តាម​ស្វែង​រក​សន្តិ​ភាពគំរូ

Pursuing Peace

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

មានសន្តិភាព​ជាមួយនឹង​អនាគត

តើ​អ្នក​មាន​សន្តិភាព នៅថ្ងៃ​អនាគត ដែរឬ​ទេ? មានយប់ខ្លះដែលអ្នកគេង​មិន​បានលង់លក់ ទាំងធុញ​ថប់ និង​ថប់​បារម្ភ​ ហើយយប់ទាំងនោះឯងដែលបញ្ជាក់ពីភាពខ្វល់ព្រួយ អំពីអនាគតរបស់អ្នក។ មាន​សំឡេង​ជាច្រើន ដែលនាំឱ្យអារម្មណ៍របស់យើងផ្ដោតចិត្ដ។ មានសំឡេង​មួយ​និយាយថា៖ «មើល៍ ឱ្យភស្ដុតាងលមើល ដែលបញ្ជាក់បង្ហាញ​​ថា ​អ្នក​ជា​មនុស្ស​ល្អនោះ»។ មានសំឡេង​មួយផ្សេងទៀតលើកឡើងថា៖ «អើយ អ្នកអើយអ្នក អ្នកគួរតែ​ចេះ​ខ្មាស់​ខ្លួន​ឯង​ផងទៅ»។ ក៏​មាន​សំឡេង​ណាមួយផ្សេង​ទៀត វាថ្លែងឡើងថា៖ «ទៅ! មិនបាច់ប្រឹងទេ។ គ្មាននរណាគេ​ទៅខ្វល់​ពី​ឯងនោះ​ទេ»។ ហើយក៏មានសំឡេង​ផ្សេងទៀតថា៖ «ធ្វើ​ម៉េច​ឲ្យបាន​ជោគ​ជ័យ? ធ្វើម៉េចឱ្យបានល្បីល្បាញ ហើយមាន​អំណាចទៅណ៎»។ 

ប៉ុន្តែ​នៅ​ពី​ក្រោមសំឡេង​ដ៏​អឺង​កង​ទាំងប៉ុន្មាននោះ នៅ​​មាន​សំឡេង​ដ៏​ស្រទន់​មួយ​ទៀត ដែលនិយាយ​មក​កាន់​យើង​ថា៖ «កូន​ជា​ទីស្ងួន​ភ្ញា​របស់​យើងអើយ យើង​បាន​ចាក់​បង្ហូរ​ព្រះគុណ​របស់​យើង​មក​លើ​រូបអ្នក»។ នោះ​ឯង គឺ​ជា​សំឡេង ​ដែល​យើង​គួរ​តែ ស្ដាប់ និង​ចង់បាន​ឮ ឲ្យ​​ច្រើនជាង​សំឡេងណាៗទាំងអស់។ យើង​ត្រូវ​ឈប់​ដាក់​ការ​ទុក​ចិត្ត​របស់​យើង​ទៅលើ​មហិច្ឆិតារបស់​ខ្លួន ប៉ុន្តែ យើងត្រូវ​តែ​រៀនចេះទុក​ចិត្ត​ទាំង​ស្រុង​ទៅលើ​ព្រះ​ជាម្ចាស់ ដោយ​ស្វែង​រក​សន្តិភាព នៅក្នុងអនាគត​ ដែល​ព្រះជាម្ចាស់ទ្រង់មាន​សម្រាប់រូប​យើង 

តាមសុភាសិត​អាហ្រ្វិកមួយថា៖

«មនុស្ស​ណាដែល​មាន​មហិច្ឆិតា​ខ្ពស់​ពេក នោះគេដេក​មិន​លក់​ឡើយ»។ ~ សុភាសិត របស់ ឆាត (Chad)

ការអធិស្ឋានគឺ​ជា​សរសៃ​ឈាម​នៃ​គ្រប់​កិច្ចការទាំងអស់​ដែល​យើង​ធ្វើ។ ចូរចូលរួម​ជាមួយ អង្គការ Tearfund, និង​ក្រុម​ជំនុំ​រាប់​ពាន់ផ្សេង​ទៀត ដែលមាន​នៅ ជុំ​វិញ​ពិភព​លោក​ដើម្បីអធិស្ឋាន​ និង​ស្វែង​រក​សន្តិភាពរបស់​ព្រះជាម្ចាស់ និងការ​ប្រោស​លោះ ទៅ​ដល់​ពិភពលោក​ ដែល​កំពុង​តែជួបក្ដីឈឺចុក​ចាប់។

សកម្មភាព: 

ចូររៀប​ចំគម្រោង​ប្រាំឆ្នាំជាមួយ​នឹងអ្វី​ដែល​អ្នក​ចង់​សម្រេច នៅ​ក្នុងអំឡុង​ពេល​ទាំងប៉ុន្មាននោះ។ បន្ទាប់​មក​ ចូរកត់​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ​ពី​ព្រះ​ ដើម្បី​សូមព្រះអង្គ បានសម្រេច​នូវ​ក្ដីប្រាថ្នា ហើយ​និង​បង្ហាញដល់រឿង​រ៉ាវណា ដែលអ្នកគួរបោះបង់ចោល ឬអ្វីទាំងឡាយណា ដែលអ្នកទទួលអារម្មណ៍ ថាត្រូវថ្វាយទៅដល់ព្រះអង្គនោះវិញ។​

អត្ថបទគម្ពីរ

ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Pursuing Peace

អង្គការ​ TearFund ស្វះស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះ​ជា​ម្ចាស់ នៅក្នុងរបៀបនៃការ​ក្លាយ​ជា​អ្នក​បញ្ចេញ​សំឡេងនៃ​សន្តិភាព​យ៉ាង​សកម្ម ជាអ្នកនាំ​ការ​ផ្សះផ្សា​ដល់​ទំនាក់​ទំនង និងជាតំណស្អិតរមួតក្នុងចំណោម​សហគមន៍នានា​ នៅជុំ​វិញ​ពិភព​លោក។ ការ​សិក្សា​រយៈពេល ​៧ ​ថ្ងៃ​ មាន​ភ្ជាប់ជាមួយសកម្ម​ភាព ​សម្រាប់នាំ​ការ​ជា​សះ​ស្បើយ​ដល់​ទំនាក់​ទំនង​របស់​អ្នក​ផ្ទាល់ និង​ធ្វើការអធិស្ឋាន​សម្រាប់​ពិភពលោក​ ដែល​យើង​កំពុង​រស់​នៅ ដោយ​ប្រើ​ប្រាស់​​ប្រាជ្ញាដ៏ហូរហៀរ ដកស្រង់ចេញពី​សុភាសិត​របស់ប្រជាជននៅទ្វីប​អាហ្រិ្វក​ ដើម្បី​ជួយឱ្យយើងអាច​ស្វែង​រក​ឃើញព្រះ​ហឫ​ទ័យ​របស់​ព្រះ ​សម្រាប់​សន្តិ​ភាព​ដ៏​ពិត​ប្រាកដ។

More

សូម​ថ្លែង​អំណរ​គុណ​ដល់ Tearfund ដែល​បាន​ផ្ដល់​នូវ​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ http://www.tearfund.org/yv