បន្សាបជាតិពុលព្រលឹងគំរូ

មានទំនាក់ទំនងពិសពុលចំនួនបីប្រភេទ៖ ទំនាក់ទំនងអវិជ្ជមាន ទំនាក់ទំនងបែបមានគេគ្រប់គ្រងលើគ្នា និងទំនាក់ទំនងនាំឱ្យធ្លាក់ក្នុងសេចក្ដីល្បួង។ បើនិយាយមិនខុសទេ អ្នកប្រហែលជាធ្លាប់ឆ្លងកាត់ទំនាក់ទំនងពិសពុលទាំងបីប្រភេទនេះរួចទៅហើយ នៅក្នុងជីវិតរបស់អ្នក។ ចូរប្រព្រឹត្តដូចព្រះបន្ទូលនៃព្រះ ហើយចូរកុំអនុញ្ញាតឱ្យខ្លួនអ្នកទទួលរងការបោកបញ្ឆោត ហើយនាំអ្នកឱ្យបែកឆ្វេង ដោយសារទំនាក់ទំនងពិសពុលទាំងនោះ។ វាជារឿងសំខាន់ជាងនេះទៅទៀត នោះចូរអ្នកកុំធ្លាក់ខ្លួនទៅជាមានពិសពុល ចំពោះអ្នកដទៃ ដោយព្រោះថាអ្នកនឹងដឹកនាំឱ្យពួកគេបែកឆ្វេងនិងវង្វេងដូចគ្នា។
តើមានប្រភេទទំនាក់ទំនងពិសពុលណាមួយ ដែលអ្នកកំពុងតែមានច្រើនជាងគេនៅក្នុងជីវិតរបស់អ្នកនាសព្វថ្ងៃនេះ?
តើមានប្រភេទទំនាក់ទំនងពិសពុលណាមួយ ដែលអ្នកកំពុងតែមានច្រើនជាងគេនៅក្នុងជីវិតរបស់អ្នកនាសព្វថ្ងៃនេះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។
More
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church