ធ្វើដំណើរដោយគ្មានសម្ពាយគំរូ

Travel Light

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

ស្រាយចោល … រាល់គ្រប់អ្វីទាំងអស់

តើអ្នកធ្លាប់ដើរបោះតង់ដែរទេ? វាពិតជាការផ្សងព្រេងដ៏រំភើបរីករាយ ហើយអាចនាំទៅរកទិសដៅគួរឱ្យស្ញប់ស្ញែងជាច្រើនកន្លែង។ ពេលអ្នកត្រូវរៀបចំសម្រាប់ការដើរបោះតង់ជាលើកដំបូង នោះអ្នករកឃើញថារាល់អ្វីៗដែលអ្នកត្រូវយកតាមខ្លួន នោះសុទ្ធតែជារបស់ដែលអ្នកត្រូវស្ពាយ។ អ្នកត្រូវធ្វើដំណើរចម្ងាយយ៉ាងច្រើនគីឡូម៉ែត្រ។ ហើយជាធម្មតាគឺត្រូវឡើងភ្នំ។ អ្នកដើរបោះតង់ភាគច្រើនដឹងថាពួកគាត់ពុំអាចយករាល់អ្វីៗដែលខ្លួនចង់បាន យកទៅជាមួយនោះទេ។ ចំពោះអ្នកធ្លាប់ដើរបោះតង់ជាច្រើនលើក គាត់ដឹងថាគាត់ពុំអាចយករាល់អ្វីៗដែលគាត់គិតថាខ្លួនត្រូវការ យកទៅជាមួយបាននោះដែរ។

ត្រូវតែគិតពីទម្ងន់ ទោះជាបន្តិចបន្តួចក្ដី។

មិនខុសគ្នាពីរឿងជីវិតទេ មែនអត់? ជារឿយៗ ខ្ញុំប្រឹងព្យាយាមស្ពាយរាល់អ្វីៗ ដែលទោះព្រះពុំមានគោលបំណងឱ្យរូបខ្ញុំស្ពាយនោះក៏ដោយ។ ខ្ញុំគួរពិចារណាទាំងដឹង ថាព្រះពុំសព្វព្រះទ័យឱ្យខ្ញុំស្ពាយភាពបាក់បែកក្នុងគ្រួសារ សម្ពាធថវិកា រិប្បដិសារីចំពោះការសម្រេចចិត្តខុស រឿងបរាជ័យនៅឯកន្លែងការងារ និងរាល់អ្វីៗដទៃទៀត ដែលខ្ញុំប្រឹងព្យាយាមរើសយកមកដាក់លើខ្លួននៅថ្ងៃនេះដែរ។

ព្រះណែនាំដល់យើងចំៗ ឱ្យយើងចេះថ្វាយរាល់កញ្ចប់សំរាមដែលយើងមាន ថ្វាយទៅដល់ព្រះអង្គ (១ ពេត្រុស ៥៖៧) ហើយគេចចេញពីរាល់អ្វីៗដែលបង្អាក់បង្អង់យើង (ហេព្រើរ ១២៖១)។ វាពិតជារឿងដ៏អស្ចារ្យ ហួសពីការគិត ដែលថាព្រះពិតជាសព្វព្រះទ័យឱ្យយើងគប់រាល់គ្រប់អ្វីៗទាំងអស់ ដែលកំពុងរារាំងយើង។ ប៉ុន្តែ តើហេតុអ្វីបានជាព្រះសព្វព្រះទ័យឱ្យយើងធ្វើដំណើរដោយគ្មានសម្ពាយយ៉ាងដូច្នេះ? តើហេតុអ្វីបានជាព្រះព្យាយាមដកហូតក្ដីភ័យខ្លាច ភាពអាម៉ាស់ ភាពញៀន វិប្បដិសារី និងចិត្តចង់គ្រប់គ្រង់របស់យើងយ៉ាងដូច្នេះ?

