ធ្វើដំណើរដោយគ្មានសម្ពាយគំរូ

Travel Light

ថ្ងៃទី 4 ក្នុងចំណោម 7 ថ្ងៃ

ស្រាយចោលរាល់របស់របរ

មានគ្រាមួយនោះ ខ្ញុំស្រឡាញ់របស់របរខ្លាំងណាស់ ជាពិសេសរឿងសម្លៀកបំពាក់។ ខ្ញុំមានខោអាវ ស្បែកជើង រាប់មិនអស់។ តែទោះជាយ៉ាងនេះក្ដី ខ្ញុំនៅតែទន្ទឹងចាំមើលពេលខ្ញុំអាចទៅរកទិញបន្ថែមទៀត ទាំងច្រណែនចង់បានអ្វីដែលអ្នកដទៃកំពុងតែពាក់ថែមទៀត។ ខ្ញុំក៏ចាប់ផ្ដើមសម្គាល់ឃើញថា រាល់របស់អស់ទាំងនេះ វាបានកើនឡើងកាន់តែខ្ពស់ទៅៗ រហូតដល់កម្ពស់វាជះស្រមោលបាំងលើការថ្វាយបង្គំព្រះជាប្រចាំរបស់ខ្ញុំតែម្ដង។

រ៉ូម ១២៖១ ក្រោមជំនាន់បកប្រែមួយបានសរសេរយ៉ាងដូច្នេះថា៖ «ចូរនាំយកជីវិតបែបសាមញ្ញធម្មតាជាប្រចាំថ្ងៃរបស់អ្នក ទាំងការគេង ការទទួលទាន ការទៅធ្វើការ និងការធ្វើដំណើរក្នុងជីវិត ទៅដាក់នៅចំពោះព្រះភក្រ្តនៃព្រះ គឺថ្វាយរបស់អស់ទាំងនោះ ប្រៀបបានដូចជាការថ្វាយតង្វាយ»។

ដូច្នេះខ្ញុំបានសាកធ្វើ ប្រៀបដូចជាការពិសោធន៍មួយ៖ ខ្ញុំបានលះចោលរាល់ការទៅទិញអីវ៉ាន់ ដែលខ្ញុំធ្លាប់ធ្វើ។ ខ្ញុំបោះបង់មិនទៅទិញខោអាវនិងស្បែកជើងថ្មីអស់រយៈពេលមួយឆ្នាំ!

ព្រះយេស៊ូវតែងមានបន្ទូលជារឿយៗពីរបៀបដែលយើងគិតអំពីរបស់របររបស់យើង។ នៅក្នុង លូកា ១២ ព្រះអង្គបានមានបន្ទូលចំៗពីរឿងនេះ។

… «ចូរប្រយ័ត្ន! ចូរចាំយាមប្រឆាំងទាស់នឹងរាល់អស់ទាំងចិត្តលោភលន់។ ជីវិតមិនមែនរស់ដើម្បីឱ្យបានតែរបស់របរ ទ្រព្យធន នោះឡើយ»។ លូកា ១២៖១៥

ខ្ញុំបានរៀនច្រើនមែនទែនក្នុងរយៈពេលមួយឆ្នាំនោះ។ ខ្ញុំបានយល់ឃើញថារបស់របរមិនគ្រាន់តែក្លាយទៅជាបន្ទុកសម្រាប់រូបខ្ញុំតែប៉ុណ្ណោះនោះទេ។ ដោយខ្ញុំធ្វើការក្រោមព័ន្ធកិច្ចអន្តរជាតិ គឺឱ្យអង្គការ ធាហ្វាន់ (Tearfund) នោះខ្ញុំបានមើលឃើញពីដំណើរផលិតផលនៃគ្រឿងរបស់របរសម្ភារៈរបស់ខ្ញុំ ទាំងក្នុងនោះមានការប្រឹងតថ្លៃទាំងប៉ុន្មាន ដែលវាបង្កើតឱ្យមានបន្ទុកទៅលើអ្នកជិតខាងនៅជុំវិញពិភពលោករបស់ខ្ញុំ។ ហើយក្នុងខណៈពេលដែលខ្ញុំបានរៀននិងស្គាល់បន្ថែមទៀតពីការខិតខំប្រឹងប្រែងធ្វើការងាររបស់បងប្អូន ទាំងគេបានកម្រៃបន្តិចបន្តួច នោះការរស់នៅបែបលើសលន់របស់ខ្ញុំ គឺវាពិតជាពិបាកទទួលយកមែនទែន។

