២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ

21 Days to Overflow

ថ្ងៃទី 11 ក្នុងចំណោម 21 ថ្ងៃ

ចម្រើនក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះបន្ថែមទៀត

នៅក្នុង លូកា ១០៖២៥-៣៧ ព្រះយេស៊ូវកំពុងតែបកស្រាយលើគន្លឹះគំនិតនិងសេចក្ដីពិតចំនួន ២។ ព្រះអង្គមិនគ្រាន់តែព្យួររាល់ក្រឹត្យវិន័យ និងពាក្យទំនាយ ទៅលើសេចក្ដីតែ ២ មុខនោះទេ។ អ្នកត្រូវតែស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃអ្នក ឱ្យអស់ពីដួងចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង និងអស់ពីស្មារតី ហើយស្រឡាញ់អ្នកជិតខាងឱ្យបានដូចខ្លួនឯង ប៉ុន្តែព្រះអង្គក៏ចងនូវក្ដីស្រឡាញ់ចំពោះព្រះ និងក្ដីស្រឡាញ់ចំពោះមនុស្សរួមជាមួយគ្នាដែរ។ ព្រះយេស៊ូវចង្អុលបង្ហាញទៅដល់ ម្ចាស់សំណួរ ពីអ្វីដែលព្រះគម្ពីរបានចង្អុលបង្ហាញឱ្យយើងត្រូវដឹងជាយូរយារមកហើយ៖ បើយើងស្រឡាញ់ព្រះកាន់តែច្រើន នោះយើងនឹងស្រឡាញ់ចំពោះមនុស្សយ៉ាងច្រើនដូចគ្នា។ បើយើងបង្ហាញក្ដីមេត្តាដល់មនុស្សកាន់តែច្រើន នោះយើងក៏បង្ហាញឱ្យឃើញពីទំហំនៃក្ដីស្រឡាញ់របស់យើងចំពោះព្រះដូចគ្នា។ យើងមិនអាចបំពេញដោយព្រះវិញ្ញាណ ប៉ុន្តែបែរជាមិនរស់នៅពេញដោយក្ដីស្រឡាញ់បានទេ។

ប្រសិនបើយើងស្អប់មនុស្ស ដោយព្រោះតែពូជសាសន៍ សញ្ជាតិ អ្វីៗដែលគេបានធ្វើមកលើយើង ឬដោយព្រោះអ្វីៗដែលគេបាននិយាយអំពីយើង នោះព្រះគម្ពីរប្រាប់ឱ្យយើងដឹងថា យើងគឺជាឃាតករ។ យើងដឹងថា មនុស្សជាឃាតករ ពុំមានទីកន្លែងនៅក្នុងព្រះរាជ្យនៃព្រះ នោះឡើយ។ ប្រសិនបើយើងដើរនៅក្នុងព្រះវិញ្ញាណនិងដោយព្រះវិញ្ញាណ នោះយើងត្រូវតែដើរនៅក្នុងសេចក្ដីស្រឡាញ់។ ចូរចងចាំថា រាល់គ្រប់ក្រឹត្យវិន័យគឺព្យួរនៅលើក្ដីស្រឡាញ់។

ចូរមើលសាឡើងវិញចំពោះ ១ យ៉ូហាន ២៖១៥-១៧ ដែលយើងបានអានកាលពីលើកមុន នៅក្នុងគម្រោងអាននេះ។ ព្រះបន្ទូលនោះថ្លែងពីអស់អ្នកដែលស្រឡាញ់ព្រះ ហើយនិងអស់អ្នកដែលស្រឡាញ់លោកិយ។ ចូរសម្គាល់មើលពីប្រភេទដាច់ដោយឡែកទាំងពីរនេះ។ អត្ថបទគម្ពីរបានថ្លែងយ៉ាងច្បាស់លាស់ ថាអស់អ្នកដែលមកចតនិងស្នាក់អាស្រ័យតាមរបៀបលោកិយ ហើយនិងក្ដីប្រាថ្នាចង់បានដែលតែងតែរសាត់បាត់ នោះពួកគេពុំមានក្ដីស្រឡាញ់នៃព្រះបិតានៅក្នុងពួកគេឡើយ។

ជាចុងបញ្ចប់ យ៉ូហាន ១៤៖២១ បានកត់ត្រាឡើង ដើម្បីណែនាំយើងពីរបៀបដែលយើងអាចបង្ហាញពីក្ដីស្រឡាញ់របស់យើងចំពោះព្រះ – ដោយការដែលយើងចេះកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។ នៅពេលយើងកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ នោះយើងកំពុងតែបង្ហាញដល់ព្រះអង្គពីការគោរព ការកោតខ្លាច ហើយនិងក្ដីស្រឡាញ់ដ៏ចម្បង ដែលយើងមានចំពោះព្រះអង្គ។

នៅក្នុងខណៈពេលដែលការថ្វាយបង្គំគឺជារឿងសំខាន់ ការស្រឡាញ់ចំពោះព្រះជាម្ចាស់ នោះគឺសំខាន់ចាំបាច់ ជាងការថ្វាយបង្គំព្រះនាមរបស់ព្រះអង្គ នៅព្រឹកថ្ងៃអាទិត្យទៅទៀត។ យើងត្រូវតែដើរតាមក្រឹត្យវិន័យរបស់ព្រះអង្គ។ យើងត្រូវតែស្រឡាញ់អ្វីៗដែលព្រះអង្គស្រឡាញ់។ ហើយយើងត្រូវតែបង្ហាញនូវក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។

ថ្ងៃ 10ថ្ងៃ 12

អំពី​គម្រោងអាន​នេះ

21 Days to Overflow

នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ចផ្សព្វផ្សាយ ទន្លេទាំង ៤ (Four Rivers Media) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.theartofleadership.com/