២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ

21 Days to Overflow

ថ្ងៃទី 19 ក្នុងចំណោម 21 ថ្ងៃ

មើលឃើញពីអ្វីដែលព្រះទតឃើញ

ជារឿយៗ យើងសន្មតថាមិនមានរឿងអ្វីកើតឡើងនោះទេ ប្រសិនបើយើងមើលពុំឃើញនោះ។ ប៉ុន្តែរឿងនេះ វាមិនមែនដូច្នេះទាល់តែសោះ។ ប្រសិនបើមានការងារកើតឡើងនៅឆ្ងាយពីទីកន្លែងអ្នករស់នៅ អ្នកពុំអាចមើលឃើញវាមែន ប៉ុន្តែវាមិនមែនមានន័យថា ការងារទាំងនោះ ពុំកើតមានឡើងឡើយ។ តើការនេះដោយសារតែអ្នកពុំអាចមើលឃើញពីការងារនោះ មែនដែរឬទេ? ឬប្រសិនបើអ្នកមិនអាចមើលឃើញទៅខាងក្នុងផ្សារលក់ដូរទាំងឡាយនៅក្នុងភូមិ តើនោះមានន័យថា ពុំមានអ្នកដើរទិញអីវ៉ាន់ ដែរឬយ៉ាងណា? ទេ មិនប្រាកដជាអញ្ចឹងឡើយ។ យ៉ាងណាមិញ នេះហើយគឺជារបៀបដែលមនុស្សយើងភាគច្រើនជ្រើសរើសរស់នៅក្នុងជីវិតរបស់យើង។ យើងទទួលបានការសង្គ្រោះ បានបំពេញដោយព្រះវិញ្ញាណ និងមានភក្ដីភាពចំពោះព្រះ និងក្រុមជំនុំរបស់ព្រះអង្គ ប៉ុន្តែយើងបែរជាមិនរំពៃឃើញហេតុការណ៍ ដែលអារក្សសាតាំងវាកំពុងតែធ្វើយ៉ាងសកម្មនៅក្នុងអាណាចក្រនេះ ហើយដូចគ្នា ចំពោះរឿងអ្វីៗដែលកំពុងតែកើតមានឡើងនៅឯស្ថានសួគ៌ផងដែរ។

ភ្នែកនៃការយល់ដឹងរបស់យើងត្រូវតែបំភ្លឺឱ្យឃើញឡើង ដើម្បីឱ្យយើងអាចដឹងពីក្ដីសង្ឃឹមនៃការត្រាស់ហៅរបស់ព្រះ។ តាមរបៀបនេះ នោះយើងមិនគ្រាន់តែស្គាល់ពីការយល់ដឹង ឬចំណេះនៃការត្រាស់ហៅរបស់ព្រះក្នុងសភាពរាក់ៗប៉ុណ្ណោះទេ ប៉ុន្តែជួសវិញ យើងអាចស្គាល់ពីជម្រៅនៃការត្រាស់ហៅរបស់ព្រះអង្គដែរ។ យើងអាចដឹងថាព្រះសព្វព្រះទ័យចង់ធ្វើអ្វីជាមួយនឹងការត្រាស់ហៅរបស់យើង។

នៅក្នុង អេភេសូរ ១៖១៧-២១ ព្រះបន្ទូលបានថ្លែងពីការបំភ្លឺឱ្យឃើញនេះ។ លោកសាវ័ក ប៉ុល និយាយថាគាត់កំពុងតែអធិស្ឋាន សូមឱ្យ "ភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឱ្យបានដឹងថាសេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា"។

ក្រោយមកទៀត នៅក្នុង អេភេសូរ ៦៖១២-១៧ សាវ័ក ប៉ុល ថ្លែងពីគ្រឿងសឹករបស់ព្រះ។ គ្រឿងសឹកនេះ – ទោះថាមួយផ្នែកៗមានលក្ខណៈផ្សេងគ្នា – វាមានពន្លកចេញមកពីការយល់ដឹងច្បាស់ជាងមុន ពីព្រះជាម្ចាស់ ចំពោះសេចក្ដីពិត ព្រះបន្ទូល សេចក្ដីសង្គ្រោះ និងការទទួលយកសេចក្ដីសុចរិតរបស់អង្គព្រះយេស៊ូវ – ដែលជាអាវក្រោះរបស់យើង។ គ្រឿងសឹកនេះ ជួយឱ្យយើងការពារតទល់ប្រឆាំងនឹងការប្រហាររបស់មារកំណាច ហើយនិង "រំលត់អស់ទាំង" ព្រួញឆេះរបស់អាកំណាច។

ប៉ុន្តែយើងមិនគ្រាន់តែប្រុងប្រៀបត្រៀមតែក្នុងជំហរនៃការការពារប៉ុណ្ណោះឡើយ! ដាវរបស់យើង ដែល សាវ័ក ប៉ុល ហៅថាជា "ដាវនៃព្រះវិញ្ញាណ" អនុញ្ញាតឱ្យយើងអាចវាយលុកយកទីតាំងពីសត្រូវរបស់យើងបានដែរ។

សេចក្ដីហៀរហូរដែលយើងបានទទួលជាបទពិសោធន៍ នោះគ្រាន់តែជាបទពិសោធន៍ដែលយើងអាចមើលឃើញតែពីផ្ទៃខាងលើតែប៉ុណ្ណោះ។ នៅពេលភ្នែកនៃការយល់ដឹងរបស់អ្នកត្រូវបានបំភ្លឺឡើង នោះអ្នកនឹងទទួលបាននូវសេចក្ដីចាក់បង្ហូរយ៉ាងលើសលន់ពីព្រះជាម្ចាស់។ ព្រះជាម្ចាស់មានសមត្ថភាពអាចបើកចំហនូវអាណាចក្រ ដែលគ្មានដែនកំណត់នៃពេលវេលា ភូមិសាស្ត្រ ឬសមត្ថភាពរបស់មនុស្ស ហើយព្រះអង្គក៏មានព្រះទ័យចង់សម្រេចការនេះ នៅក្នុងរូបអ្នកផងដែរ។

អត្ថបទគម្ពីរ

ថ្ងៃ 18ថ្ងៃ 20

អំពី​គម្រោងអាន​នេះ

21 Days to Overflow

នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ចផ្សព្វផ្សាយ ទន្លេទាំង ៤ (Four Rivers Media) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.theartofleadership.com/