រស់នៅដោយព្រះវិញ្ញាណ៖ គ្រាស្មឹងស្មាធិ៍ជាមួយ លោកគ្រូ ចន ផែពើ (Jonh Piper)គំរូ
ព្រះវិញ្ញាណបំពេញយើងដោយអំណរ
ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។ ដូច្នេះ កុំល្ងង់ខ្លៅឡើយ តែត្រូវយល់ពីអ្វីដែលជាព្រះហឫទ័យរបស់ព្រះអម្ចាស់។ កុំស្រវឹងស្រា ដ្បិតស្រានាំឲ្យព្រើលចិត្ត តែចូរឲ្យបានពេញដោយព្រះវិញ្ញាណវិញ។ —អេភេសូរ ៥៖១៥-១៨
តើហេតុអ្វីបានជាមនុស្សគេចូលចិត្តបែរទៅរកគ្រឿងស្រវឹង? សម្រាប់ពេលវេលាកម្សាន្តចិត្ត។ យើងគ្រប់គ្នាសុទ្ធតែចង់បានភាពសប្បាយរីករាយ ប៉ុន្តែមានបញ្ហាមួយដែលយើងកំពុងតែប្រឈម៖ "សម័យនេះអាក្រក់ណាស់" (ខទី ១៦)។
តើអ្នកនឹងបែរទៅរកទីណា នៅពេលដែលសម័យកាលវាអាក្រក់ នៅពេលអ្នកភ័យខ្លាច ឬបាក់ទឹកចិត្ត ឬសោកសៅក្នុងចិត្ត ឬព្រួយបារម្ភ? សាវ័ក ប៉ុល ជជែកសុំអង្វរយើងថា៖ «ចូរកុំទៅប្រើគ្រឿងស្រវឹង តែបែរទៅរកព្រះវិញ្ញាណវិញ។ អ្វីដែលជាតម្លៃអ្នកគិតថាគ្រឿងស្រវឹងអាចនាំមកឱ្យអ្នក នោះព្រះ ដែលជាព្រះវិញ្ញាណបរិសុទ្ធ អាចនាំមកឱ្យអ្នកច្រើនជាងនោះទៅទៀត»។
មានមនុស្សខ្លះ គាត់ពិបាកបញ្ចេញសំឡេងហួចក្នុងចិត្តរីករាយ ឬច្រៀងចម្រៀងនៅឯកន្លែងការងារ ដោយសារតែគាត់តានតឹង និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងបញ្ហាជីវិត។ ប៉ុន្តែ ពេលចប់ពីការងារនៅពេលល្ងាច ពួកគាត់បែរជាអាចទៅតាមតៀម ផឹកពីរបីកែវ រហូតដល់មួយកេសពីរកេស ទាំងអាចច្រៀងនិងសើចយ៉ាងសប្បាយក្អាកក្អាយទៅវិញ។
យើងគ្រប់គ្នាសុទ្ធតែមិនចង់គិតច្រើន មិនចង់មានទំនួលខុសត្រូវហួសហេតុ និងចង់មានពេលវេលាសប្បាយរីករាយ។ ហើយដូចបណ្ដាក់ពីលើទុក្ខជាប្រចាំថ្ងៃរបស់យើង និងដូចជាអ្វី សាវ័ក ប៉ុល លើកឡើង ឥឡូវនេះ កំពុងតែមានមនុស្សជាច្រើន (សូម្បីតែគ្រីស្ទបរិស័ទផង) ជឿថាមានតែផ្លូវមួយទេ ដែលគេអាចស្វែងរកឃើញសេរីភាពដូចកាលពីពេលគេនៅកុមារភាព នោះគឺជាការដាក់ថ្នាំខ្លួនឯង ដោយតាមរយៈការសេពគ្រឿងស្រវឹងហ្នឹងហើយ។ ឥរិយាបទដូច្នេះ ពុំថ្វាយកិត្តិនាមដល់ព្រះឡើយ ហើយដូចអ្វី សាវ័ក ប៉ុល បានថ្លែង៖ មានផ្លូវដែលប្រសើរជាងនេះ ដើម្បីឱ្យអ្នកអាចតទល់ជាមួយនឹងសម័យកាលដ៏អាក្រក់—នោះគឺជាការបំពេញដោយព្រះវិញ្ញាណ ហើយអ្នកនឹងបានយល់ដឹងពីអំណរដែលមិនអាចប្រៀបផ្ទឹមបាន ទាំងអ្នកអាចច្រៀង និងបង្កើតទំនុកបទថ្មី ថ្វាយដល់ព្រះអម្ចាស់ផង។
អញ្ចឹង តើការបំពេញដោយព្រះវិញ្ញាណនោះមានន័យយ៉ាងដូចម្ដេច?
ព្រះវិញ្ញាណដែលបំពេញយើង នោះគឺជាព្រះវិញ្ញាណនៃអំណរ ដែលហូរមករវាងព្រះវរបិតានិងព្រះរាជបុត្រា ដោយសារតែក្ដីសោមនស្សរីករាយ ដែលអង្គទាំងពីរមានចំពោះគ្នាទៅវិញទៅមក។ ហេតុដូច្នេះ ដើម្បីបានបំពេញដោយព្រះវិញ្ញាណ នោះគឺមានន័យថា ការដែលបានចាប់ជាប់ក្នុងអំណរ (ទទួលបាននូវអំណរ) ដែលហូរមកពីព្រះត្រៃឯកដ៏វិសុទ្ធ ហើយនិងជាក្ដីស្រឡាញ់ដែលព្រះវរបិតានិងព្រះរាជបុត្រា មានក្នុងសេចក្ដីស្រឡាញ់ដែលទ្រង់បានស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។
ដំណើរផ្លូវដែលព្រះវិញ្ញាណឆ្លងកាត់ទៅក្នុងព្រៃនៃដួងចិត្តពេញដោយក្ដីព្រួយបារម្ភរបស់យើង ទាំងព្រះអង្គឆ្ការឱ្យវាបានស្រឡះទៅជាអំណរ នោះគឺជាដំណើរផ្លូវនៃសេចក្ដីជំនឿ។ យោងតាម សាវ័ក ប៉ុល ផ្លូវទៅបំពេញដោយព្រះវិញ្ញាណ នោះគឺជាការទុកចិត្ត ថាព្រះនៃក្ដីសង្ឃឹម ទ្រង់នឹងសោយរាជ្យ—ព្រោះ គ្មានចាបណាមួយធ្លាក់ដល់ដី ដែលព្រះវរបិតាមិនយល់ព្រមឡើយ (ម៉ាថាយ ១០៖២៩)—ហើយគឺថា ព្រះអង្គគ្រប់គ្រងពិភពលោកសម្រាប់អ្នក ហើយសម្រាប់អស់អ្នកដែលទុកចិត្តទៅលើព្រះបន្ទូលរបស់ព្រះអង្គ។ នៅក្នុងការជឿយ៉ាងដូច្នេះ អ្នកនឹងបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនិងបានពេញដោយអំណរ។
ស្វែងយល់បន្ថែម៖ http://www.desiringgod.org/messages/be-filled-with-the-spirit
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
គម្រោងអានស្មឹងស្មាធិ៍ជាមួយព្រះ ពីលោកគ្រូ ចន ផែពើ (John Piper) ក្នុងរយៈពេល ៧ ថ្ងៃ ស្ដីអំពី ព្រះវិញ្ញាណបរិសុទ្ធ
More