ការដឹកនាំដោយចេស្ដានៃព្រះគំរូ

Divine Direction

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

បង្កើតទំនាក់ទំនង

នៅពេលដែលខ្ញុំយល់ដឹងថាខ្ញុំបានបង្កើតមក មិនមែនគ្រាន់តែសម្រាប់ការបម្រើក្នុងក្រុមជំនុំ ប៉ុន្តែបម្រើដល់អ្នកដទៃផ្សេងទៀត ក្នុងនាមជារូបកាយនៃក្រុមជំនុំ ការមានទំនាក់ទំនងជាមួយនឹងមនុស្សដទៃផ្សេងទៀត បានក្លាយជាកិច្ចការដ៏ឧត្ដុងឧត្ដម។ អ្នកមិនអាចបម្រើដោយគ្មានការប្រាស្រ័យទាក់ទងបានឡើយ។ ហើយមនុស្សដែលអ្នកមានទំនាក់ទំនងជាមួយ នឹងបំផ្លាស់បំប្រែរឿងនានា ដែលអ្នកប្រាប់នៅថ្ងៃអនាគត។ ការនេះគឺជាសេចក្ដីពិត ដែលកើតមានឡើង តាំងពីសម័យកាលកន្លង ក្នុងប្រវត្តិសាស្រ្ដ។ គ្រាន់តែសញ្ជឹងគិតអំពីបុរសដែលបានសរសេរកណ្ឌគម្ពីរ ប្រមាណជា ១ ភាគ ៣ នៃសម្ព័ន្ធមេត្រីថ្មី នោះក៏បាន។ គាត់នោះមានឈ្មោះថា លោកសាវ័ក ប៉ូល។

លោក ប៉ូល មិនមែនមានទីចាប់ផ្ដើមជាគ្រីស្ទបរស័ទនោះទេ។ មុននឹងគាត់បានក្លាយជាអ្នកដើរតាមព្រះយេស៊ូ គាត់ធ្លាប់មានឈ្មោះថា សូល មកពីទីក្រុង តើសុស ហើយគាត់ធ្លាប់ជាបុរសម្នាក់ ដែលពេញដោយកំហឹង និងជាមនុស្សបៀតបៀន និងសម្លាប់ក្រុមគ្រីស្ទបរិស័ទផង។ ប្រសិនបើអ្នកមិនចូលចិត្ដក្រុមទាំងឡាយរបស់ព្រះយេស៊ូ នោះអ្នកប្រាកដជាស្រឡាញ់ចូលចិត្ដ លោក សូល ជាមិនខាន។ ប៉ុន្តែបន្ទាប់ពីបានដកហូតជីវិតរបស់អ្នកជឿលើព្រះយេស៊ូ និងអ្នកជឿលើការរស់ឡើងវិញរបស់ព្រះយេស៊ូ រួច នោះលោក ប៉ូល ក៏បានក្លាយខ្លួនជាម្នាក់ ក្នុងចំណោមអ្នកជឿ ដូចគេទាំងនោះផងដែរ។

ការបំផ្លាស់បំប្រែរបស់គាត់ គឺ គួរឱ្យស្ញប់ស្ញែង ពិតជាអស្ចារ្យ ហើយធំសម្បើមណាស់ ជីវិតរបស់គាត់បានផ្លាស់ប្រែទាំងស្រុង (ឈ្មោះគាត់បានផ្លាស់ប្ដូរពី សូល មក ប៉ូល វិញ) ហើយបន្ទាប់មក គាត់ចង់ប្រាប់មនុស្សទាំងឡាយអំពីព្រះយេស៊ូ ថែមទៀត។ តែនៅគ្រាដំបូងនោះ មានគ្រីស្ទបរិស័ទជាច្រើន ដែលមិនទាន់ទុកចិត្ដគាត់ ដោយសារតែហេតុផលសមស្របទាំងឡាយ។

