តាម​ស្វែង​រក​សន្តិ​ភាពគំរូ

Pursuing Peace

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

មានសន្តិភាព​ជាមួយនឹងសម័យកាល​បច្ចុប្បន្ន

វាពិតជាមាន​អារម្មណ៍ហាក់​បីដូច​ជាមាន​ការ​ផ្ដាស់​ប្ដូរ​មួយ​យ៉ាង​ធំ ក្នុងការចាប់​ផ្ដើម​គិត​ពី​ព្រះហឫ​ទ័យ​ស្រឡាញ់ ចិត្ត​មេត្តា និង​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ។ ក្នុង​ជីវិត​ដែលជាប់​រវល់​ច្រើន វាពិតជា​សំខាន់​ដែល​យើង​ត្រូវ​ការ​ពារ​នូវ​ពេល​វេលាមួយចំនួន ទោះ​បី​ថា​ ពេល​វេលានោះ​ជាគ្រាចាប់​ផ្ដើម​នៃ​ថ្ងៃ​របស់​យើង ឬ​ក៏ជា​ពេល​វេលាបញ្ចប់នៃថ្ងៃនោះហើយក៏ដោយ ដោយយើងនៅតែទូលសូម​ដល់ព្រះជាម្ចាស់​ សម្រាប់អំណោយ​នៃ​ភាពសុខ​សាន្ដ។

តាមសុភាសិត​របស់ប្រជាជនអាហ្រ្វិកថា:

ភាព​ស្ងប់​ស្ងាត់​លើក​កម្ពស់ដល់​សន្តិភាព ហើយ​ជាមួយនឹងសន្តិភាព នោះនឹងនាំមក​នូវ​សុខសុវត្ថិភាព។ ~ សុភាសិត​អាហ្រ្វិក​ខាង​កើត

ម៉ាថាយ 5:9 ចែងថា, "អ្នក​ណា​កសាង​សន្តិ‌ភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​មាន​ឈ្មោះ​ជា​បុត្ររបស់​ព្រះ‌ជាម្ចាស់!" 

ជា​ព្រះ​ពរ​មួយ​ដ៏​ធំ​នៅ​ពេល​យើង​​បាន​ទទួល​នូវ​អំណោយ​នេះ ដូច្នេះ​កុំ​ទុក​វា​តែ​ខ្លួន​ឯង តែ​ត្រូវ​តែចេះចែករំលែក និងផ្ដល់ទៅដល់អ្នក​ដទៃ​ផងដែរ។ ដើម្បី​ឱ្យអ្នកបានក្លាយ​ជា​មនុស្សដែលចេះ​ផ្ដល់​សន្តិភាព នៅ​ក្នុង​ពិភព​លោក​ដែលកំពុង​តែ​ត្រូវការនេះ។ យើង​អាច​ធ្វើ​ការ​នេះ​ដោយ​អធិស្ឋាន​សុំ​ឲ្យ​មាន​សន្តិភាព​សម្រាប់​អ្នក​ដទៃ សម្រាប់​កន្លែង​ណា​ដែលមាន​ជម្លោះ ឬ​កន្លែង​ណាដែល​យើង​មាន​ការ​ព្រួយ​បារម្ភ ហើយ​អធិស្ឋាន​សម្រាប់ប្រាជ្ញា​ដល់​​អ្នក​ដឹកនាំ​ ​ដែល​នៅ​តំបន់​មានជម្លោះ និងមានវិបត្តិសង្គ្រាមទាំងឡាយនោះ។ 

នៅក្នុងសុភាសិត​អាហ្រ្វិកមួយទៀត ចែងថា:

បើ​ប្រញ៉ាប់តែរហូត នោះអ្នកក៏មិនអាចជៀស​ផុតពីសេចក្ដី​ស្លាប់បាននោះដែរ ហើយទោះថា​ធ្វើ​អីមួយៗ ​យឺតៗ នោះក៏មិនធានាថានៅរស់រហូតដែរ។ ~ សុភាសិត របស់ អ៊ីបូ (Ibo)

