ធ្វើដំណើរដោយគ្មានសម្ពាយគំរូ

Travel Light

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

ស្រាយរាល់កង្វល់និងវិប្បដិសារី

អ្នកអើយអ្នក។ កុំខ្វល់ព្រួយពេក។ មិនថាជារឿងអ្វីទេ ចូរកុំខ្វល់ខ្វាយពេក។

សម្រាប់អ្នកវាស្រួលនិយាយហើយ បើតាមអ្វីអ្នកកំពុងគិត។

តាមពិតទៅ ការនេះនោះវាមិនស្រួលទេ។ ខ្ញុំតយុទ្ធជាមួយក្ដីថប់បារម្ភនិងបញ្ហាចិត្តថាត្រូវធ្វើនិងត្រូវគិតចំពោះរឿងដដែលៗ ជាប្រចាំ។ មិនថាជាថ្ងៃសុខស្រួលរបស់ខ្ញុំនោះទេ នោះកង្វល់និងវិបត្តិផ្លូវចិត្តនេះ គឺនៅតែហ្នឹង។ វានៅជាប់ក្នុងគំនិត។ វាគំរាមកំហែងចង់ឱ្យខ្ញុំលែងធ្វើអីកើត។ តែដំណឹងល្អ នោះគឺថា វិបត្តិនេះ មិនមែនជារឿងចុងក្រោយរបស់ខ្ញុំនោះទេ។

ព្រះជាម្ចាស់មិនបានបង្កើតយើងមកឱ្យរស់នៅក្នុងក្ដីភ័យខ្លាចនោះឡើយ។ ខ្ញុំមិនមែននិយាយថា យើងពុំមានអ្វីដែលមិនឱ្យយើងភ័យខ្លាចក្នុងជីវិតនេះ នោះទេ។ ខ្ញុំក៏មិនមែននិយាយថា យើងគ្មានកង្វល់ដែលអាចបង្កឱ្យមានបញ្ហា ដូចក្នុងទំនាក់ទំនងផុយស្រួយ ដូចក្នុងក្ដីអន្តរាយខាងថវិកា ដូចក្នុងរឿងបាត់បង់ឱកាសល្អៗ ឬដូចក្នុងរឿងធំដុំជាច្រើនដទៃនោះដែរ។ ប៉ុន្តែខ្ញុំនិយាយថាក្ដីភ័យខ្លាច ដែលយើងដាក់ស្ពាយ នោះវានឹងកើតជាក្ដីខ្វល់ព្រួយភ្លាមៗ គឺភ័យព្រួយចំពោះរឿងអនាគត ដែលតែងនាំឱ្យយើងទៅសម្រេចចិត្តធ្វើអ្វីដែលនាំឱ្យយើងមានវិប្បដិសារី ទាំងឈឺចិត្តបន្ទាប់ពីយើងសម្លឹងមើលទៅក្រោយវិញ។

ខ្ញុំបានរកឃើញថាការស្រាយរាល់កង្វល់ នោះក៏សម្រួលដល់ជីវិតរស់នៅកុំឱ្យមានរឿងវិប្បដិសារីដែរ។

ត្រង់នេះជាគន្លឹះសំខាន់៖ ព្រះជាម្ចាស់ពុំបានផ្ដល់សាច់ដុំឱ្យយើងទៅប្រឹងស្ពាយទុក្ខកង្វល់ និងរឿងវិប្បដិសារីនោះឡើយ ដ្បិតក្នុងក្ដីស្រឡាញ់ប្រកបដោយព្រះគុណ ព្រះអង្គបានអនុញ្ញាតឱ្យយើងសម្លឹងមើលទៅព្រះអង្គ ទាំងអាចថ្លែងឡើងថា៖ «ព្រះអង្គអើយ! តើព្រះអង្គអាចជួយស្ពាយបន្ទុកនេះបានដែរទេ?»។ ហើយចម្លើយរបស់ព្រះអង្គតែងតែ៖ «បានទេតើ។ បិតា រង់ចាំឱ្យតែកូនមកទូលសូម យូរយារដែរហើយ»។ រួចហើយ ចូរយើងបើកចំហដៃ ហើយលែងបន្ទុកទាំងនោះ គឺម្ដងហើយម្ដងទៀតៗ។

