២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ
ចូលទៅជិតព្រះជាម្ចាស់
ការចូលទៅជិតព្រះ មានន័យថា យើងស្វែងរកព្រះអស់ពីដួងចិត្តទាំងមូលរបស់យើង។ នេះហើយគឺជាអត្ថន័យនៃការអធិស្ឋាននិងតមអាហារនោះ។ យើងមិនមែនធ្វើបាតុកម្ម បង្អត់អាហារ ដើម្បីគំរាមឱ្យព្រះ ធ្វើអ្វីមួយនោះឡើយ។ យើងនឹងក្លាយទៅជាមនុស្សល្ងីល្ងើ ប្រសិនបើយើងគិតថា យើងអាចធ្វើឱ្យព្រះធ្វើតាមចិត្តយើងសម្រាប់រឿងអ្វីមួយនោះ។ ជួសវិញ យើងដាក់ចិត្តបន្ទាបខ្លួន តាមរយៈសេចក្ដីអធិស្ឋាន និងការតមអាហារ ដើម្បីឱ្យព្រះបំផ្លាស់បំប្រែយើង និងដាក់ឱ្យយើងទៅក្នុងទីកន្លែង ដែលយើងអាចដើរនៅក្នុងបំណងហឫទ័យដ៏ល្អឥតខ្ចោះរបស់ព្រះអង្គវិញ។ យើងដកយកចេញរាល់ឧបសគ្គ ដែលរារាំងសេចក្ដីអធិស្ឋានរបស់យើង មិនឱ្យយើងថ្វាយអ្វីៗទៅដល់ព្រះកាណ៍នៃព្រះ។ វាមានន័យថាយើងស្វះស្វែងរកព្រះ អស់ពីរាល់គ្រប់អ្វីទាំងអស់ដែលយើងមាន។
យើងបានអានពីព្រះបន្ទូលមួយផ្នែកក្នុង គម្ពីរយ៉ាកុប ៤៖១-១០ កាលពីដើមគ្រានៃគម្រោងអាននេះ ប៉ុន្តែ ចូរឱ្យយើងមកមើលព្រះបន្ទូលនោះ សាជាថ្មីម្ដងទៀត។ ព្រះបន្ទូលនោះ ថ្លែងអំពីអំនួតនិងការចេះចុះចូល។ ព្រះបន្ទូលកើនរំឭកឱ្យយើងចេះចុះចូលចំពោះព្រះ ឱ្យកាន់តែជិតស្និទ្ធ ហើយនិងចុះចូលចំពោះរាល់គ្រប់ការល្អ ដែលនឹងកើតមានឡើង ដោយការសម្រេចចិត្តហ៊ានចុះចូលនោះ។
នៅក្នុង ២ របាក្សត្រ ១៥៖១-២ យើងមើលឃើញពីព្រះវិញ្ញាណនៃព្រះ ដែលបានប្រាស្រ័យទាក់ទងនឹង លោក អ័សារា ជាកូនលោក អូដេឌ។ ព្រះបន្ទូលថ្លែងទៅ អ័សារា ថាប្រសិនបើគាត់ស្វែងរកព្រះ ហើយនិងស្វែងរកអ្វីដែលជាបំណងហឫទ័យនៃព្រះ នោះព្រះនឹងគង់នៅជាមួយនឹងគាត់។ ប៉ុន្តែ ប្រសិនបើ អ័សារា បោះបង់ចោលព្រះ ហើយមិនខិតចូលទៅជិតនឹងព្រះ នោះព្រះជាម្ចាស់នឹងបោះបង់គាត់ចោល។
នៅពេលណាដែលដួងចិត្តរបស់យើងធ្លាក់ទៅក្នុងភាពកខ្វក់ នោះយើងបង្កើតភាពរឹងរូសចំពោះរាល់អ្វីៗដែលជាបំណងហឫទ័យនៃព្រះ។ នៅពេលដែលដួងចិត្តរបស់យើងក្លាយទៅជារឹងចំពោះរាល់អ្វីៗដែលជាបំណងហឫទ័យនៃព្រះ នោះយើងពិបាកខិតចូលទៅជិតព្រះណាស់។ ដើម្បីអាចខិតចូលទៅជិតព្រះ នោះខ្ញុំត្រូវតែជម្រះសម្អាតខ្លួនខ្ញុំ (ដោយចម្រាញ់ខ្លួនខ្ញុំឱ្យនៅទទេ)។ ខ្ញុំត្រូវស្ដាប់បង្គាប់ចំពោះសេចក្ដីពិត តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ហើយប្រឹងប្រែងក្លៀវក្លា ទាំងស្រឡាញ់ដោយភាពស្មោះទៀងត្រង់ ជាមួយនឹងដួងចិត្តដែលស្អាតស្អំផង។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!
More