកបានស្កប់។ វាមិនមែនជារឿងងាយស្រួលធ្វើនោះឡើយ ប៉ុន្តែវាពិតជាចាំបាច់និងនាំផលចំណេញប្រាកដមែន។

សម្រាប់រយៈពេល ៧ ថ្ងៃ ជាបន្តបន្ទាប់ខាងមុខ យើងនឹងរៀបចំដួងចិត្តរបស់យើង ឆ្ពោះទៅរកការបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ទីកន្លែងដែលយើងបានបង្កើតនៅក្នុងជីវិតរបស់យើងឥឡូវនេះ កំពុងតែត្រូវបានបំពេញដោយភាពពេញលេញនៃព្រះ។ មាននូវការឆ្លាស់នៃផ្នែកជាច្រើន ដែលមិនធ្លាប់មានពីពេលមុន ដែលកំពុងតែកើតមានឡើងនៅក្នុងជីវិតរបស់អ្នក។ ចូរត្រៀមខ្លួនសម្រាប់ការផ្លាស់ប្រែនៃជីវិតនេះ។

នៅក្នុង យ៉ូហាន ៤៖១៣-១៤ បានពិពណ៌នាអំពីភាពស្រេកទឹកខាងឯវិញ្ញាណ។ អ្វីៗដែលជារបស់លោកិយនេះ – ដែលជាទឹក តាមសេចក្ដីលើកឡើងដំបូងរបស់ព្រះយេស៊ូវ – នឹងបំបាត់ភាពស្រេកឃ្លានរបស់អ្នកតែមួយគ្រា ប៉ុន្តែអ្នកនឹងស្រេកឃ្លានសាជាថ្មី។ ព្រះអង្គក៏បន្តថ្លែងអំពី ទឹក ដែលនឹងមិនធ្វើឱ្យអ្នកស្រេកឃ្លានសាជាថ្មីទៀតឡើយ។ ទឹកនេះ គឺជាព្រះវិញ្ញាណបរិសុទ្ធ។ នេះគួរតែជាទឹកដែលយើងចង់បាន។

នៅក្នុង យ៉ូហាន ៧៖៣៧-៣៩ ព្រះយេស៊ូវបន្តនូវសេចក្ដីនេះ ដោយទ្រង់មានបន្ទូលថា៖ «អស់អ្នកដែលស្រេក សូមចូលមក ហើយទទួលទានចុះ»។ ដើម្បីទទួលបានព្រះវិញ្ញាណ ដែលជាទឹកដ៏នៅអស់កល្បជានិច្ច យើងត្រូវការទទួលព្រះយេស៊ូវ ហើយជឿទៅលើរាល់អ្វី ដែលព្រះអង្គបានមានបន្ទូលប្រាប់យើង នៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ។

យើងមិនគួរធ្វើតាមតែអារម្មណ៍នោះឡើយ។ យើងគួរតែស្រេកឃ្លានចង់បានទឹកដ៏ស្រស់ថ្លា និងមានជីវិតរស់រវើក ដែលមានតែព្រះវិញ្ញាណបរិសុទ្ធតែមួយប៉ុណ្ណោះ ដែលអាចផ្ដល់ឱ្យបាន។

អត្ថបទគម្ពីរ

ថ្ងៃ 7ថ្ងៃ 9

អំពី​គម្រោងអាន​នេះ

21 Days to Overflow

នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ចផ្សព្វផ្សាយ ទន្លេទាំង ៤ (Four Rivers Media) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.theartofleadership.com/