បន្សាបជាតិពុលព្រលឹងគំរូ
ប្រសិនបើអ្នកកំពុងតែឈឺចាប់គ្រប់ពេលវេលា នោះអ្នកមិនអាចជួយដល់អ្នកដទៃដែលកំពុងឈឺចាប់នោះឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកប្រឹងប្រែងព្យាយាមដោយអស់ពីសមត្ថភាពស្របតាមព្រះបន្ទូលព្រះ ដើម្បីគ្រប់គ្រងលើទំនាក់ទំនងពិសពុល នោះអ្នកអាចមានភាពរឹងមាំ និងអាចចែករំលែកពីក្ដីស្រឡាញ់នៃព្រះទៅកាន់មនុស្សដែលត្រូវការស្គាល់ព្រះអង្គ។ ចូរប្រឹងគ្រប់គ្រងលើទំនាក់ទំនងពិសពុលមានក្នុងជីវិតរបស់អ្នក ហើយសំខាន់ជាងនេះទៅទៀត ចូរប្រឹងធ្វើយ៉ាងណា កុំឱ្យខ្លួនអ្នកប្រែទៅជាមនុស្សមានពិសពុល នៅក្នុងទំនាក់ទំនងរបស់អ្នក។
តើមានទង្វើអ្វីខ្លះ ដែលអ្នកអាចធ្វើទៅបាន ដើម្បីកសាងទំនាក់ទំនងឱ្យល្អ និងស្រស់បំព្រងនៅក្នុងជីវិតរបស់អ្នក?
តើមានទង្វើអ្វីខ្លះ ដែលអ្នកអាចធ្វើទៅបាន ដើម្បីកសាងទំនាក់ទំនងឱ្យល្អ និងស្រស់បំព្រងនៅក្នុងជីវិតរបស់អ្នក?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។
More
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church