ធ្វើដំណើរដោយគ្មានសម្ពាយគំរូ
ស្រាយរាល់កំហុសឆ្គងទាំងឡាយ
ប្រហែលជាអ្នកធ្លាប់ធ្វើឫកដូចក្នុងរឿងមួយនេះ៖ គ្រួសារខ្ញុំបានរៀបចំអីវ៉ាន់ទុកដាក់ក្នុងឡាន ត្រៀមខ្លួនដើម្បីធ្វើដំណើរកម្សាន្តនារដូវណូអែល ទៅលេងសាច់ញាតិបងប្អូន។ បើខ្ញុំវិញ ខ្ញុំប្រៀបដូចជាមេការដែលកាន់កាប់យ៉ាងតានតឹងបំផុត ដោយព្រោះខ្ញុំប្រឹងបង្គាប់បញ្ជាកូនៗនិងប្ដី រហូតដល់ខ្ញុំ អស់រលីងពីក្នុងខ្លួន។ ប្ដីខ្ញុំគាត់បានងាកមកសួរ៖ «អូនឯងកើតអីហ្នឹង?»។ ជាក់ស្ដែង ខ្ញុំពិតជាបានធ្វើលើសពីទម្លាប់ខ្លួន ពេលត្រូវទៅណាម្ដងៗ។
បន្ទាប់ពីបានធ្វើដំណើររាងឆ្ងាយហើយ នោះខ្ញុំបានសួរទៅខ្លួនឯងនូវសំណួរស៊ាំញ៉ាំមួយ ហេតុអីបានជាខ្ញុំត្រូវតានតឹង នៅក្នុងគ្រាដែលគេប្រកបគ្នាដោយអំណរយ៉ាងនេះ? អ្នកប្រាកដជាយល់ពីហេតុផលហើយ។ ដ្បិតគ្រានេះគឺជាពេលដែលយើងអបអរពីបុត្រតូច យេស៊ូវ និងប្រើសម្រាប់ប្រកបគ្នាជាមួយក្រុមគ្រួសារ មិត្តភក្ដិ ចែកកាដូឱ្យគ្នា លេងល្បែង និងទៅសួរសុខទុក្ខតាមក្រុមជំនុំ។ រដូវណូអែល គួរជាគ្រាយើងបានសម្រាកពីទម្លាប់យើងធ្លាប់មានជាប្រចាំ។ អញ្ចឹង តើខ្ញុំនេះកំពុងតែកើតអ្វីដែរ?
ខ្ញុំមិនទាន់ទៅណាបានឆ្ងាយផង នោះខ្ញុំបានសម្រេចចិត្តទូលសូមជំនួយពីព្រះ ដើម្បីជួយឱ្យខ្ញុំមើលឃើញពីអ្វីដែលកំពុងតែកើតមានឡើងក្នុងខ្ញុំ។ មានមតិនិងការរិះគន់យ៉ាងឈឺចាប់ ដែលសមាជិកគ្រួសារខ្ញុំធ្លាប់បានថ្លែង ហើយវាបានវិលត្រឡប់មកក្នុងគំនិតខ្ញុំ។
តើនោះឬជាសម្ពាធដែលកំពុងពុះក្នុងចិត្តខ្ញុំ? គ្រាកំពុងធ្វើដំណើរ នោះជាឱកាសឱ្យខ្ញុំបាននឹកឃើញពីពាក្យទិតៀនទាំងនោះ ហើយអនុញ្ញាតឱ្យពាក្យពេចន៍ទាំងនោះជួយបញ្ជាក់ដល់គំនិតអស្ថិរភាពរបស់ខ្ញុំ។ ខ្ញុំកើតជាខឹងដោយព្រោះខ្ញុំពុំបានឈរមាំ ហើយថែមទាំងធ្ងន់ចិត្តដោយព្រោះខ្ញុំដាក់សម្ពាយទាំងនោះមកតាមខ្លួនអស់រយៈពេលជាយូរយារណាស់មកហើយ។ ហើយថែមទាំងអន់ចិត្តជាងនេះទៅទៀត ដោយព្រោះខ្ញុំអនុញ្ញាតឱ្យអារម្មណ៍នោះ ជះឥទ្ធិពលទៅលើក្រុមគ្រួសាររបស់ខ្ញុំ។ រួចម្យ៉ាងវិញទៀត ខ្ញុំក៏ខឹងនឹងខ្លួនឯង ដោយពុំបានធ្វើអ្វីឱ្យបានគ្រប់គ្រាន់ ដើម្បីបន្ធូរបន្ថយឱ្យសម្ពាធនោះបានស្រាល។
