ការដឹកនាំដោយចេស្ដានៃព្រះគំរូ
បន្តនៅ
ខ្ញុំបានគិតជាច្រើនដង អំពីជីវិតរបស់ខ្ញុំនឹងភាពខុសគ្នា នៅលើសំណួរ ថាតើជីវិតរបស់ខ្ញុំទៅជាយ៉ាងណា ប្រសិនបើរូបខ្ញុំ រុញរា ឬចុះចាញ់ នៅពេលដែលខ្ញុំលែងចង់ធ្វើអ្វីមួយនោះ។ រឿងរ៉ាវរបស់ខ្ញុំ ប្រហែលអាចទៅជាយ៉ាងដូច្នេះ៖ «មែន ខ្ញុំធ្លាប់គិតថា ខ្លួនខ្ញុំត្រូវបានក្លាយជាគ្រូគង្វាល ប៉ុន្តែពេលខ្ញុំបានប្រឡូកក្នុងជីវិតនោះ នោះអ្វីៗមិនដំណើរដូចការដែលខ្ញុំបានគិតនិងរំពឹងទាល់តែសោះ។ អ៊ីចឹងរឿងហ្នឹងវាបានដាច់ស្រេចហើយ វាមានតែប៉ុណ្ណឹង»។
ខ្ញុំជឿថាអ្នកប្រាកដជាត្រូវរងការពិចារណា ការគិតគូរ ការដោះស្រាយ ឡើងវិញ ក្នុងមួយគ្រាៗ នាពេលវេលាទីទៃនៃជីវិតរបស់អ្នក ជាក់ជាប្រាកដ ទៅលើ ចំណុចខ្លះៗ ដូចជា៖ ចៅហ្វាយនាយ ដែលអ្នកលែងចង់ស៊ូទ្រាំនៅជាមួយតទៅទៀត ទំនាក់ទំនងដែលសុខៗប្រែទៅជាឈឺចាប់ ក្ដីសុបិនដែលលែងមានធនធានទ្រទ្រង់ ការផ្លាស់ប្រែដែលមិនបានកើតឡើងទៅតាមក្ដីរំពឹងចង់បានរបស់អ្នក។ នៅពេលអ្នកប្រឈមនឹងទុក្ខលំបាក វាជារឿងធម្មតា ក្នុងការដែលអ្នកធ្វើការសញ្ជឹងគិតពិចារណាឡើងវិញ ទៅលើជម្រើសដែលនឹងអាចបំផ្លាស់បំប្រែដំណើរជីវិតរបស់អ្នក។ អ្នកប្រហែលជាអាចសួរសំណួរដូចប៉ុន្មានខាងក្រោម។
- តើខ្ញុំគួរប្រថុយសាកលមើល? តើខ្ញុំគួរតែលាលែងពីការងារខ្ញុំ ហើយទៅស្វែងរកអ្វីធ្វើផ្សេងវិញ?
- បន្ទាប់ពី ដៃគូរបស់ខ្ញុំ គាត់បានផិតក្បត់—តើខ្ញុំគួរបន្តទៅមុខទៀត ហើយផ្សងជីវិតមួយថ្មី?
- តើខ្ញុំអាចដំណើរ ហើយប្រកបអាជីវកម្មមួយដោយផ្ទាល់បានដែរឬយ៉ាងណា? តើខ្ញុំគួរតែដាក់មេប្រ៉ូច មុនអ្វីៗ វាធ្ងន់ធ្ងរជាងនេះ?
នៅក្នុងឧទាហរណ៍ទាំងប៉ុន្មាននេះ—ហើយរួមជាមួយនឹងការសម្រេចចិត្ដធំៗនៅក្នុងជីវិត—អ្នកប្រាកដជាកំពុងស្ថិតនៅក្នុងផ្លូវមួយដ៏សំខាន់ ហើយវាក៏ជាពេលវេលាដែលអ្នកត្រូវតែធ្វើការសម្រេចចិត្ដផងដែរ៖ តើខ្ញុំគួរតែ បន្តនៅ ឬដើរចេញឱ្យឆ្ងាយ?
តើការជ្រើសរើសលាលែង ដើរចេញ គឺដោយសារតែវាជាអ្វីត្រឹមត្រូវ ឬក៏ដោយសារការដើរចេញវាមើលទៅ ដូចជាស្រួលជាង?