នៅពេលអ្នករៀបចំអីវ៉ាន់ត្រៀមទៅដើរបោះតង់ រាល់អ្វីៗដែលអ្នកមិនយកទៅតាម នោះអ្នកមានកន្លែងសម្រាប់អ្វីផ្សេង។ ព្រះជាម្ចាស់សព្វព្រះទ័យមានកន្លែងច្រើនបន្ថែមទៀតនៅក្នុងជីវិតរបស់អ្នក។

ការដោះដូរនេះពិតជាថ្លាថ្លៃប្រសិនបើអ្នកយកពេលគិតពីវាបន្តិច។ យើងឱ្យបន្ទុកថ្វាយទៅព្រះ ហើយព្រះអង្គប្រទានអង្គទ្រង់ផ្ទាល់មកឱ្យរូបយើង។ ភាពងងឹតដោះដូរសម្រាប់ពន្លឺ។ ភាពតានតឹងសម្រាប់ភាពសុខសាន្ត។ កំហឹងសម្រាប់អំណរ។ វិប្បដិសារីសម្រាប់សេរីភាព។ តែទោះជាយ៉ាងនេះក្ដី បើយើងស្ពាយកាន់តែច្រើនពីព្រះអង្គ នោះយើងនឹងមានអារម្មណ៍ថាកាន់តែស្រាល។

តើមានរឿងអ្វីខ្លះ ដែលអ្នកបានលើកមកដាក់ខ្លួន នៅតាមផ្លូវជីវិត រហូតដល់ឥឡូវនាំឱ្យអ្នកកាន់តែធ្ងន់? អ្នកពុំចាំបាច់ស្ពាយវាទៀតឡើយ។ អ្នកអាចដោះដូរវា ដើម្បីឱ្យបានកាន់តែច្រើនបន្ថែមទៀតពីព្រះ។ តើមានរឿងអ្វីដែលអ្នកចង់ស្ពាយ ដែលវាមិនមែនជារបស់អ្នកត្រូវស្ពាយ? តើអ្នកអាចទុកចិត្តព្រះ ដើម្បីអនុញ្ញាតឱ្យព្រះអង្គធ្វើការយ៉ាងដូចម្ដេច? តើមានរឿងអ្វីមួយដែលអ្នកគិតថាអ្នកត្រូវការ តែអ្នកពុំមានកម្លាំងថាអាចស្ពាយវាបានដែរទេ? តើអ្នកអាចអនុញ្ញាតឱ្យព្រះ និងអ្នកដទៃជួយសម្រាលបន្ទុកនោះបានដោយរបៀបណា?

បងប្អូនអើយ ចូរអ្នកបានសម្រាលបន្ទុក កុំចាំបាច់ត្រូវស្ពាយធ្ងន់អី

ចូរអធិស្ឋាន៖ ឱ ព្រះអម្ចាស់អើយ ទូលបង្គំទូលសូម ដូចព្រះបន្ទូលទ្រង់បានបង្គាប់ ឱ្យទូលបង្គំចេះថ្វាយបន្ទុក។ ទូលបង្គំនឹងចាប់ផ្ដើមទុកចិត្តលើព្រះអង្គ ក្នុងគ្រាមានវិបត្តិ (ថ្លែងពីបន្ទុកជាក់លាក់ណាមួយរបស់អ្នក) ។ សូមអរគុណព្រះអង្គដែលកំពុងស្ពាយ និងទ្រទ្រង់ទូលបង្គំឱ្យបានរស់។ អាមែន។

ស្ដាប់សារនិងទទួលបានធនធានជាច្រើនទៀតពីប្រធានបទនេះ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Travel Light

នារដូវកាលណូអែលប្រកបដោយភាពមមាញឹក មនុស្សយើងភាគច្រើនតែងមានអារម្មណ៍តានតឹង និងថប់ព្រួយ ដោយព្រោះសម្ពាធគ្រួសារ រឿងថវិកា ការសម្រេចចិត្តភ្លាមៗ និងការខកចិត្តក្នុងក្ដីរំពឹង។ អញ្ចឹង ចូរបែរមកណេះ។ ចូរសម្រាកហើយដកដង្ហើមមួយៗ។ អ្នកអាចចាប់ផ្ដើមគម្រោងអានពី Life.Church ដើម្បីបានទទួលនិងដឹងថាបន្ទុកដែលអ្នកកំពុងតែស្ពាយ នោះប្រហែលមិនមែនជាបន្ទុកដែលព្រះស្នើឱ្យអ្នកស្ពាយនោះឡើយ។ អញ្ចឹង តើអ្នកអាចទម្លាក់សម្ពាយនោះបានដែរឬទេ? តោះមកធ្វើដំណើរ ដោយពុំមានសម្ពាយជាប់តាមខ្លួន។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ LifeChurch.tv ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.life.church/

គម្រោងអានដែលពាក់ព័ន្ធ