ជាចុងក្រោយ ខ្ញុំបានសម្រេចចិត្តអធិស្ឋាន សម្រាប់អ្នកដែលនាំឱ្យខ្ញុំឈឺចាប់។ ខ្ញុំគិតថា ការអធិស្ឋានប្រហែលជាមិនផ្លាស់ប្រែពួកគាត់ទេ ប៉ុន្តែការអធិស្ឋាន ប្រាកដជាក់ណាស់នឹងជួយបំផ្លាស់បំប្រែរូបខ្ញុំ។ ខ្ញុំបានសម្រេចចិត្តទទួលយកការលើកទឹកចិត្តពីមតិទាំងនោះ ដោយព្រោះថា ពាក្យពេចន៍របស់ពួកគេ អាចនិយាយចេញមក ដោយគេខ្វះស្ថិរភាព និងមានការឈឺចាប់ ដូចរូបខ្ញុំធ្លាប់មានអារម្មណ៍នោះដែរ។ អញ្ចឹង អ្វីដែលជាផ្លូវដ៏ល្អប្រសើរ ដែលខ្ញុំគួរធ្វើដំណើរ នោះគឺជាផ្លូវរបស់ព្រះ។
ខ្ញុំក៏បានសម្រេចចិត្តថានឹងអត់ឱនទោស។ ព្រះយេស៊ូវបានប្រាប់ និងបានបង្ហាញដល់យើងពីរបៀបនៃការអត់ទោស។ ព្រះអង្គបានអត់ឱនទោសដល់រូបខ្ញុំ។ ចិតសិបប្រាំពីរដង ក្នុងមួយថ្ងៃ។ នេះហើយជាចំនួនដែលព្រះអង្គបានមានបន្ទូល ថាយើងគួរអត់ឱនទោសដល់អ្នកដទៃ។ បើនិយាយមួយបែបទៀត នោះគឺមានន័យថា យើងគួរអត់ទោសឱ្យអ្នកដទៃ តាមដែលគេត្រូវការឱ្យយើងអត់ឱនទោសឱ្យគេ មិនថាជាច្រើនលើកយ៉ាងណានោះទេ។
ឡានគ្រួសាររបស់ខ្ញុំ មិនសូវធ្ងន់ប៉ុន្មានទេឆ្នាំនេះ ដោយព្រោះតែខ្ញុំពុំបានស្ពាយបន្ទុកនៃភាពឈឺចាប់ និងអារម្មណ៍សៅហ្មងតាមខ្លួន។ ជួសវិញ ខ្ញុំផ្ទុកផ្ដាក់នូវក្ដីសុខសាន្ត ព្រះវត្តមាន និងពន្លឺរបស់ព្រះនោះវិញ។
តើមានទំនាក់ទំនងណាខ្លះក្នុងជីវិតរបស់អ្នកដែលកំពុងតែបង្កើតជាសម្ពាធដល់អ្នក? តើអ្នកនឹងអនុញ្ញាតឱ្យព្រះគ្រីស្ទ ដែលគង់នៅក្នុងរូបអ្នក ជួយសម្រាលបន្ទុកដល់អ្នក បានយ៉ាងដូចម្ដេច?
បងប្អូនអើយ ចូរធ្វើដំណើរដោយកុំដាក់បន្ទុកតាមខ្លួននារដូវណូអែលនេះ
ចូរពិចារណា៖ តើអ្នកនឹងត្រូវអធិស្ឋានឱ្យនរណា ឱ្យបានញឹកញាប់? តើអ្នកអាចនឹងអត់ឱនទោសឱ្យពួកគេបានយ៉ាងដូចម្ដេច?
អំពីគម្រោងអាននេះ
នារដូវកាលណូអែលប្រកបដោយភាពមមាញឹក មនុស្សយើងភាគច្រើនតែងមានអារម្មណ៍តានតឹង និងថប់ព្រួយ ដោយព្រោះសម្ពាធគ្រួសារ រឿងថវិកា ការសម្រេចចិត្តភ្លាមៗ និងការខកចិត្តក្នុងក្ដីរំពឹង។ អញ្ចឹង ចូរបែរមកណេះ។ ចូរសម្រាកហើយដកដង្ហើមមួយៗ។ អ្នកអាចចាប់ផ្ដើមគម្រោងអានពី Life.Church ដើម្បីបានទទួលនិងដឹងថាបន្ទុកដែលអ្នកកំពុងតែស្ពាយ នោះប្រហែលមិនមែនជាបន្ទុកដែលព្រះស្នើឱ្យអ្នកស្ពាយនោះឡើយ។ អញ្ចឹង តើអ្នកអាចទម្លាក់សម្ពាយនោះបានដែរឬទេ? តោះមកធ្វើដំណើរ ដោយពុំមានសម្ពាយជាប់តាមខ្លួន។
More