អ្វី​ដែល​ល្អ​បំផុត គឺក្រុម​ជំនុំ​ត្រូវចេះឈរ​ជា​ទីកន្លែង​ដែល​មាន​ជីវិត និងត្រូវធ្វើ​ជា​អ្នក ​ដែលចេះផ្ដល់​ការ​ព្យាបាល ទីប្រឹក្សា និងកិច្ច​ផ្សះផ្សា​តាម​រយៈអង្គ​ព្រះ​គ្រិស្ត។ សកម្ម​ភាព​របស់អង្គការ Tearfund គឺ​ផ្ដោត​ទៅលើ​វេទិការមួយ ដែលមានឈ្មោះ​ថា Rhythms (ចង្វាក់ចលនា)​ មាន​សកម្ម​ភាព​ជា​ច្រើន ​ដែល​អ្នក​អាច​យក​មក​អនុវត្តបាន​នៅ​ក្នុង​ជីវិត​រស់​នៅ ក្នុងនាមអ្នក​ជា​អ្នក​ផ្ដល់នូវ​សន្តិភាព។

សកម្ម​ភាព: 

ចូរទៅសម្លឹងមើល​មនុស្ស។ ចូរអធិស្ឋានឱ្យអស់​មនុស្សប្លែក​មុខ ជនបរទេស ​​ដែល​អ្នក​មិនធ្លាប់​ស្គាល់ ទាំងដឹង​ថា​ ពួក​គាត់​មិនមានអ្វីចម្លែក សម្រាប់ព្រះរបស់យើងនោះឡើយ។ ចូរអធិស្ឋានឱ្យ​ពួក​គាត់ ហើយត្រៀមបើកចិត្ដ​ទទួល​បទ​ពិសោធន៍​ពី​ក្ដី​ស្រឡាញ់​របស់​ព្រះ និង​ទទួលយកអារម្មណ៍​នៃព្រះវត្តមាន​របស់​ព្រះ ដែលទ្រង់គង់​នៅ​ក្នុង​គ្រប់​កាលៈ​ទេសៈទាំង​អស់​របស់ពួកគាត់ចុះ។ 

អត្ថបទគម្ពីរ

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Pursuing Peace

អង្គការ​ TearFund ស្វះស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះ​ជា​ម្ចាស់ នៅក្នុងរបៀបនៃការ​ក្លាយ​ជា​អ្នក​បញ្ចេញ​សំឡេងនៃ​សន្តិភាព​យ៉ាង​សកម្ម ជាអ្នកនាំ​ការ​ផ្សះផ្សា​ដល់​ទំនាក់​ទំនង និងជាតំណស្អិតរមួតក្នុងចំណោម​សហគមន៍នានា​ នៅជុំ​វិញ​ពិភព​លោក។ ការ​សិក្សា​រយៈពេល ​៧ ​ថ្ងៃ​ មាន​ភ្ជាប់ជាមួយសកម្ម​ភាព ​សម្រាប់នាំ​ការ​ជា​សះ​ស្បើយ​ដល់​ទំនាក់​ទំនង​របស់​អ្នក​ផ្ទាល់ និង​ធ្វើការអធិស្ឋាន​សម្រាប់​ពិភពលោក​ ដែល​យើង​កំពុង​រស់​នៅ ដោយ​ប្រើ​ប្រាស់​​ប្រាជ្ញាដ៏ហូរហៀរ ដកស្រង់ចេញពី​សុភាសិត​របស់ប្រជាជននៅទ្វីប​អាហ្រិ្វក​ ដើម្បី​ជួយឱ្យយើងអាច​ស្វែង​រក​ឃើញព្រះ​ហឫ​ទ័យ​របស់​ព្រះ ​សម្រាប់​សន្តិ​ភាព​ដ៏​ពិត​ប្រាកដ។

More

សូម​ថ្លែង​អំណរ​គុណ​ដល់ Tearfund ដែល​បាន​ផ្ដល់​នូវ​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ http://www.tearfund.org/yv