រស់នៅដោយព្រះវិញ្ញាណ៖ គ្រាស្មឹងស្មាធិ៍ជាមួយ លោកគ្រូ ចន ផែពើ (Jonh Piper)គំរូ

Live By The Spirit: Devotions With John Piper

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ

ព្រះវិញ្ញាណដឹកនាំផ្លូវយើង

ពីមួយគ្រាទៅមួយគ្រា អត្ថបទព្រះគម្ពីរជួយដល់យើងឱ្យយល់ពីចម្ងល់សង្ស័យជាច្រើននៃជីវិត៖ រឿងចំណងអាពាហ៍ពិពាហ៍បរាជ័យ រឿងកូនបះបោរ រឿងបញ្ហាញៀនថ្នាំ រឿងសង្គ្រាមរវាងប្រជាជាតិ កត្តាវិលត្រឡប់នៃស្លឹកឈើក្នុងរដូវផ្ការីក កត្តាប៉ងប្រាថ្នាក្នុងក្រអៅដួងចិត្តរបស់យើង ភាពភ័យខ្លាចចំពោះក្ដីស្លាប់ ដំណើរកកើតរបស់កូនៗ រឿងលើកសរសើរនិងការទម្លាក់កំហុសក្នុងសកលលោក រឿងទូទៅនៃអំនួត និងរឿងត្រេកអរចំពោះការបដិសេធចំពោះខ្លួនឯង។

ព្រះគម្ពីរបញ្ជាក់ពីទីផ្ដើមដំបូងនៃរឿងទាំងនោះម្ដងហើយម្ដងទៀត ក្នុងខណៈពេលវាសមហេតុផល យោងតាមបទពិសោធន៍របស់យើង នៅក្នុងពិភពលោកពិត ហើយព្រះគម្ពីរចង្អុលទៅកាន់ទីសុខដុមរមនា។ ហេតុដូច្នេះហើយ ខ្ញុំសង្ឃឹមថា គោលលិទ្ធិជំនឿដែលយើងពេញចិត្ត រហូតដល់អាចស្លាប់ដោយសារគោលលិទ្ធិនេះ (និងរស់នៅសម្រាប់គោលលិទ្ធិនេះផងនោះ!) នោះគឺថាព្រះវិញ្ញាណបរិសុទ្ធគឺជាកវីនិពន្ធយ៉ាងអាទិខ្ពង់ខ្ពស់ចំពោះរាល់អត្ថបទគម្ពីរទាំងអស់។

ពិតជាល្អប្រសើរណាស់ បើយើងបាននិយាយជជែកពីសារដ៏វិសេសទាំងឡាយទាក់ទងនឹងគោលលិទ្ធិនៃព្រះវិញ្ញាណនេះ! ព្រះវិញ្ញាណបរិសុទ្ធគង់នៅអស់កល្បជានិច្ច។ ព្រះវិញ្ញាណនៃសេចក្ដីស្រឡាញ់ ហើយក្ដីសោមនស្សរីករាយ រវាងព្រះវរបិតានិងព្រះរាជបុត្រា ដែលព្រះអង្គគឺជាកវីនិពន្ធនៃអត្ថបទព្រះគម្ពីរ។

  • ហេតុដូច្នេះហើយ ព្រះបន្ទូលជាសេចក្ដីពិត (ទំនុកតម្កើង ១១៩៖១៤២) ហើយរាល់គ្រប់ទាំងព្រះបន្ទូលអាចឱ្យយើងទុកចិត្តបាន (ហេព្រើរ ៦៖១៨)។
  • ព្រះបន្ទូលមានអំណាចចេស្ដា ទាំងធ្វើការពេញដោយគោលបំណងនៅក្នុងដួងចិត្តនៃយើង (១ ថែស្សាឡូនីច ២៖១៣) ហើយព្រះបន្ទូលមិនវិលត្រឡប់មកឯព្រះដែលជាម្ចាស់បញ្ជូនព្រះបន្ទូលនោះវិញ ដោយទទេអសារបង់ឡើយ (អេសាយ ៥៥៖១០-១១)។
  • ព្រះបន្ទូលគឺស្អាតសុទ្ធ ដូចជាប្រាក់ដែលបានបន្សុទ្ធបញ្ឆេះក្នុងចង្ក្រានភ្លើងដល់ទៅ ៧ ដង (ទំនុកតម្កើង ១២៖៦)។
  • ព្រះបន្ទូលកំពុងតែបន្សុទ្ធយើង (យ៉ូហាន ១៧៖១៧)។
  • ព្រះបន្ទូលផ្ដល់ជីវិត (ទំនុកតម្កើង ១១៩៖៣៧, ៥០, ៩៣, ១០៧; យ៉ូហាន ៦៖៦៣; ម៉ាថាយ ៤៖៤)។
  • ព្រះបន្ទូលនាំឱ្យយើងមានប្រាជ្ញា (ទំនុកតម្កើង ១៩៖៧; ១១៩៖៩៩-១០០)។
  • ព្រះបន្ទូលផ្ដល់នូវអំណរ (ទំនុកតម្កើង ១៩៖៨; ១១៩៖១៦, ៩២, ១១១, ១៤៣, ១៧៤) ហើយព្រះបន្ទូលសន្យាផ្ដល់រង្វាន់យ៉ាងសម្បើមអស្ចារ្យ (ទំនុកតម្កើង ១៩៖១១)។
  • ព្រះបន្ទូលផ្ដល់កម្លាំងដល់អស់អ្នកដែលទន់ខ្សោយ (ទំនុកតម្កើង ១១៩៖២៨) ហើយកម្សាន្តចិត្តដល់អស់អ្នកដែលឈឺចាប់ខកចិត្ត (ទំនុកតម្កើង ១១៩៖៧៦) ហើយដឹកនាំដល់អស់អ្នកដែលវង្វេងក្នុងគំនិត (ទំនុកតម្កើង ១១៩៖១០៥) ហើយផ្ដល់សេចក្ដីសង្គ្រោះដល់អ្នកដែលវង្វេងបាត់បង់ (ទំនុកតម្កើង ១១៩៖១៥៥; ២ ធីម៉ូថេ ៣៖១៥)។

ព្រះប្រាជ្ញាញាណនៃព្រះដែលមាននៅក្នុងអត្ថបទព្រះគម្ពីរ នោះគឺមហាសាលនិងគ្មានថ្ងៃរលត់រសាត់បាត់ឡើយ។ ប្រសិនបើគោលលទ្ធិជំនឿនេះជាការពិត នោះសេចក្ដីប្រតិបត្តិគឺមានអត្ថន័យខ្លឹមសារយ៉ាងអស្ចារ្យ ហើយអាចឈោងចាប់និងប៉ះពាល់ទៅដល់រាល់គ្រប់ទាំងផ្នែកនៃជីវិតរបស់យើងប្រាកដមែន។

ស្វែងយល់បន្ថែម៖ http://www.desiringgod.org/messages/the-holy-spirit-author-of-scripture

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Live By The Spirit: Devotions With John Piper

គម្រោងអានស្មឹងស្មាធិ៍ជាមួយព្រះ ពីលោកគ្រូ ចន ផែពើ (John Piper) ក្នុងរយៈពេល ៧ ថ្ងៃ ស្ដីអំពី ព្រះវិញ្ញាណបរិសុទ្ធ

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូ ចន ផែពើ (John Piper) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.desiringgod.org/