បន្សាបជាតិពុលព្រលឹងគំរូ
មនុស្សត្រឹមត្រូវនឹងកសាងអ្នកឡើង ហើយគេដឹកនាំអ្នកឆ្ពោះទៅរកព្រះគ្រីស្ទ ប៉ុន្តែប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមមនុស្សខុស នោះពួកគេពិតជាពិសពុលណាស់។ ពួកគេអាចធ្វើឱ្យព្រលឹងអ្នករងភាពឈឺចាប់។ ពួកគេអាចធ្វើឱ្យទំនាក់ទំនងរបស់អ្នកប្រែជាប្រេះឆា។ ពួកគេអាចនាំអ្នកឱ្យធ្លាក់ទៅក្នុងសេចក្ដីល្បួង។ ពួកគេអាចទាញអ្នកឱ្យធ្លាក់ចុះ។ ពួកគេអាចងាយនឹងនាំអ្នកឱ្យឃ្លាតចាកចេញឆ្ងាយពីអ្វីដែលជាការល្អបំផុត ដែលព្រះបានរៀបចំសម្រាប់អ្នក។
តើនៅក្នុងរបៀបណាខ្លះ ដែលទំនាក់ទំនងពិសពុលបាននាំឱ្យជីវិត និងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះជាម្ចាស់ បែរទៅជាកខ្វក់?
តើនៅក្នុងរបៀបណាខ្លះ ដែលទំនាក់ទំនងពិសពុលបាននាំឱ្យជីវិត និងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះជាម្ចាស់ បែរទៅជាកខ្វក់?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។
More
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church