ធ្វើដំណើរដោយគ្មានសម្ពាយគំរូ
ស្រាយចោលរាល់ភាពអាម៉ាស់
ខ្ញុំចាំច្បាស់ណាស់។ ខ្ញុំធ្លាប់បានសុំអ្នកដែលខ្ញុំគោរពឱ្យគាត់អធិស្ឋានឱ្យខ្ញុំ។ ពេលគាត់សួរខ្ញុំថា ឱ្យគាត់អធិស្ឋានឱ្យខ្ញុំសម្រាប់អ្វី នោះខ្ញុំមានតែពាក្យត្រឹមថា ខ្ញុំដូចជាមានអារម្មណ៍ថាខ្ញុំដូចជាអាម៉េចៗទេ។ ក្នុងជម្រៅនៃក្រអៅចិត្ត នោះជាក់ណាស់ ថាមានបញ្ហាធ្ងន់មួយ។ ខ្ញុំជាមនុស្សពេញវ័យហើយ ប៉ុន្តែខ្ញុំគ្មានពាក្យថ្លែងឱ្យចំទាល់តែសោះ។
ពាក្យនោះ គឺនាំឱ្យខ្ញុំមានចិត្តអាម៉ាស់។
ប្រាកដណាស់ថាវាមិនមែនជាចិត្តជាប់មានទោសនោះទេ។ ចិត្តជាប់ទោស នោះគឺជាស្ថានភាពដែលអ្នកដឹងថាខ្លួនបានប្រព្រឹត្តកំហុស។ ភាពអាម៉ាស់ នោះគឺជាអារម្មណ៍ដែល ថា អ្នកជាកំហុស--មិនដឹងថាកើតមកធ្វើអី។ វាមានន័យផ្ទុយគ្នាស្រឡះ។
ភាពអាម៉ាស់បញ្ចុះបញ្ចូលឱ្យយើងជឿថារូបពិតរបស់យើង គួរតែនៅទីកំបាំង ដោយព្រោះថាគ្មាននរណាគេចង់មើលឃើញរូបរាងពិតរបស់យើងនោះឡើយ។ អារម្មណ៍នេះវាបង្កឱ្យយើងនៅជាប់ក្នុងចិត្តគំនិតភ័យខ្លាច ដោយឱ្យយើងនឹកគិតថា រូបរាងពិតនោះហើយ គឺជាអ្វីដែលព្រះទតសម្លឹងមើលឃើញដែរពីរូបយើង។ អារម្មណ៍និងចិត្តគំនិតនេះឯង ដែលជាអ្វីខ្ញុំធ្លាប់ឆ្លងកាត់ នៅពេលមានគេបាននិយាយនិងប្រព្រឹត្តចំពោះរូបខ្ញុំ កាលពីយូរយារណាស់មកហើយ។ ពាក្យពេចន៍ និងសកម្មភាពទាំងនោះ បានដិតដក់ជាប់នឹងរូបខ្ញុំ ហើយវាបង្កើតបានជាកញ្ចក់ឆ្លុះដ៏ខុសឆ្គង ឱ្យខ្ញុំមើលឃើញពីរូបខ្លួនឯង។
នេះជាសេចក្ដីពិតមួយចំនួន៖ ព្រះជាម្ចាស់ទតមើលឃើញពីរូបពិតរបស់យើង គឺគ្រប់ច្រកល្ហកនៃរូបយើង ហើយព្រះអង្គនៅតែបើកព្រះហស្ដចំហចាំទទួលយើងដោយក្ដីស្រឡាញ់។ នៅពេលដែលព្រះអង្គទតសម្លឹងមើលពួកយើងដែលជាអ្នកដើរតាមព្រះអង្គ នោះព្រះអង្គទតសម្លឹងឃើញពីបុត្រធីតាដ៏ល្អឥតខ្ចោះ ដោយព្រោះតែព្រះគ្រីស្ទបានសុគត ដើម្បីទទួលយកភាពអាម៉ាស់ជំនួសរូបយើង។ រូបខ្ញុំ និងអ្នករាល់គ្នា អាចស្រាយចោលភាពអាម៉ាស់ និងមកឱបក្រសោបយកគុណតម្លៃដែលព្រះអង្គបានដាក់នៅលើរូបយើងនោះវិញ។