ក្នុងខណៈថាក្ដីប៉ងប្រាថ្នាចង់បានរបស់ខ្ញុំវារសាត់បាត់ទៅ នោះក្ដីប៉ងប្រាថ្នារបស់ខ្ញុំសម្រាប់ព្រះ ក៏បានកើនឡើង។ ខ្ញុំធ្លាប់គិតថាខ្ញុំនឹងរស់ដោយគ្មាននេះគ្មាននោះ ប៉ុន្តែខ្ញុំបែរជាបានទទួលអ្វីច្រើនលើសលុបពីព្រះទៅវិញ។ អ្វីដែល "ច្រើន" នោះវាមិនមែនសំដៅទៅលើអ្វីដែលកើនជាគំនរនោះទេ តែជាអ្វីដែលនាំឱ្យអ្នកបានមានសេរីភាពនោះវិញ។

តើខ្ញុំអាចលើកទឹកចិត្តអ្នកដោយពាក្យសម្រាយដែលលោកសាវ័កប៉ុល បានថ្លែងហើយនោះបានដែរទេ? ដោយឡែកពីសម្ពាធនៃសង្គមដែលប្រឹងជំរុញឱ្យមនុស្សកាន់តែទិញ និងប្រឹងធ្វើយ៉ាងណាឱ្យបានរបស់ច្រើនឡើងថែមទៀត -- នោះគឺថា ព្រះគ្រីស្ទបានរំដោះឱ្យយើងមានសេរីភាព។ ដ្បិតដោយក្នុងសេរីភាពនេះហើយ ដែលអ្នកត្រូវឈរយ៉ាងមាំ រួចហើយចូរកុំអនុញ្ញាតឱ្យរូបខ្លួនអ្នកទៅរងបន្ទុកសាជាថ្មី ដោយមានសម្ពាយនិងរបស់របរដែលកើនជាគំនរឡើងនៅក្នុងជីវិតរបស់អ្នកនោះធ្វើអ្វី។

សព្វថ្ងៃ ខ្ញុំនៅតែទិញខោអាវ ប៉ុន្តែខ្ញុំទិញដោយការគិតពិចារណាខ្ពស់។ ខ្ញុំទិញដោយការដឹងគុណ។ ខ្ញុំអបអរនិងយល់ពីសម្រស់និងគុណភាពរបស់ខោអាវច្រើនជាងមុន។ ខ្ញុំមិនខ្ជះខ្ជាយ ហើយខ្ញុំប្រឹងព្យាយាមឱ្យតម្លៃដល់អស់អ្នកដែលបានផលិតរបស់អស់ទាំងនោះ ដោយការទិញយ៉ាងពិចារណា។ ទូរខោអាវខ្ញុំតូចជាងមុន តែតម្លៃជីវិតរបស់ខ្ញុំកាន់តែមានន័យ។ តែយ៉ាងណាមិញ អ្វីដែលល្អបំផុតក្នុងរឿងដែលខ្ញុំរៀនស្រាយចោលរាល់របស់ទាំងប៉ុន្មាន នោះគឺថាខ្ញុំបានមានកន្លែងក្នុងជីវិតរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំអាចថ្វាយបង្គំ ព្រះដ៏ជាម្ចាស់បង្កើតរាល់គ្រប់អ្វីទាំងអស់នោះវិញ។

បងប្អូនអើយ ចូរស្រាយខ្លួនឱ្យបានស្រាលពីរបស់របរទាំងឡាយ

សូមអធិស្ឋាន៖ ឱ ព្រះអម្ចាស់អើយ តើមានរបៀបណាខ្លះ ដែលទូលបង្គំធ្លាប់បានអនុញ្ញាតឱ្យខ្លួនទូលបង្គំទៅស្រឡាញ់របស់របរ ច្រើនជាងស្រឡាញ់ព្រះអង្គ និងស្រឡាញ់ដល់អ្នកជិតខាងរបស់ទូលបង្គំ?

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Travel Light

នារដូវកាលណូអែលប្រកបដោយភាពមមាញឹក មនុស្សយើងភាគច្រើនតែងមានអារម្មណ៍តានតឹង និងថប់ព្រួយ ដោយព្រោះសម្ពាធគ្រួសារ រឿងថវិកា ការសម្រេចចិត្តភ្លាមៗ និងការខកចិត្តក្នុងក្ដីរំពឹង។ អញ្ចឹង ចូរបែរមកណេះ។ ចូរសម្រាកហើយដកដង្ហើមមួយៗ។ អ្នកអាចចាប់ផ្ដើមគម្រោងអានពី Life.Church ដើម្បីបានទទួលនិងដឹងថាបន្ទុកដែលអ្នកកំពុងតែស្ពាយ នោះប្រហែលមិនមែនជាបន្ទុកដែលព្រះស្នើឱ្យអ្នកស្ពាយនោះឡើយ។ អញ្ចឹង តើអ្នកអាចទម្លាក់សម្ពាយនោះបានដែរឬទេ? តោះមកធ្វើដំណើរ ដោយពុំមានសម្ពាយជាប់តាមខ្លួន។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ LifeChurch.tv ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.life.church/

គម្រោងអានដែលពាក់ព័ន្ធ