២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ

21 Days to Overflow

ថ្ងៃទី 20 ក្នុងចំណោម 21 ថ្ងៃ

ជំនឿនិងសកម្មភាព

ការចាក់បង្ហូរឱ្យហូរហៀរ មានកិច្ចប្រតិបត្តិជាមួយជំនឿនៅក្នុងរបៀបដែលលើសពីធម្មជាតិ។ ការនេះបង្កឱ្យអ្វីដែលមិនអាចធ្វើទៅរួច អាចកើតមានឡើងបាន។ នេះជាអ្វីដែលត្រូវកើតឡើង នៅពេលដែលយើងមានជំនឿនៅក្នុងព្រះ ហើយយើងដើរនៅក្នុងភាពលើសពីធម្មជាតិ។

ប្រសិនបើយើងមិនមានជំនឿទេ យើងមិនអាចឱ្យព្រះគាប់ព្រះហឫទ័យបានឡើយ។ ទំនាក់ទំនងរបស់យើងជាមួយព្រះ នោះមានមូលដ្ឋាននៅលើសេចក្ដីជំនឿ។ នៅពេលដែលយើងបានកើតជាថ្មី គ្មាននរណាម្នាក់អាចឱ្យសក្ខីភាពដល់យើង ឱ្យបានដឹងជាក់ពីសេចក្ដីសង្គ្រោះ តាមការដែលគេឱ្យអ្វីមួយមកដល់យើងបាននោះទេ។ ទោះបើគេឱ្យវិញ្ញាបនបត្រដល់យើង ដែលប្រាប់យើងថា យើងបានសង្គ្រោះ នោះក៏ពុំមានន័យអ្វីដែរ។ សេចក្ដីសង្គ្រោះរបស់យើងគឺស្ដែងជាភស្ដុតាងដោយជំនឿ ដែលយើងបានដាក់នៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលបានអត់ឱនទោសដល់បាបរបស់យើង ហើយព្រះអង្គបានលាងជម្រះយើងឱ្យបានស្អាតពីភាពទុច្ចរិតរបស់យើង។ ប្រៀបដូចជាយើងអនុវត្តជំនឿ ដោយការបានកើតជាថ្មី នោះយើងបន្តរស់នៅសម្រាប់ព្រះ ដោយសារសេចក្ដីជំនឿ។ យើងពិតជាត្រូវការជំនឿ ដើម្បីឱ្យយើងអាចមានទំនាក់ទំនងពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងអង្គព្រះយេស៊ូវគ្រីស្ទ។ យើងពិតជាត្រូវការជំនឿ ដើម្បីអធិស្ឋាន ធ្វើជាទីបន្ទាល់ ចេះថ្វាយតង្វាយ និងចេះបម្រើ។ រាល់គ្រប់អ្វីៗដែលបង្ហាញចេញពីទំនាក់ទំនងរបស់យើងជាមួយព្រះ នោះសុទ្ធតែផ្អែកទៅលើជំនឿ។ ហេតុនេះហើយ បានជាវាមិនអាចទៅរួចទាល់តែសោះ ក្នុងការធ្វើឱ្យព្រះគាប់ព្រះហឫទ័យ ប្រសិនបើយើងគ្មានជំនឿនោះ។

តើអ្នកមិនជឿខ្ញុំទេ ថាយើងមិនអាចធ្វើឱ្យព្រះគាប់ព្រះហឫទ័យ បើយើងមិនមានជំនឿនោះ? ចូរគ្រាន់តែមើលទៅក្នុង ហេព្រើរ ១១៖៦។ ជំនឿរបស់យើង គឺជាគ្រឿងផ្សំចម្បង សម្រាប់ធ្វើឱ្យព្រះគាប់ព្រះហឫទ័យ!

