បន្សាបជាតិពុលព្រលឹងគំរូ

Soul Detox

ថ្ងៃទី 34 ក្នុងចំណោម 35 ថ្ងៃ

ទោះបីជាវា​មិន​មែនជារឿង​ងាយ​ស្រួលក៏ដោយ ក៏ទំនាក់ទំនងពិសពុលអាចលូតលាស់ទៅរកចំណុចដ៏គ្រោះថ្នាក់ ដែលអ្នកត្រូវតែបញ្ចប់វាដែរ។ ​នៅថ្ងៃ​នេះ ​អ្នក​នឹង​អានបន្ថែម​ទៀត​ពី​ព្រះ​បន្ទូល​នៃ​ព្រះ ថាហេតុអ្វីបានវាជារឿងសំខាន់ ដែលអ្នកត្រូវបញ្ចប់ទំនាក់ទំនងពិសពុល និងស្គាល់បន្ថែមទៀតពីឧទាហរណ៍នៃទំនាក់ទំនងពិសពុលដែលត្រូវតែបញ្ចប់នោះ។

តើអ្នកគិតថាហេតុអ្វីបានជាយើងងាយនឹងមានទំនាក់ទំនងពិសពុលនៅក្នុងជីវិតរបស់យើង ជាជាងមានទំនាក់ទំនងដែលល្អត្រឹមត្រូវទៅវិញអញ្ចឹង?
ថ្ងៃ 33ថ្ងៃ 35

អំពី​គម្រោងអាន​នេះ

Soul Detox

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church