ថែមពីនោះ តើយើងអាចទទួលស្គាល់ថាយើងនឹងនៅតែបន្តមានកំហុសបានដែរអត់? រឿងរ៉ាវអាក្រក់នឹងកើតឡើង។ តែយ៉ាងណាមិញ ក្ដីស្រឡាញ់នៃព្រះនឹងកម្ចាត់ក្ដីភ័យខ្លាចចោល។

ទី 1 ព្រះពុំប្រឹងព្យាយាមធ្វើឱ្យអ្នកចេះតែសម្រេចចិត្តខុស ដើម្បីនាំឱ្យជីវិតអ្នកកើតទុក្ខសោកទេ។ វាផ្ទុយស្រឡះពីនេះ ដោយព្រោះថា ព្រះអង្គពិតជាស្រឡាញ់រូបអ្នក។

ទី 2 នៅពេលមានរឿងរ៉ាវអាក្រក់កើតឡើង ព្រះសព្វព្រះទ័យប្រើប្រាស់ការអស់ទាំងនោះ ដើម្បីសូនរូបអ្នកឱ្យបានក្លាយទៅជាអ្វីដែលល្អប្រសើរជាងមុនទៅទៀត។ នេះគឺដោយសារតែព្រះអង្គស្រឡាញ់អ្នក។

នៅពេលដែលអ្នកចាប់ផ្ដើមកើតទុក្ខព្រួយ ដូចដឹងថានឹងមានរឿងអាក្រក់ណាមួយកើតឡើង ឬថារឿងអាក្រក់នោះកំពុងមកដល់ហើយ ហើយតាមទម្លាប់របស់អ្នក គឺអ្នកនឹងឈប់ ទម្លាក់ខ្លួន ហើយកើតចិត្តព្រួយភ័យ នោះចូរកុំធ្វើដូច្នោះឡើយ។ ជួសវិញ ចូរហាត់ប្រើសាច់ដុំ ដែលព្រះ បានប្រទានឱ្យ ដល់រូបអ្នក ដើម្បីឱ្យអ្នកអាចឈោងទៅរកព្រះអង្គ តាមរយៈការអធិស្ឋាន អានព្រះបន្ទូល និងការសន្ទនាយ៉ាងទៀងត្រង់ជាមួយនឹងមនុស្សដែលអ្នកអាចទុកចិត្តបាន។

សាកល្បងធ្វើដូច្នេះ៖ អធិស្ឋានឱ្យឮៗទៅព្រះ។ ចូរប្រាប់ព្រះឱ្យចំៗពីអ្វីដែលបាននាំឱ្យអ្នកមានវិប្បដិសារី ឬនាំឱ្យអ្នកខ្វល់ព្រួយ។ ចូរប្រាប់ទៅព្រះ ថាអ្នកទុកចិត្តលើព្រះអង្គ ចំពោះរឿងទាំងនោះ។ រួចហើយ ចូររំឭកខ្លួនឯង ពីសេចក្ដីពិត ដោយនឹកចាំថាព្រះជានរណា ហើយនឹកចាំថាព្រះបានបង្កើតអ្នកមក ឱ្យបានក្លាយទៅជានរណាដែរ។

បងប្អូនអើយ ចូរកុំឱ្យក្ដីថប់ព្រួយបារម្ភកាន់កាប់ជីវិតរបស់អ្នក

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Travel Light

នារដូវកាលណូអែលប្រកបដោយភាពមមាញឹក មនុស្សយើងភាគច្រើនតែងមានអារម្មណ៍តានតឹង និងថប់ព្រួយ ដោយព្រោះសម្ពាធគ្រួសារ រឿងថវិកា ការសម្រេចចិត្តភ្លាមៗ និងការខកចិត្តក្នុងក្ដីរំពឹង។ អញ្ចឹង ចូរបែរមកណេះ។ ចូរសម្រាកហើយដកដង្ហើមមួយៗ។ អ្នកអាចចាប់ផ្ដើមគម្រោងអានពី Life.Church ដើម្បីបានទទួលនិងដឹងថាបន្ទុកដែលអ្នកកំពុងតែស្ពាយ នោះប្រហែលមិនមែនជាបន្ទុកដែលព្រះស្នើឱ្យអ្នកស្ពាយនោះឡើយ។ អញ្ចឹង តើអ្នកអាចទម្លាក់សម្ពាយនោះបានដែរឬទេ? តោះមកធ្វើដំណើរ ដោយពុំមានសម្ពាយជាប់តាមខ្លួន។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ LifeChurch.tv ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.life.church/

គម្រោងអានដែលពាក់ព័ន្ធ