ស្ដាប់ទៅពិតជាល្អអស្ចារ្យមែន ហើយប្រាកដមែនថាវាពិតជាល្អ។ ប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំធ្លាប់បានរៀន។ ការស្រាយចោលភាពអាម៉ាស់ នោះមិនមែនជារឿងដែលយើង "ធ្វើហើយម្ដង រួចវាហើយរហូត" នោះឡើយ។ សម្រាប់រូបខ្ញុំ ភាពអាម៉ាស់ គឺវាត្រូវបានដកហូតចេញ ប្រៀបបានទៅនឹងស្រទាប់ ដែលត្រូវបកចេញ ក្នុងគ្រាដែលខ្ញុំត្រូវទទួលស្គាល់ ពីសេចក្ដីកុហកនីមួយៗ ដែលខ្ញុំធ្លាប់បានជឿវាកន្លងមក។ រួចហើយ ខ្ញុំត្រូវត្រួតពិនិត្យលើភាពអាម៉ាស់ ទាំងដកខ្លួនចេញឱ្យឆ្ងាយពីសេចក្ដីកុហកនីមួយៗ ដោយផ្ទៀងផ្ទាត់និងជំនួសវាដោយសេចក្ដីពិត ស្ដែងចេញពីព្រះបន្ទូលព្រះនោះវិញ។
ការស្រាយចោលភាពអាម៉ាស់ ប្រហែលពុំអាចធ្វើឱ្យបានលឿន ឬងាយៗ នោះទេ ប៉ុន្តែវានឹងជួយឱ្យអ្នកបានស្រាលខ្លួន។ ព្រះជាម្ចាស់ពុំជឿលើសេចក្ដីកុហក ប្រៀបដូចសំរាម ដែលអ្នកធ្លាប់បានជឿចំពោះខ្លួននោះឡើយ ប៉ុន្តែព្រះអង្គនឹងបោះសំរាមនោះចោលជំនួសរូបអ្នក ប្រសិនបើអ្នកអនុញ្ញាតឱ្យព្រះអង្គធ្វើយ៉ាងដូច្នោះមែន។
បងប្អូនអើយ ចូរនាំយកនូវភាពអាម៉ាស់របស់អ្នកចេញមក
ចូរធ្វើតាម៖ សម្គាល់ពីរាល់សេចក្ដីកុហកដែលអ្នកបានជឿ រួចចាប់ផ្ដើមរស់និងប្រកាសពីសេចក្ដីពិតរបស់ព្រះជំនួសវិញ។ www.life.church/declarations
អំពីគម្រោងអាននេះ
នារដូវកាលណូអែលប្រកបដោយភាពមមាញឹក មនុស្សយើងភាគច្រើនតែងមានអារម្មណ៍តានតឹង និងថប់ព្រួយ ដោយព្រោះសម្ពាធគ្រួសារ រឿងថវិកា ការសម្រេចចិត្តភ្លាមៗ និងការខកចិត្តក្នុងក្ដីរំពឹង។ អញ្ចឹង ចូរបែរមកណេះ។ ចូរសម្រាកហើយដកដង្ហើមមួយៗ។ អ្នកអាចចាប់ផ្ដើមគម្រោងអានពី Life.Church ដើម្បីបានទទួលនិងដឹងថាបន្ទុកដែលអ្នកកំពុងតែស្ពាយ នោះប្រហែលមិនមែនជាបន្ទុកដែលព្រះស្នើឱ្យអ្នកស្ពាយនោះឡើយ។ អញ្ចឹង តើអ្នកអាចទម្លាក់សម្ពាយនោះបានដែរឬទេ? តោះមកធ្វើដំណើរ ដោយពុំមានសម្ពាយជាប់តាមខ្លួន។
More