កណ្ឌគម្ពីរកិច្ចការ បានចែងត្រង់ៗយ៉ាងដូច្នេះថា៖ នៅពេល [Saul] បានមកក្រុងយេរូសាឡឹម គាត់បានព្យាយាមចូលរួមជាមួយនឹងក្រុមពួកសិស្សសាវ័ក ប៉ុន្តែអ្នកទាំងអស់នោះ ពួកគាត់ភ័័យខ្លាចចំពោះលោក ទាំងមិនជឿថាលោកបានក្លាយជាអ្នកដើរតាមព្រះយេស៊ូ ដូចជារូបពួកគេ នោះទេ។ កិច្ចការ ៩៖២៦។ អ្នកមិនអាចបន្ទោសពួកសិស្សសាវ័ក សម្រាប់ចិត្ដសង្ស័យរបស់ពួកគេ បាននោះឡើយ។ ខ្ញុំក៏មិនចង់បាននរណា ដែលគាត់បានសម្លាប់គ្រីស្ទបរិស័ទ កាលពីសប្ដាហ៍មុន ឱ្យមកចូលរួមដឹកនាំ ការសិក្សាព្រះគម្ពីររបស់ខ្ញុំ ផងនោះដែរ! ចុះអ្នកវិញ ហ៊ានអត់?

លោក ប៉ូល មាននូវបញ្ហាមួយ។ គាត់មិនទាន់ទទួលទំនុកចិត្ដ និងឈ្មោះល្អ ក្នុងចំណោមក្រុមគ្រីស្ទបរិស័ទ ដទៃ នៅឡើយ។ ដូច្នេះ លោក ប៉ូល បានព្យាយាមទំនាក់ទំនង ទៅដល់នរណាក៏ដោយ ដែលនឹងអាចផ្ដល់ឱកាសដល់គាត់ ដើម្បីឱ្យគាត់អាចចែករំលែកនូវដួងចិត្ដឆេះឆួល ដែលគាត់ទើបនឹងបានរកឃើញថ្មីៗនោះ។ ជម្រើសរបស់លោក ប៉ូល ក្នុងការចូលទៅបង្កើតទំនាក់ទំនង មិនបានគ្រាន់តែផ្លាស់ប្រែ រឿងរបស់គាត់ប៉ុណ្ណោះនោះទេ ប៉ុន្តែរឿងរបស់គាត់ បានបំផ្លាស់បំប្រែប្រវត្តិសាស្រ្ដថែមទៀត។ អ្នកឃើញអត់ លោក ប៉ូល គាត់នៅសល់តែមិត្ដម្នាក់ទៀតប៉ុណ្ណោះ ដែលនាំឱ្យដំណើរនៃជីវិតនិងជោគវាសនារបស់គាត់បានទទួលការបំផ្លាស់បំប្រែដ៏អស្ចារ្យ។ ហើយមិត្ដម្នាក់នោះ គឺជាបុរសម្នាក់ ដែលមានឈ្មោះថា លោក បាណាបាស។ 

អ្នកប្រហែលជានៅសល់តែមិត្ដម្នាក់ប៉ុណ្ណោះ ដែលនឹងអាចបំផ្លាស់បំប្រែ រឿងរបស់អ្នកបាន។

នៅថ្ងៃនេះ អ្នកនឹងអានអំពីរឿង នៅពេលដែល លោក បាណាបាស បានប្រថុយនាំយក លោក ប៉ូល ទៅជួបពួកសិស្សសាវ័ក ដែលជាក្រុមអ្នកដឹកនាំមនុស្ស ដែលលោក ប៉ូល ធ្លាប់បានព្យាយាម ទៅចាប់ចង និងចង់សម្លាប់ នាជីវិតចាស់កន្លងរបស់គាត់។ តើមានរឿងអ្វីកើតឡើង? មិត្ដភក្ដិថ្មីរបស់លោក ប៉ូល ដែលជាលោក បាណាបាស គាត់បានដាក់កត្តិនាមរបស់គាត់ នៅលើរូបរបស់លោក ប៉ូល។ ហើយដោយសារតែលោក បាណាបាស និងសាវ័កដទៃផ្សេងទៀត បានផ្ដល់ឱកាសដល់លោក ប៉ូល នោះគ្រប់អ្វីៗកន្លង ដែលបានកើតឡើង បានកន្លងផុតទៅ ជាអតីតកាល។ អ្នកដូចគ្នា ប្រហែលជាអ្នក នៅសល់មិត្ដម្នាក់ទៀត ឬមានមិត្ដណាម្នាក់ ដែលនឹងជួយបំផ្លាស់បំប្រែរឿងជីវិតរបស់អ្នកបាន។