ជារឿយៗ ការសម្រេចចិត្ដដ៏ល្អបំផុត ហើយនាំមកជាប្រយោជន៍ប្រសើរយ៉ាងខ្លាំង ដល់ការសម្រេចចិត្ដរបស់យើង នោះគឺជាការបន្តស្ថិតនៅលើមាគ៌ានោះ ទោះបើការដែលយើង បែរនិងដើរចេញ វាហាក់បីដូចជាងាយស្រួល ក៏ដោយ។ នេះមិនមែនមានន័យថា អ្នកនឹងមិនដើរចេញរហូតនោះទេ។ ប៉ុន្តែមុននឹងអ្នកសម្រេចចិត្ដ ចូរសួរដល់ខ្លួនឯងថា៖ «តើខ្ញុំបានជ្រើសរើស លាលែង មិនតស៊ូតទៅទៀត ដោយសារតែការនេះ ជាការត្រឹមត្រូវ ឬក៏ដោយសារវាមើលទៅដូចជាវិធីស្រួលជាង សម្រាប់ធ្វើ?»។ ពេលខ្លះ កិច្ចការនៃជំនឿដ៏អស្ចារ្យ នោះគឺជាភាពស្មោះត្រង់ ដែលជាការស្ថិតនៅទីកន្លែង ដែលអ្នកត្រូវបានដាក់ដាំហើយនោះ។ ប៉ុន្មានឆ្នាំកន្លងទៅមុខ នោះអ្នកនឹងអាចមើលសម្លឹងទៅក្រោយវិញ ហើយអរគុណដល់ព្រះជាម្ចាស់ ដែលអ្នកបានសម្រេចជ្រើសរើស បន្តនៅ នៅពេលដែលអ្នកគិតថា វាងាយស្រួលជាង ក្នុងការចាកចេញនោះ។
ចូរចងចាំថា ព្រះបានបង្កើតអ្នក ឱ្យមានរូបលក្ខណៈដូចព្រះអង្គ ហើយទ្រង់គឺជាអ្នកនិពន្ធនិងក៏ជាអ្នកបញ្ចប់រឿងរ៉ាវរបស់អ្នក ផងដែរ។ អ្នកមិនមែនជាមនុស្សដែលបរាជ័យ ងាយចុះចាញ់ ងាយដកថយ នោះទេ។ អ្នកគឺជាមនុស្ស ដែលបញ្ចប់រាល់អ្វីៗ ដែលព្រះបានដាក់នៅពីមុខរូបអ្នក។
សូមអធិស្ឋាន៖ ព្រះអង្គអើយ តើមានអ្វីដែលខ្ញុំកំពុងតែព្យាយាមដើរចេញឆ្ងាយ ពីអ្វីដែលព្រះអង្គសព្វព្រះទ័យឱ្យខ្ញុំបន្តនៅ និងបង្ហើយ ដែរឬទេ? តើព្រះអង្គមិនប្រទានកម្លាំងរបស់ព្រះអង្គដល់ទូលបង្គំ ដើម្បីអាចបន្តដើរឆ្ពោះទៅមុខ ដែរឬយ៉ាងណា? អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ទៅលើជម្រើស ដែលមានឥទ្ធិពលនៅលើរឿងរ៉ាវជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកក្លាយជាអ្នកជំនាញខាងការធ្វើការជ្រើសរើសនោះ? នៅក្នុងគម្រោងអានព្រះគម្ពីរ ស្ដីអំពី ការដឹកនាំដោយចេស្ដានៃព្រះ (Divine Direction) ដោយអ្នកនិពន្ធលក់ដាច់បំផុត តាមសារព័ត៌មានញ៉ូវយ៉កថែមស៍ និងជាគ្រូគង្វាលរៀមច្បងនៃ ក្រុមជំនុំ Life.Church គឺលោកគ្រូ ហ្រ្កេក ហ្រ្កូឆែល លោកគ្រូបានលើកទឹកចិត្ដយើងជាមួយនឹងគោលការណ៍ចំនួន ៧ យ៉ាង ដែលមានប្រភពចេញមកពីសៀវភៅ ការដឹកនាំដោយចេស្ដានៃព្រះ។ គោលការណ៍ទាំងនោះ គឺ ដើម្បីជួយឱ្យអ្នកស្វែងរកឃើញនូវប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។ ចូរស្វែងយល់ពីការណែនាំខាងឯវិញ្ញាណ ដែលអ្នកត្រូវការ ដើម្បីរស់នៅក្នុងដំណើររឿងនៃជីវិត ដែលពេញដោយការគោរពដល់ព្រះ និងជាអ្វីដែលអ្នកនឹងចូលចិត្ដប្រាប់ដល់អ្នកផងទាំងពួងដែរ។
More