បន្សាបជាតិពុលព្រលឹងគំរូ

Soul Detox

ថ្ងៃទី 27 ក្នុងចំណោម 35 ថ្ងៃ

នៅពេលយើងបកស្រាយរាល់គ្រប់អ្វីៗ ដោយយោងតាមព្រះបន្ទូលនៃព្រះ ហើយក្នុងភាពត្រឹមត្រូវបរិសុទ្ធនៃសេចក្ដីពិតរបស់ព្រះ នោះយើងនឹងយល់ឃើញថាមានអ្វីៗជាច្រើនដែលមនុស្សកំពុងតែធ្វើ នោះមិននាំឱ្យយើងខិតចូលទៅជិតព្រះជាម្ចាស់ទាល់តែសោះ។ ហេតុនេះហើយបានវាជារឿងសំខាន់ ដែលយើងត្រូវធ្វើតេស្តរាល់គ្រប់អ្វីៗទាំងអស់ ដោយយោងតាមព្រះបន្ទូលនៃព្រះ ដោយសារតែព្រះគម្ពីរមានផ្ទុកនូវសេចក្ដីពិតយ៉ាងជាក់លាក់។ ព្រះបន្ទូលនៃព្រះគួរតែជាមគ្គុទេសណែនាំផ្លូវរបស់យើង។

តើអ្នកគិតថា ហេតុអ្វីបានវាជារឿងពិបាកម្ល៉េះក្នុងការច្រោះចេញនូវរាល់សារធាតុពិសពុលក្នុងវប្បធម៌សង្គមរបស់យើង នាពេលសព្វថ្ងៃនេះ?

អត្ថបទគម្ពីរ

ថ្ងៃ 26ថ្ងៃ 28

អំពី​គម្រោងអាន​នេះ

Soul Detox

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church