បន្សាបជាតិពុលព្រលឹងគំរូ

Soul Detox

ថ្ងៃទី 32 ក្នុងចំណោម 35 ថ្ងៃ

គម្ពីរម៉ាថាយ ១៦ បង្ហាញដល់​យើង​ថាមាន​វិធី​មួយ ដែលយើងអាច​គ្រប់​គ្រ​ងលើទំនាក់​ទំនងពិស​ពុល។ នោះ​គឺជា​ការចេះកំណត់​ព្រំ​ដែន​ដែលល្អត្រឹមត្រូវ ដូចក្នុង​របៀប​ដែល​ព្រះយេស៊ូ​វបាន​ធ្វើជាមួយនឹងលោក ​ពេត្រុស។ អ្នក​ប្រហែល​ជា​ត្រូវការហ៊ាន​ប្រាប់ដល់ម្នាក់នោះ​ថា​ អ្ន​ក​នឹង​មិន​ឱ្យ​ពួក​គាត់និយាយ​ ​ឬប្រព្រឹត្ត​ចំពោះ​អ្នក ក្នុងរបៀប​ពិសពុល ឬក៏ប្រហែលជាអ្នក​គ្រាន់​តែ​ត្រូវការប្រាប់​ដល់ពួកគាត់ ​ថា​អ្នកនឹងមិនទៅទីកន្លែងដែលពិស​ពុល​ក្នុង​ទំនាក់ទំនង​របស់អ្នក​ជាមួយនឹងពួកគាត់នោះឡើយ។

តើមានប្រភេទព្រំដែនដែលល្អត្រឹមត្រូវណាខ្លះ ដែលអ្នកត្រូវការបង្កើតឡើង នៅក្នុងទំនាក់ទំនងរបស់អ្នក? តើអ្នកនឹងរៀបចំ និងធ្វើយ៉ាងណា ​ដើម្បី​កំណត់​ព្រំដែន​ទាំង​នោះ?

អត្ថបទគម្ពីរ

ថ្ងៃ 31ថ្ងៃ 33

អំពី​គម្រោងអាន​នេះ

Soul Detox

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church