២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ

21 Days to Overflow

ថ្ងៃទី 3 ក្នុងចំណោម 21 ថ្ងៃ

ការបោកបញ្ឆោត

រឿងបន្ទាប់ដែលយើងត្រូវកម្ចាត់ចោលចេញពីខ្លួនយើង ដើម្បីឱ្យយើងអាចរស់នៅក្នុងជីវិតយ៉ាងបូរិបូរនិងពេញដោយព្រះវិញ្ញាណ នោះគឺរឿងបោកបញ្ឆោតនៃមារកំណាច។

នៅក្នុង យ៉ូហាន ៨៖៤៤ ព្រះបន្ទូលបានហៅអារក្សថាជា មេកុហក។ ប៉ុន្តែ វាមិនគ្រាន់តែជាមេកុហកប៉ុណ្ណោះនោះទេ – ព្រះបន្ទូលថ្លែងប្រាប់ថា វាគឺជា បិតានៃការកុហក។ នេះគឺជាឧទ្ទិសនាមមួយដ៏សម្បើម ហើយមិនមែនចេះតែឱ្យទៅដល់អ្នកពូកែកុហកមធ្យមៗនោះទេ។ សត្រូវរបស់យើង វាគឺជាចៅហ្វាយនាយនៃរឿងបោកបញ្ឆោត។ ការយល់ដឹងពីសេចក្ដីនេះ គួរតែដាស់ចិត្តរបស់យើង ឱ្យមានសកម្មភាព ដើម្បីការពារខ្លួនយើង ប្រឆាំងនឹងរាល់ការកុហកទាំងឡាយរបស់មារ ដែលវាបង្កឡើងតាមរយៈអ្វីៗដែលជារបស់លោកិយនេះ។

នៅក្នុង កាឡាទី ៦៖៧-៨ សាវ័ក ប៉ុល ប្រាប់ទៅដល់ក្រុមជំនុំ កុំឱ្យចាញ់ការបោកបញ្ឆោត។ សូម្បីតែនៅសម័យនោះ ហើយនិងជាពិសេសនាពេលឥឡូវនេះ មារសត្រូវកំពុងតែធ្វើការ និងជះឥទ្ធិពលអាក្រក់ទៅលើព្រះបន្ទូលព្រះ ទាំងពង្វក់ឱ្យបុត្រធីតារបស់ព្រះអង្គច្របូកច្របល់ ហើយនិងបង្អាប់ក្រមសីលធម៌ឱ្យទៅជាស្រពេចស្រពិលផង។ យើងមិនគួរអនុញ្ញាតឱ្យខ្លួនក្លាយទៅជាជនរងគ្រោះ ក្រោមយុទ្ធសាស្រ្តបោកបញ្ឆោតដ៏ជំនាញរបស់មារកំណាចនោះទេ។

ជួសវិញ យើងត្រូវការចាក់ឫសរបស់ខ្លួនយើងទៅក្នុងសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះ។ នៅពេលណាដែលយើងធ្វើយ៉ាងដូច្នេះ នោះយើងនឹងមិនងាយឆាប់ទទួលរងអំពើនៃការបោកបញ្ឆោតរបស់មារ ហើយយើងនឹងអាចបន្តដើរដោយមិនងាករេ នៅក្នុងបំណងហឫទ័យនៃព្រះ។

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

21 Days to Overflow

នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ចផ្សព្វផ្សាយ ទន្លេទាំង ៤ (Four Rivers Media) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.theartofleadership.com/