នៅក្នុង ហេព្រើរ ជំពូកទី ១១ ទាំងមូល គឺជាអត្ថបទគម្ពីរដ៏អស្ចារ្យ ដែលបានពិភាក្សាទៅលើជំនឿ ដែលមានចែងទាំងស្រុងនៅក្នុងព្រះបន្ទូលព្រះ ហើយប្រាប់ថាជំនឿ នោះមានន័យយ៉ាងណា។ ចាប់ពីរឿងរបស់ លោក ណូអេ ដល់ជំនឿរបស់លោក អ័ប្រាហាំ និងយ៉ាកុប អត្ថបទគម្ពីរបានញែកសាច់រឿងមួយចំនួន ហើយប្រាប់ពីរបៀបដែលតួអង្គទាំងនោះបានបង្ហាញពីសេចក្ដីជំនឿរបស់ពួកគាត់ នៅក្នុងព្រះអម្ចាស់។

ហើយដំណឹងល្អ នោះគឺថា យើងគ្រប់គ្នាសុទ្ធតែមានជំនឿ! គម្ពីរ រ៉ូម ១២៖៣ ពិភាក្សាពីជំនឿដែរ។ យើងគ្រប់គ្នាសុទ្ធតែត្រូវប្រឹងប្រែង ដើម្បីអនុវត្តជំនឿរបស់យើងនៅក្នុងព្រះ ហើយត្រូវទុកចិត្តនៅក្នុងរាល់គ្រប់កិច្ចការទាំងឡាយដែលព្រះកំពុងតែធ្វើ។

សឹងតែគ្រប់ពេលដែលព្រះយេស៊ូវស្ដីឱ្យពួកសាវ័ក នោះគឺសុទ្ធតែដោយសារតែពួកគេខ្វះនូវសេចក្ដីជំនឿ។ នេះគឺជារបៀបដែលព្រះទតឃើញពីជំនឿ។ ដោយសារតែខ្វះជំនឿ នោះនាំឱ្យព្រះស្ដីឱ្យ។ យើងត្រូវតែរស់នៅដោយជំនឿ ហើយជំនឿនោះត្រូវតែរីកលូតលាស់ជានិច្ច។ នេះគឺជាហេតុដែលទុក្ខលំបាក និងការល្បងល កើតមានឡើងនៅក្នុងជីវិតរបស់យើង។ នេះហើយគឺជាគោលបំណងដែលព្រះបានអនុញ្ញាតឱ្យការអស់ទាំងនោះកើតមានឡើងចំពោះយើង។ ហើយមានតែព្រះប៉ុណ្ណោះដែលអាចជួសជុលវាបាន។ រាល់គ្រប់ការអស់ទាំងនោះបង្កើនឱ្យជំនឿរបស់យើងបានរីកចម្រើន។ ការនេះអនុញ្ញាតឱ្យអំណាចចេស្ដាលើសពីធម្មជាតិនៃព្រះបើកសម្ដែង និងបង្ហាញតាមរបៀបយ៉ាងអស្ចារ្យនៅក្នុងយើង។

មានការប្រហារជាច្រើនដែលអ្នកត្រូវជួបប្រទះ វាមិនមែនកើតឡើងក្នុងគោលបំណង ដើម្បីគ្រាន់តែប្រហារអ្នកនោះទេ។ វាមិនកើតឡើងដោយផ្អែកថាខ្លួនអ្នកជានរណានោះដែរ។ វាកើតឡើង គឺដើម្បីបានជាប្រយោជន៍ឱ្យអ្នកក្លាយទៅជាមនុស្សដែលព្រះសព្វព្រះទ័យ។ ហេតុដូច្នេះហើយបានជា សាតាំង ប្រឆាំងនិងប្រហារអ្នក ឥឡូវនេះ ដើម្បីឱ្យវាអាចប្រហារដល់អនាគតរបស់អ្នក។ វាជាការឈ្លានពានប្រឆាំងទាស់នឹងជំនឿរបស់អ្នក ដើម្បីកុំឱ្យអ្នកទៅដល់ជោគវាសនារបស់អ្នក។ ប្រសិនបើយើងអាចអនុញ្ញាតឱ្យជំនឿរបស់យើងបានរញ្ជួយ និងបានសាងសង់ឡើង នោះយើងក៏អាចរារាំង និងការពាររាល់ការប្រហារ ហើយរក្សាឱ្យអនាគតរបស់យើងមានសុខសុវត្ថិភាពបានដែរ។

អត្ថបទគម្ពីរ

ថ្ងៃ 19ថ្ងៃ 21

អំពី​គម្រោងអាន​នេះ

21 Days to Overflow

នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ចផ្សព្វផ្សាយ ទន្លេទាំង ៤ (Four Rivers Media) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.theartofleadership.com/