ប្រហែលអ្នកនៅសល់មិត្ដម្នាក់ ឬមាននរណាម្នាក់ ដែលនឹងអាចជួយឱ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នក កាន់តែប្រសើរឡើង។ អ្នកប្រហែលជានៅសល់ការសារភាពតែម្ដងទៀត ក្នុងការអាចទទួលយកជ័យជម្នះ ទៅលើភាពញៀនរបស់អ្នក។ អ្នកប្រហែលជានៅសល់តែ កិច្ចសន្ទនា មួយទៀត ដែលនឹងនាំឱ្យអ្នកបានមានជីវិត និងស្ថានភាពល្អប្រសើរជាងមុន។​ អ្នកប្រហែលជានៅសល់អ្នកជួយផ្ដល់ទីប្រឹក្សានាំផ្លូវ (mentor) ម្នាក់ទៀត ដើម្បីឱ្យអ្នកអាចយល់ច្បាស់អំពី អំណោយទាន និងការក្លាយជាអ្នកដឹកនាំ ដែលប្រសើរជាងមុន។​

ចូរសួរខ្លួនអ្នក៖ តើខ្ញុំត្រូវការអ្វីដែរ ដើម្បីឱ្យខ្ញុំអាចបង្កើតការប្រាស្រ័យទាក់ទង ជាមួយនឹងមនុស្សដែលត្រឹមត្រូវ? តើមាននរណាម្នាក់ ឬអ្វីមួយ ដែលខ្ញុំត្រូវបញ្ចប់ការប្រាស្រ័យទាក់ទងជាមួយ ដែរឬទេ?

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Divine Direction

ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ទៅលើជម្រើស ដែលមានឥទ្ធិពលនៅលើរឿងរ៉ាវជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកក្លាយជាអ្នកជំនាញខាងការធ្វើការជ្រើសរើសនោះ? នៅក្នុងគម្រោងអានព្រះគម្ពីរ ស្ដីអំពី ការដឹកនាំដោយចេស្ដានៃព្រះ (Divine Direction) ដោយអ្នកនិពន្ធលក់ដាច់បំផុត តាមសារព័ត៌មានញ៉ូវយ៉កថែមស៍ និងជាគ្រូគង្វាលរៀមច្បងនៃ ក្រុមជំនុំ Life.Church គឺលោកគ្រូ ហ្រ្កេក ហ្រ្កូឆែល លោកគ្រូបានលើកទឹកចិត្ដយើងជាមួយនឹងគោលការណ៍ចំនួន ៧ យ៉ាង ដែលមានប្រភពចេញមកពីសៀវភៅ ការដឹកនាំដោយចេស្ដានៃព្រះ។ គោលការណ៍ទាំងនោះ គឺ ដើម្បីជួយឱ្យអ្នកស្វែងរកឃើញនូវប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។ ចូរស្វែងយល់ពីការណែនាំខាងឯវិញ្ញាណ ដែលអ្នកត្រូវការ ដើម្បីរស់នៅក្នុងដំណើររឿងនៃជីវិត ដែលពេញដោយការគោរពដល់ព្រះ និងជាអ្វីដែលអ្នកនឹងចូលចិត្ដប្រាប់ដល់អ្នកផងទាំងពួងដែរ។

More

យើង​សូម​អរគុណលោក​​គ្រូគង្វាល​ Craig Groeschel និង Life.Church ចំពោះការផ្តល់នូវគម្រោង​អាន​នេះ។ សម្រាប់ព័ត៌មានបន្ថែមសូម​ចូល​ទៅ​កាន់​: http://craiggroeschel.com/