បន្សាបជាតិពុលព្រលឹងគំរូ
ពេលយើងនិយាយពី សារធាតុពិសពុលក្នុងវប្បធម៌សង្គម នោះយើងចង់ថ្លែងសរុបមកថា យើងត្រូវតែរត់គេចចេញពីបាប និងចេញពីរាល់អ្វីៗដែលបង្កឱ្យយើងប្រព្រឹត្តបាប។ ជួសវិញ យើងត្រូវតែប្រឹងរស់ក្នុងជីវិតដែលបរិសុទ្ធត្រឹមត្រូវ។ ចូរប្រឹងរកអ្វីៗដែលសំខាន់ចំពោះព្រះជាម្ចាស់ ហើយកុំប្រឹងរកអ្វីដែលមានសារៈសំខាន់ចំពោះមនុស្សដទៃ។
តើមានអ្វីខ្លះ ដែលអ្នកត្រូវចាប់ផ្ដើមផ្ដោតចិត្តទៅលើ ដើម្បីនឹងជួយរូបអ្នកឱ្យខិតចូលទៅជិតព្រះគ្រីស្ទនោះ?
តើមានអ្វីខ្លះ ដែលអ្នកត្រូវចាប់ផ្ដើមផ្ដោតចិត្តទៅលើ ដើម្បីនឹងជួយរូបអ្នកឱ្យខិតចូលទៅជិតព្រះគ្រីស្ទនោះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។
More
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church