ធ្វើដំណើរដោយគ្មានសម្ពាយគំរូ

Travel Light

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

ហេតុអ្វីត្រូវធ្វើដំណើរដោយគ្មានសម្ពាយ?

ប៉ុន្តែខ្ញុំនិយាយមែន ហេតុអ្វីបានជាយើងចាំបាច់ទៅរស់នៅបែបផ្សេងធ្វើអ្វី? តើរស់នៅបែបដូចឥឡូវ នោះវាថី? ហេតុអ្វីបានជាត្រូវស្រាយរាល់គ្រប់អ្វីៗ ហើយបែរជាទៅធ្វើដំណើរដោយគ្មានសម្ពាយធ្វើអ្វី?

ដោយសារតែយើងបានទទួលការរំដោះឱ្យមានសេរី ដើម្បីឱ្យបានរស់ក្នុងសេរីភាព។

ដោយសារតែចំណងអាពាហ៍ពិពាហ៍គឺជាការប្ដេជ្ញាចិត្តអស់មួយជីវិត។

ដោយសារតែកូនទាំងប៉ុន្មានរបស់យើង នឹងក្លាយទៅជាឪពុកម្ដាយនៅថ្ងៃណាមួយ។

ដោយសារតែព្រះអាទិករជាមគ្គុទេសក៍របស់យើង។

ដោយសារតែរាល់គ្រប់អ្វីៗទាំងអស់ នោះមិនមែនជារបស់យើងនោះទេ។

ដោយសារតែអ្នកដទៃផ្សេង គេក៏កំពុងឈឺចាប់ ហើយកំពុងតែត្រូវការការព្យាបាលដែរ។

ដោយសារតែព្រះអង្គបានអត់ឱនទោសឱ្យយើងជាមុន។

ដោយសារតែក្ដីអាម៉ាស់ នោះជារឿងបញ្ឆោតចិត្ត។

ដោយសារតែយើងធ្លាប់ឆ្លងកាត់រឿងរ៉ាវល្មមហើយ។

ដោយសារតែព្រះទ្រង់ល្មមគ្រប់គ្រាន់ហើយសម្រាប់យើង។

ដោយសារតែយើងគួរបានអំណរនិងភាពរីករាយជាងនេះ។

ដោយសារវាងាយស្រួលឱ្យយើងយល់ព្រមសម្រាប់ដំណើរផ្សងព្រេងថ្មីមួយ ដែលព្រះសព្វព្រះទ័យត្រាស់ហៅយើង ជាបន្ទាប់ទៀត។

ដោយសារតែភាពអស់កល្បជានិច្ច នោះជាដំណើរដ៏វែងឆ្ងាយ។

ដោយសារតែព្រះយេស៊ូវបានប្រសូតហើយ។

ដោយសារតែព្រះយេស៊ូវបានសុគតសម្រាប់ការអស់ទាំងនេះហើយ។

ដោយសារតែព្រះយេស៊ូវបានរស់ឡើងវិញពីក្ដីស្លាប់ ហើយបានឱ្យយើងចេញទៅផ្សាយដំណឹងល្អរបស់ព្រះអង្គទៅដល់មនុស្សគ្រប់រូប!

បងប្អូនអើយ ចូរធ្វើដំណើរដោយគ្មានសម្ពាយ ដោយយល់ដល់អង្គព្រះយេស៊ូវ

ចូរអធិស្ឋាន៖ ឱ ព្រះអង្គអើយ! សូមជួយទូលបង្គំឱ្យហ៊ានប្រព្រឹត្តតាម។ សូមជួយប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចស្រាយចោលរាល់សម្ពាយនិងបន្ទុក។ ទូលបង្គំចង់បានព្រះអង្គធ្វើជាអ្នកដឹកនាំជីវិតទូលបង្គំ។ ទូលបង្គំសូមទុកចិត្តលើព្រះអង្គ សម្រាប់រាល់គ្រប់រឿងទាំងឡាយ។ អាមែន។

មានមាតិកាបន្ថែមទៀតពីការស្រាយរាល់ភាពតានតឹងនិងការទុកចិត្តលើព្រះ

ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Travel Light

នារដូវកាលណូអែលប្រកបដោយភាពមមាញឹក មនុស្សយើងភាគច្រើនតែងមានអារម្មណ៍តានតឹង និងថប់ព្រួយ ដោយព្រោះសម្ពាធគ្រួសារ រឿងថវិកា ការសម្រេចចិត្តភ្លាមៗ និងការខកចិត្តក្នុងក្ដីរំពឹង។ អញ្ចឹង ចូរបែរមកណេះ។ ចូរសម្រាកហើយដកដង្ហើមមួយៗ។ អ្នកអាចចាប់ផ្ដើមគម្រោងអានពី Life.Church ដើម្បីបានទទួលនិងដឹងថាបន្ទុកដែលអ្នកកំពុងតែស្ពាយ នោះប្រហែលមិនមែនជាបន្ទុកដែលព្រះស្នើឱ្យអ្នកស្ពាយនោះឡើយ។ អញ្ចឹង តើអ្នកអាចទម្លាក់សម្ពាយនោះបានដែរឬទេ? តោះមកធ្វើដំណើរ ដោយពុំមានសម្ពាយជាប់តាមខ្លួន។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ LifeChurch.tv ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.life.church/

គម្រោងអានដែលពាក់ព័ន្ធ