២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ
អំនួត
យើងបានដើរផុតមកដល់ថ្ងៃទី ៥ នៃការចម្រាញ់ខ្លួនយើងឱ្យនៅទំនេរហើយ។ មកដល់ត្រឹមនេះ គឺវាពិតមិនស្រួលនោះទេ!
តើមានពេលប៉ុន្មានដងដែរ ដែលព្រះបានស្នើឱ្យយើងធ្វើអ្វីមួយ តែយើងបែរជាមិនធ្វើ ឬធ្វើវាបានតែពាក់កណ្ដាលនោះ? នេះហើយជាអំនួត។ នេះគឺជារបៀបដែលយើងនិយាយ៖ «ខ្ញុំជាព្រះ ហើយខ្ញុំដឹងថាអ្វីដែលជាការល្អបំផុតសម្រាប់ខ្លួនខ្ញុំ នៅក្នុងស្ថានភាពនេះ»។
អំនួតកំពុងតែរត់អុកឡុក គ្មានក្រែងនរណានៅក្នុងពិភពលោកយើងនាសព្វថ្ងៃនេះ។ អំនួតមាននៅក្នុងកិត្យានុភាពរបស់បុគ្គល មាននៅក្នុងប្រាក់ចំណូល មាននៅក្នុងសមត្ថភាព មាននៅក្នុងក្រុមគ្រួសារ និងមាននៅក្នុងរឿងជាច្រើនផ្សេងទៀត។ អំនួតនេះកំពុងតែទាញយើងឱ្យឃ្លាតចាកចេញឆ្ងាយពីព្រះ ហើយវាកំពុងតែធ្វើឱ្យយើងផ្ដោតតែទៅលើខ្លួនឯង និងតែទៅលើអ្វីដែលយើងអាចសម្រេចបានប៉ុណ្ណោះ។
នៅក្នុង យ៉ាកុប ៤៖៦-៨ លោកសាវ័ក យ៉ាកុប ថ្លែងថាព្រះជាម្ចាស់ ប្រឆាំងទាស់នឹងមនុស្សមានអំនួត ហើយព្រះអង្គបង្ហាញព្រះគុណដល់អ្នកបន្ទាបខ្លួន។ យើងត្រូវការភាពចេះបន្ទាបខ្លួនយើងផ្ទាល់នៅចំពោះព្រះភក្រ្តនៃព្រះ ដើម្បីឱ្យយើងអាចទទួលបានព្រះគុណរបស់ព្រះ។ នៅពេលយើងដឹងថារាល់អ្វីៗដែលយើងមាន ហើយរាល់អ្វីៗដែលយើងបានសម្រេចគឺជាព្រះពរបានមកពីព្រះ នោះយើងនឹងគ្មានចិត្ត គ្មាននូវកន្លែង ឱ្យអំនួត មាននៅក្នុងយើងបានទេ។
សុភាសិត ១៦៖១៨ បន្ថែមទៅក្នុងភាពគ្រោះថ្នាក់នៃអំនួត ដោយចែងឡើងថា អំនួតគឺជាចំណុចផ្ដើមដំបូងនៃក្ដីវិនាស។ អំនួតនាំទៅរករឿងវិនាសកម្ម! ប្រសិនបើយើងដឹងថាហេតុនេះគឺជាការពិត តើហេតុអ្វីបានជាយើងនៅតែបន្តផ្ទុកដាក់អំនួត ពីលើរឿងដែលមិនចាំបាច់ទាំងឡាយ ដែលមាននៅក្នុងជីវិតរបស់យើងយ៉ាងដូច្នេះ?
ដើម្បីរស់នៅក្នុងជីវិតយ៉ាងពេញលេញនិងហូរហៀរ នោះយើងត្រូវតែកម្ចាត់អំនួតចេញពីខ្លួនយើង។ ប្រសិនបើយើងចង់បានជីវិតដែលបំពេញដោយព្រះវិញ្ញាណ នោះយើងមិនត្រូវទុកកន្លែង ឬចំណែកណាមួយនៃដួងចិត្តរបស់យើងសម្រាប់អំនួតឡើយ។ ចូរអធិស្ឋាន ហើយទូលសូមព្រះ ដើម្បីបើកសម្ដែងរាល់ទីកន្លែងណាដែលកំពុងតែលាក់បាំងអំនួតក្នុងជីវិតរបស់អ្នក ជាប្រយោជន៍ឱ្យអ្នកអាចដើរតាមព្រះអង្គទាំងស្រុងវិញ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!
More