បន្សាបជាតិពុលព្រលឹងគំរូ
![Soul Detox](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F257%2F1280x720.jpg&w=3840&q=75)
មានវិធីមួយទៀត ដែលអាចយកមកដោះស្រាយទំនាក់ទំនងពិសពុល។ នោះគឺយើងត្រូវតែបញ្ចប់វាតែម្ដង។ ក្នុងព្រះគម្ពីរមានពោរពេញទៅដោយគំរូនៃមនុស្សដែលគាត់បានកាត់ផ្តាច់ទំនាក់ទំនងពិសពុលរបស់ពួកគាត់។ នោះមានដូចជា លោក យ៉ូសែប ទល់នឹងភរិយារបស់លោក ប៉ូទីផារ ដែលមានចែងនៅក្នុងលោកុប្បត្តិ ៣៩ ។
តើស្ថិតក្នុងប្រភេទកាលៈទេសៈណាខ្លះ ដែលអ្នកមានអារម្មណ៍ថាវាជារឿងចាំបាច់ត្រូវបញ្ចប់នូវទំនាក់ទំនងពិសពុលណាមួយនោះ?
តើស្ថិតក្នុងប្រភេទកាលៈទេសៈណាខ្លះ ដែលអ្នកមានអារម្មណ៍ថាវាជារឿងចាំបាច់ត្រូវបញ្ចប់នូវទំនាក់ទំនងពិសពុលណាមួយនោះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![Soul Detox](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F257%2F1280x720.jpg&w=3840&q=75)
យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។
More
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church